ព័ត៌មានអន្ដរជាតិ
ឥណ្ឌារកឃើញករណីឆ្លងជំងឺអុតស្វាដំបូង ខណៈវិធានការតឹងរឹងត្រូវបានដាក់ចេញ
ក្រសួងសុខាភិបាលប្រទេសឥណ្ឌាបានរាយការណ៍ករណីសង្ស័យថា មានមេរោគអុតស្វា (mpox) ដំបូងបង្អស់លើបុរសម្នាក់ដែលទើបនឹងធ្វើដំណើរមកពីប្រទេសដែលទទួលរងការផ្ទុះឡើងនៃមេរោគនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៩ខែកញ្ញានេះ។
យោងតាមក្រសួងសុខាភិបាលឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា អ្នកជំងឺជាបុរសវ័យក្មេងកំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅក្នុងមន្ទីរពេទ្យមួយ ហើយស្ថិតក្នុងស្ថានភាពវិជ្ជមាននៅឡើយ។ ករណីនេះកំពុងត្រូវបានគ្រប់គ្រងស្របតាមពិធីសារដែលបានបង្កើតឡើង ហើយកំពុងតាមដានទំនាក់ទំនងដើម្បីរកប្រភពនៃការរីករាលដាល និងវាយតម្លៃផលប៉ះពាល់នៅក្នុងប្រទេស ខណៈឥណ្ឌាជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក។
ទោះយ៉ាងណាក្រសួងមិនបានបញ្ជាក់ថាតើមេរោគអុតស្វាមួយណាដែលអ្នកជំងឺឆ្លងនោះទេ ប៉ុន្តែការធ្វើតេស្តកំពុងត្រូវបានធ្វើឡើងដើម្បីបញ្ជាក់ពីប្រភេទមេរោគដែលបានឆ្លង។
គួរបញ្ជាក់ថា ជំងឺ mpox ប្រភេទ clade 1b បានបង្កឱ្យមានការព្រួយបារម្ភជាសកល ព្រោះវាហាក់ដូចជារីករាលដាលកាន់តែលឿនតាមរយៈទំនាក់ទំនងជិតស្និទ្ធជាប្រចាំ។ ជាមួយគ្នានេះ ករណីមួយត្រូវបានបញ្ជាក់កាលពីសប្តាហ៍មុននៅក្នុងប្រទេសស៊ុយអែត ខណៈមានការរីករាលដាលកាន់តែខ្លាំងឡើងនៅក្នុងទ្វីបអាហ្រ្វិក។
ពីមុន ជំងឺនេះត្រូវបានហៅថា ជំងឺគ្រុនឈាម ដែលបានរកឃើញនៅឆ្នាំ១៩៥៨ នៅប្រទេសដាណឺម៉ាក នៅក្នុងសត្វស្វាដែលបានរក្សាទុកសម្រាប់ការស្រាវជ្រាវ។ វាត្រូវបានគេរកឃើញដំបូងលើមនុស្សក្នុងឆ្នាំ១៩៧០ បណ្តាលមកពីវីរុសដែលចម្លងទៅមនុស្សតាមរយៈសត្វដែលមានមេរោគ ប៉ុន្តែក៏អាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈការប៉ះពាល់រាងកាយជិតស្និទ្ធ។ ជាធម្មតាស្ថានភាពជំងឺមានកម្រិតស្រាល និងអាចស្លាប់ក្នុងករណីកម្រ និងមានរោគសញ្ញាដូចជំងឺផ្តាសាយ រួមទាំងដំបៅខ្ទុះនៅលើរាងកាយ។
កាលពីឆ្នាំមុន អង្គការសុខភាពពិភពលោក (WHO) បានប្តូរឈ្មោះជំងឺនេះទៅជា mpox ។ កាលពីខែមុនស្ថាប័នសុខភាពពិភពលោកបានប្រកាសការផ្ទុះឡើងនៃជំងឺនេះ ជាភាពអាសន្នសុខភាពសាធារណៈពិភពលោក បន្ទាប់ពីការឆ្លងថ្មីជាច្រើនត្រូវបានរកឃើញ។ យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថាមានករណីឆ្លង mpox ជាង ១៧៥០០ ករណី និងការស្លាប់ចំនួន ៦២៩ នាក់ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ចាប់តាំងពីដើមឆ្នាំនេះដែលមានប្រភេទមេរោគទាំងពីរ clade 1b និង clade 1a ។ មេរោគនេះក៏ត្រូវបានគេរកឃើញនៅក្នុងប្រទេសប៉ាគីស្ថាន ហ្វីលីពីន និង ថៃផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ