ព័ត៌មានជាតិ
យោធិនកម្ពុជា ៣៣ រូប ចូលរួមកម្មវិធី“ហ្វឹកហ្វឺនសមរភូមិកូរ៉េ-អន្តរជាតិ”
កម្ពុជា បានចាត់បញ្ជូនយោធិនសរុបចំនួន ៣៣ រូប ទៅចូលរួមការប្រកួតហ្វឹកហ្វឺនសមរភូមិកូរ៉េ-អន្តរជាតិ និងការប្រកួតជំនាញបាញ់រយៈចម្ងាយឆ្ងាយកូរ៉េ-អន្តរជាតិ ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រទេសកូរ៉េ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤។ កម្មវិធីទាំងពីរនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពយោធា ក្នុងចំណោមប្រទេសដែលបានចូលរួម។
វត្តមានរបស់យោធិនកម្ពុជានៅក្នុងកម្មវិធី ប្រកួតហ្វឹកហ្វឺនសមរភូមិកូរ៉េ-អន្តរជាតិ (KOREA-INTERNATIONAL COMBAT TRAINING COMEPETITION) និងការប្រកួតជំនាញបាញ់រយៈចម្ងាយឆ្ងាយកូរ៉េ-អន្តរជាតិ (KOREA-INTERNATIONAL SNIPER COMPETETION) ដោយមានការអនុញ្ញាតពីក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងទ័ពជើងគោក និងកងពលតូចលេខ៧០។
កម្មវិធីប្រកួតទាំងពីរខាងលើ គឺផ្តោតទៅលើយុទ្ធសាស្ត្ររួមមាន ប្រតិបត្តិការកម្រិតកងវរសេនាតូច ប្រយុទ្ធដណ្តើមទីតាំង ការពារទីតាំង ក្នុងភូមិសាស្រ្តព្រៃភ្នំ ទីប្រជុំជន និងជំនាញបាញ់រយៈចម្ងាយឆ្ងាយ (SNIPER) ដែលមានការចូលរួមពីបណ្តាអង្គភាពទ័ពថ្មើរជើង និងកងទ័ពពិសេស មកពីបណ្តាប្រទេសមួយចំនួនដូចជាសាធារណរដ្ឋកូរ៉េ អូស្រ្តាលី សហរដ្ឋអាមេរិក អ៊ុយបេគីស្ថាន និងកម្ពុជា។
កម្មវិធីយុទ្ធវិធីប្រយុទ្ធអន្តរជាតិនេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពយោធា និងចែករំលែកបទពិសោធក្នុងចំណោមប្រទេសដែលចូលរួម ដើម្បីពង្រឹងសាមគ្គីភាព និងមិត្តភាព៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា