Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះ មណ្ឌលភ្នំពេញ មានបេក្ខជនដាក់ពាក្យប្រឡងបាក់ឌុប ជាង ២ ម៉ឺននាក់ កើនជាងឆ្នាំមុន

បានផុស

នៅ

លោក ហែម ស៊ី ណារ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​០៩ កញ្ញា ​នេះ​ថា​ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​ បាក់​ឌុប​ នៅ​ឆ្នាំនេះ​ នៅ​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប ២៥ ៧៣៩​ នាក់​ ស្រី ​១២ ៤៦២​ នាក់ ក្នុង​នោះ​បេក្ខជន ថ្នាក់​វិទ្យាសាស្ត្រ សរុប​ចំនួន ៩ ៤២២ ​នាក់ និង​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម សរុប ចំនួន ១៦ ៣១៧ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ ករណី​នេះ​ធ្វើឱ្យ​មណ្ឌល​ប្រឡង​កើន​ឡើងដល់​ចំនួន ៣២​ មណ្ឌល​សំណេរ​ ត្រូវជា ១ ០៣៧ ​បន្ទប់ ក្នុងនោះ ថ្នាក់​វិទ្យាសាស្ត្រ ចំនួន ១៣​ មណ្ឌល ស្មើនឹង ៣៨១ បន្ទប់ មាន​បេក្ខជន ៩ ៩ ៤២២​ នាក់ ស្រី ៥ ០៩៨​ នាក់ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ចំនួន នួន ១៩​ មណ្ឌល ស្មើនឹង ៦៥៦ ​បន្ទប់ មាន​បេក្ខជន ១៦ ៣១៧​ នាក់ ស្រី ៧ ៣៦៤​ នាក់។

លោក​ប្រធាន​មន្ទីរអប់រំ​ បាន​បន្តថា ​ដោយសារ​ចំនួន​បេក្ខជន​កើនឡើង​ទើប​មន្ទីរ​បានធ្វើ​សំណើសុំ​ទៅ លោក​បណ្ឌិត​សភាព​ចា​រ្យ​ ហង់ ​ជួន​ណា​រ៉ុ​ន ​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​បើក​មណ្ឌល​ប្រឡង​បន្ថែម ​ដើម្បី​សម្រួល​ដល់​ដំណើរការ​ប្រឡង។

លោក​ប្រធាន​មន្ទីរ ​បាន​បន្តទៀតថា​ ចំនួន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​នៅ​ឆ្នាំនេះ​ មានការ​កើនឡើង​បើ​ធៀប​ទៅនឹង​ឆ្នាំមុន​ដែលមាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន​ ២៥ ៦៩៥​ នាក់​ មាន​ ៣១ ​មណ្ឌល ចែក​ជា ​១ ០៤២ ​បន្ទប់ ​ក្នុងនោះ​មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ១៦ ០៦៩ នាក់ ​ស្មើនឹង ៦៤,២៧% ស្រី ​៨ ៥៥១​ នាក់​ នៃ​បេក្ខជន​មក​ប្រឡង ២៥ ០០៣ នាក់​ ស្រី ១២ ១៨៨ នាក់។

លោក​ប្រធាន​មន្ទីរ ​បាន​បន្ថែមថា ក្នុងចំណោម​បេក្ខជន​ប្រឡង​ជាប់ ១៦ ០៦៩ នាក់ ​ក្នុងនោះ​ ជាប់​និទ្ទេស A មាន​ចំនួន ៥៤៧ នាក់​ ស្រី ​២៩៦ នាក់ កើនឡើង​ទ្វេដង និទ្ទេស B ១ ៤៩៥ នាក់ ​ស្រី ៨៥៦ នាក់​ និទ្ទេស C ២៨៤៦ នាក់​ ស្រី ១ ៦៧២​ នាក់ និទ្ទេស D ៤ ៩៩៤ នាក់ ​ស្រី ២ ៧៥០ និង​ និទ្ទេស E ៦ ១៨៧ នាក់ ​ស្រី ២ ៩៧៧​ នាក់។

គួរ​បញ្ជាក់​ថា ​ឆ្នាំ ​២០២៣ ​នៅ​ទូទាំង​ប្រទេស​មាន​បេក្ខជន​ប្រឡង​ជាប់​បាក់ឌុប​សរុប ៩៨ ៤៦០ នាក់ ត្រូវជា​ ៧២,៨៩​ ភាគរយ​ នៃ​ចំនួន​បេក្ខជន​មក​ប្រឡង​ចំនួន ១៣៥ ០៨៤ នាក់ ​ស្រី ៧២ ៣៤៤ នាក់​ក្នុង​ចំណោម​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧ ៤១២ នាក់​ ស្រី ៧៣ ២៧៨ នាក់។

ក្នុង​នោះ ​បេក្ខជន​ជាប់​និទ្ទេស A ចំនួន ១ ៦៧៣ នាក់​, និទ្ទេស B ចំនួន ៦៩៦៤ ​នាក់ ​និទ្ទេស C ចំនួន ១៨ ៣០៨ នាក់​, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់​,​ និង​និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ វិនាទី មុន

តារា​ថៃច្រើននាក់ រត់ប្រាស់អាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម២៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣៤ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៩ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម