Connect with us

សុខភាព

ក្រសួងសុខាភិបាល ពង្រឹង មណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាព តាមស្រុកប្រតិបត្តិ ខេត្តកំពង់ចាម

បានផុស

នៅ

វេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណើរដោយ សាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះទៅពិនិត្យស្ថានភាព នៃមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន២៣ នៃស្រុកប្រតិបត្តិចំការលើ ស្រុកប្រតិបត្តិស្ទឹងត្រង់ ស្រុកប្រតិបត្តិកំពង់ចាម កំពង់សៀម ស្រុកប្រតិបត្តិកងមាស និងស្រុកប្រតិបត្តិស្រីសន្ធរ ក្នុងខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះត្រួតពិនិត្យនេះជាលើកទី៩ ក្នុងដំណើរសិក្សាឈ្វេងយល់ ដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាល ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវា សុខាភិបាលគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព នៅមណ្ឌលសុខភាព និងសហគមន៍ ស្របតាម “សេចក្តីណែនាំស្តីពី សំណុំសកម្មភាពអប្បបរមាសម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាព” (MPA Guidelines)។

បន្ថែមពីនេះទៀត រដ្ឋលេខាធិការ បានសំណូមពរដល់ក្រុមប្រឹក្សាឃុំបន្ត ជួយជំរុញការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា សម្រួលក្នុងការមកទទួលសេវាថែទាំសុខភាព និងសូមគាំទ្រដល់វិស័យសុខាភិបាល ក្នុងការអនុវត្តសកម្មភាពឱ្យបានស្របតាមគោលនយោបាយជាអាទិភាព និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

វេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការ បានផ្តាំផើ្ញសួរសុខទុក្ខពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះមានការចូលរួមសម្របសម្រួលពី លោក គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងការចូលរួមដំណើរដោយ អនុប្រធានមន្ទីរសុខាភិបាលខេត្ត​ ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៥ អភិបាលរងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងមន្ត្រីអមដំណើរពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម