Connect with us

ព័ត៌មានជាតិ

គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើទស្សនកិច្ចសិក្សាតំបន់អភិវឌ្ឍន៍នៅទីក្រុងក្វាងស៊ី ប្រទេសចិន

បានផុស

នៅ

គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដឹកនាំដោយ លោក ងឿន ច័ន្ទលីនប៉ូឡែន សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក បានអញ្ជើញទស្សនាតំបន់អភិវឌ្ឍន៍ចំនួន០៤ ធំៗ នៅក្នុងទីក្រុងក្វាងស៊ី និង​ហេងចូវ រួមមាន ផែព័ត៌មានចិន-អាស៊ាន មជ្ឈមណ្ឌលគណនាបញ្ញាសិប្បនិមិត្តចិន អាស៊ាន(AI) ក្រុមហ៊ុន Alnan Aluminum Co.,Ltd និងឧទ្យានឧស្សាហកម្មកសិកម្មទំនើបជាតិហេងចូវ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងរៀនសូត្របន្ថែមពីគ្នាទៅវិញទៅក្នុងបរិបទសង្គមឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរទស្សនាកិច្ចសិក្សាស្រាវជ្រាវតំបន់អភិវឌ្ឍន៍នៅក្នុងទីក្រុងទាំងពីរបានបង្ហាញអំពីការវិវឌ្ឍថ្មីៗកាន់តែទំនើបនៃប្រព័ន្ធឌីជីថល រួមមានការអភិវឌ្ឍន៍លើប្រព័ន្ធបច្ចេកវិទ្យាគណនាបញ្ញាសិប្បនិមិត្ត (AI) ដែលជួយជំរុញដល់ការលូតលាស់ក្នុងវិស័យឧសហ្សាហកម្ម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលទំនើបនៅក្នុងសហគ្រាសធំៗ ជាពិ​សេស ការដាំដុះរុក្ខជាតិដោយប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់ដល់ការប្រើប្រាស់ប្រព័ន្ធឌីជីថលជំនាន់ថ្មីក្នុងវិស័យកសិកម្ម។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានធ្វើការចែករំលែកនូវបទពិសោធន៍ជាក់ស្ដែងដែលបាននិងកំពុងអនុវត្ត លើការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយកនូវបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និង“លើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី” ដែលបង្ហាញយ៉ាងជាក់ច្បាស់អំពីការវិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាស្របតាមការវិវឌ្ឍនៃប្រព័ន្ធឌីជីថល។

គួរបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចសិក្សាក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជាក្នុងខេត្តក្វាងស៊ី បានបញ្ចប់ដោយប្រកបដោយផ្លែផ្កា ក្នុងរយៈពេលពេល ៣ថ្ងៃ។

ប្រតិភូកម្ពុជាទាំង២០ រូប នឹងបន្តចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជានៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៣ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៤ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម