ព័ត៌មានជាតិ
៣៣ម៉ោង អតីតសណ្ឋាគារអាំងទែកុងទីណង់ តាល់ ក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ- ១៩ កម្រិតស្រាល
ចាប់ពីល្ងាចថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១ ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រុមការងារចម្រុះដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើការប្រមូលផ្តុំ និងចុះរៀបចំដោយផ្ទាល់នៅទីតាំងអគារសណ្ឋាគារ THE GREAT DUKE (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ដោយបានប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ រហួតដល់៥០០ នាក់ ដែលនឹងត្រូវរៀបចំផ្ទេរចេញពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ)។
សមាសភាពចម្រុះ ដែលបានចូលរួមសម្រេចដោយជោគជ័យនូវបេសកកម្មក្នុងពេលដ៏ខ្លីនេះ រួមមាន ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល, កម្លាំងកងទ័ព, កងរាជអាវុធហត្ថ, កងនគរបាលជាតិ, មន្ត្រីជំនាញផ្នែកពាក់ព័ន្ធនានា និងក្រុមការងារស្ម័គ្រចិត្ត ព្រមទាំងការចូលរួមសហការរបស់រដ្ឋបាលរាជធានីភ្នំពេញ និងគណៈគ្រប់គ្រងសណ្ឋាគារផងដែរ។
ការងារត្រៀមរៀបចំនេះ បានបញ្ចប់រួចរាល់ជាស្ថាពរនៅម៉ោង២ និង៣០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។
គួរឱ្យរំលឹកផងដែរថា ការដាក់ឱ្យដំណើរការទីតាំងសណ្ឋាគារនេះជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គឺដើម្បីផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាលក្នុងការប្រមូលផ្តុំធនធានមនុស្ស, សម្ភារ, បរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួន បម្រើដល់ការជួយសង្គ្រោះដល់អាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលា និងធានាទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺនេះនៅក្នុងសហគមន៍។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីជូនដំណឹងដល់សាធារណជនទូទៅ ជាពិសេសប្រជាពលរដ្ឋ និងបងប្អូនពាណិជ្ជករ អាជីវករទាំងអស់ ដែលរស់នៅ និងកំពុងប្រកប របរផ្សេងៗនៅជាប់ និងក្បែរទីតាំងសណ្ឋាគារនេះ កុំឱ្យមានការភ័យខ្លាច និងសូមឱ្យបន្តរក្សាភាពនឹងនរក្នុងចិត្ត និងជឿទុកចិត្តលើវិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាល។
ជាក់ស្តែង វីរុសកូវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សតាមដំណក់ទឹកតូចៗ ដែលចេញពីផ្លូវដង្ហើមរបស់អ្នកផ្ទុកវីរុស ហើយរហូតមកដល់ពេលបច្ចុប្បន្ន មិនមានភស្តុតាងវិទ្យាសាស្រ្តបញ្ជាក់ថា វីរុសនេះឆ្លងតាមខ្យល់អាកាសនៅក្នុងទីលំហឡើយ និងបានសុំឱ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការការពារខ្លួនតាមការណែ នាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា “៣កុំ និង៣ការពារ” ដើម្បីការពារខ្លួនឯងពីការឆ្លងជំងឺ និងចៀសវាងហានិភ័យចម្លងជំងឺនេះដល់អ្នកដទៃ៕
អត្ថបទ៖កោះកែវ
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?