Connect with us

ព័ត៌មានជាតិ

ប្រឡាយលូមួយខ្សែ កកកុញដោយស្មៅ កាកសំណល់ មិនអាចបញ្ចៀសទឹកបានពេលមានភ្លៀងធ្លាក់

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​កំណាត់​ផ្លូវ ១៩៨៦ រអ៊ូរទាំ​ចំពោះ​ប្រឡាយ​លូ​ពោរពេញ​ទៅ​ដោយ ស្មៅ និង កំប្លោក ដុះ​ជិត ដែល​មិន​មាន​អ្វី​សម្រាប់​រំដោះ​ទឹកភ្លៀង​នា​ពេល​កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​ពី លោក ហេង ជា​អ្នក​ប្រកប​អាជីវកម្ម​លើ​ផ្លូវ ១៩៨៦ បាន​លើក​ឡើង​ថា រាល់​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ដងៗ ចំណុច​ផ្លូវ​ខាង​លើ​នេះ​តែង​ជន់​លិច មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​នោះ​ឡើយ ដោយសារ​ផ្លូវ​មួយ​ខ្សែ​នេះ មាន​ប្រព័ន្ធ​ប្រឡាយ​លូ​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​ដែរ ប៉ុន្តែ​ប្រឡាយ​នោះ សម្បូរ​ទៅ​ដោយ​កាកសំណល់ និង​មាន​ស្មៅ​ដុះ​ជិត ជា​ហេតុ​មិន​អាច​រំដោះ​ទឹកបាន។

លោក​បាន​បន្ត​ទៀត​ថា កំណាត់​ផ្លូវ ១៩៨៦ នេះ ឲ្យ​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង គឺ​លិច​ចន្លោះ ០២ ថ្ងៃ ទៅ ០៣ ថ្ងៃ។ ក្នុង​នោះ អាជ្ញាធរ​តែងតែ​បិទ​ផ្លូវ​នោះ​ជា​បណ្ដោះអាសន្ន ទាល់តែ​ទឹក​ចាប់ផ្ដើម​ស្រក​អស់ ទើប​បើក​ដំណើរការ​ឲ្យ​ឆ្លងកាត់​ឡើងវិញ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​អាជីវកម្ម និង អ្នក​ធ្វើ​ដំណើរ។

ទាក់ទិន​បញ្ហា​នេះ​ដែរ កម្ពុជា​ថ្មី បាន​ទំនាក់ទំនង​ទៅ​កាន់ លោក ម៉ូវ ម៉ានិត អភិបាល​ខណ្ឌ​សែន​សុខ ដោយ​លោក​ប្រាប់​ថា​កំពុង​ប្រជុំ។ មក​ទល់​នឹង​ពេលនេះ មាន​រយៈពេល ០២ ថ្ងៃ​ហើយ លោក​អភិបាល មិន​បាន​បញ្ជាក់​លម្អិត​ពី​បញ្ហា​នេះ​ឡើយ។

ប្រជាពលរដ្ឋ ក៏បាន​សំណូមពរ លោក​អភិបាលខណ្ឌ រួមមាន​អាជ្ញាធរ​ពាក់ព័ន្ធ សូម​មេត្តា​ជួយ​ពន្លឿន ក្នុង​ការ​រក​ដំណោះស្រាយ​ស្តារ​ប្រឡាយ​លូ​ដែល​កកកុញ​ទៅ​ដោយ​កំប្លោក និង​ស្មៅ​ស្តុក ជូន​ប្រជាពលរដ្ឋ ដើម្បី​កាត់បន្ថយ​ការ​ជន់​លិច​ជំនន់​ទឹកភ្លៀង។

គួរ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី ០៨ ខែ​សីហា ឆ្នាំ ២០២៤ កន្លងទៅ លោក ម៉ូវ ម៉ានិត អភិបាល​ខណ្ឌ​សែន​សុខ បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជន់​លិច​លើ​កំណាត់​ផ្លូវ ១៩៨៦ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​មូលដ្ឋាន​ខណ្ឌ​សែនសុខ ទទួល​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​នោះ មាន ២ សង្កាត់​ឃ្មួញ និង សង្កាត់​ភ្នំពេញ​ថ្មី ផង​ដែរ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម