Connect with us

ជីវិតកម្សាន្ដ

ដួង វីរៈសិទ្ធ ស្កាត់សួរសុខទុក្ខលោក ឆៃ ឆាយា ម្ចាស់បទ«មួយរាត្រីនឹកតែអូន»កំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យ

បានផុស

នៅ

លោក ដួង វីរៈសិទ្ធ ដែល​ជា​តារា​​ចម្រៀង​មាន​ទឹក​ដម​សំឡេង​​មនោសញ្ចេតនា​ ក្រោយ​ទទួល​ដំណឹង​នៃ​ការ​ធ្លាក់ខ្លួន​ឈឺ​របស់វីរៈ​​សិល្បករ​ល្បីឈ្មោះ​អំឡុង​ទសវត្សរ៍៨០ លោក ឆៃ​ ឆាយា​ម្ចាស់​បទ «មួយ​រាត្រី​នឹកតែអូន» តារា​វ័យ​ក្មេង​រូប​នេះ​បាន​ស្កាត់​ទៅ​ជួប​សួរ​សុខទុក្ខ​ដោយ​ផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដួង វីរៈសិទ្ធ បាន​ប្រាប់​ឲ្យ​ «កម្ពុជា​ថ្មី​» ដឹង​ថា លោក​បាន​មក​សួរសុខទុក្ខ​លោកគ្រូ​ ប៉ា​ សុធី​ ឈ្មោះ​ក្នុង​សិល្បៈ​ហៅ ឆៃ​ ឆាយា​ ដែល​ជាវីរៈ​​សិល្បករ​ខ្មែរ​មួយ​រូប​មាន​ស្នាដៃ​ជាច្រើន​ទុក​អោយ​សិល្បៈរលកក្រោយ​យក​មក​ធ្វើជាគំរូ និង​មាន​បទល្បីៗជា​ច្រើ​ន​ទៀត​សម្រាប់​បំពេ​អារម្មណ៍​អ្នក​ចូល​ចិត្ដ​វិស័យ​តន្ត្រី​ ។

រំលឹក​ដល់​ស្នាដៃ​លោកគ្រូ ឆៃ​ ឆឆាយា គឺ​មាន​បទ​ល្បីៗ​ជាច្រើន​ដូចជា,បទ​ រាត្រី​រនោច​, មួយ​រាត្រី​នឹក​តែអូន​, នារី​ស៊ិចស៊ី,​ ទឹកហូរ​, ជិះដំរី​ជាមួយនឹងបង នឹង​មាន​បទ​រាប់រយ​បទ​ទៀត​ដែល​បន្សល់​ទុក​បំពេ​ អារម្មណ៍​ពុក​ម៉ែ​បង​ប្អូន​ខ្មែរ​ដែល​នៅ​តែ​ដិត​ជាប់​អារម្មណ៍​អ្នកស្ដាប់​រហូតដល់​បច្ចុប្បន្ន។

ដួង វីរៈសិទ្ធ បាននិយាយ​ទៀតថា ខ្ញុំពិត​ជា​គួរ​ឱ្យ​គោរព​ និង​កោត​សរសើរ​ទឹកចិត្ត​លោកគ្រូខ្លាំងណាស់​ ទោះ​កំពុង​មាន​សុខភាព​ធ្ងន់ធ្ងរ​តែ​ លោកគ្រូបានផ្ដល់​យោបល់ ​ទេពកោសល្យ​តន្ត្រី​របស់​លោក​ប្រាប់​បង្រៀន​ដល់ខ្ញុំ និងពាក្យបណ្តាំ​ជាច្រើន​ ខ្ញុំបាទនឹងចងចាំ​រាល់​ពាក្យពេចន៍​របស់​លោកគ្រូ​ និងសូមទុក​លោកគ្រូ​ជាគ្រូអស់មួយជីវិត​សម្រាប់​ខ្ញុំ លោកគ្រូ​ជា​និមិត្ត​រូប​តន្ត្រី​ដែលខ្ញុំគោរពបំផុត

លោក ដួង វីរៈសិទ្ធ បានបន្ថែមថា លោក និង​ប្អូន​ប្រុស ម៉ម​ ពេជ្ជរិទ្ធ​ និងក្រុមការងារ​បានរៀបចំជាទឹកចិត្ត​តាមលទ្ធភាព​ជូន​ដល់​លោកគ្រូ​ដើម្បី​សម្រាក​ព្យាបាល ហើយ​បច្ចុប្បន្នលោកគ្រូកំពុងសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី លោក​សង្ឃឹមថា សុខភាព​លោកគ្រូ​នឹង​បាន​ធូរស្បើយឡើងវិញ។

សូមបញ្ជាក់ថា តារាចម្រៀងទសវត្សរ៍៨០ លោក ឆៃ ឆាយា មានឈ្មោះពិត ប៉ា សុធី គឺជា​តារា​ចម្រៀង​ជើង​ចាស់ល្បីឈ្មោះ​ដោយមានស្នាដៃបទចម្រៀងជាច្រើន ប៉ុន្តែក្រោយមកក៏បាត់វត្តមានយូរឆ្នាំ ខណៈ​កន្លង​មក​ធ្លាប់មានការសង្ស័យថា តារាជើងចាស់រូបនេះប្រហែលចេញទៅរស់នៅឯក្រៅប្រទេសតែយ៉ាងបច្ចុប្បន្នលោក ឆៃ ឆាយា កំពុងរស់នៅក្នុងប្រទេស​ជាមួយ​វ័យកាន់តែជរាទៀតផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម