សេដ្ឋកិច្ច
ក្រុមហ៊ុននាំចេញ និងមន្ត្រី ទទូចកុំឱ្យកសិករប្រើថ្នាំគីមីពុលលើសកម្រិត ក្រោយកម្ពុជាចាប់ផ្ដើមរកឃើញសាធាតុគីមីពុលក្នុងគ្រាប់អង្ករ
លោកស្រី ឃី មុន្នី ស្ថាបនិកក្រុមហ៊ុននាំចេញអង្ករសរីរាង្គ Amru Rice បានឱ្យដឹងថា ការគ្រប់គ្រងការប្រើប្រាស់ថ្នាំជីគីមីលើស្រូវជារឿងសំខាន់ ពីព្រោះ នៅពេលដែលប្រជាកសិករ ប្រើប្រាស់សារជាតិគីមីដែលគេហាមឃាត់ មិនយូរមិនឆាប់ទីផ្សារ និងតឹងតែងចំពោះយើង។
លោកស្រី ឃី មុន្នី លើកឡើងបែបនេះ បន្ទាប់ពីការធ្វើតេស្តរកឃើញសារជាតិគីមីពុលក្នុងគ្រាប់អង្កររបស់កម្ពុជាដែលគេហាមឃាត់។
លោកស្រី ឃី មុន្នី បញ្ជាក់ថា៖ «ថ្ងៃនេះវៀតណាមទិញយើង តែបើថ្ងៃក្រោយស្រូវយើងដូចតែស្រូវវៀតណាមដែលសំបូរទៅដោយសារជាតិគីមីហាមឃាត់ វៀតណាមក៏មិនដឹងទិញយើងយកទៅធ្វើអី ហើយកាន់តែលំបាកបើយើងប្រើជីថ្នាំគីមីរហូតដល់ដីយើងរឹងខ្សោះដាំលែងបានផលនោះគ្មានទាំងអ្នកទិញ គ្មានទាំងដីដាំ»។
លោកស្រី ឃី មុន្នី អំពាវនាវដល់អ្នកជំនាញផ្នែកលក់ជីថ្នាំគីមី ត្រូវគិតគូរបានវែងឆ្ងាយណែនាំកសិករពីបច្ចេកទេសប្រើប្រាស់អោយបានត្រឹមត្រូវ។
លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុន AMRU Rice Cambodia មានប្រសាសន៍ថា ការកសាងទីផ្សារឱ្យបរទេសស្គាល់ និងទទួលយកផលិតផលកសិកម្មរបស់កម្ពុជាមិនងាយទេ ជាពិសេសស្រូវអង្ករនេះតែម្តង យើងបានខិតខំប្រឹងប្រែងជាមួយគ្នាជាង១០ឆ្នាំមកហើយទៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទសផ្សេងៗ អង្ករកម្ពុជាក៏បានជាប់ចំណាត់ថ្នាក់លេខមួយចំនួន៥ដងមកហើយដែរ។
លោក កាន់ គន្ធី បានឱ្យដឹងថា ការនាំផលិតផលកសិកម្មទៅក្រៅប្រទេសជាពិសេសសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ការគ្រប់គ្រងគុណភាព សុវត្តិភាពមានភាពតឹងរឹងណាស់ ហើយអុនុញ្ញាតឱ្យនាំចូលតែផលិតផលដែលមានគុណភាពខ្ពស់អនុឡោមតាមស្តង់ដាសុវត្តិភាព និងគុណភាពតែប៉ុណ្ណោះ។
លោក កាន់ គន្ធីបានបញ្ជាក់ថា៖«យើងត្រូវការវិធានការដែលមានប្រសិទ្ធិភាពមួយដើម្បីការពារឆ្នាំងបាយរបស់យើង(ទីផ្សារ) កុំអោយធ្លាក់ចូលដានចាស់ប្រទេសជិតខាង យើងមិនត្រូវដើរថយក្រោយទេ ត្រូវការពង្រឹង ពង្រីកនិងអភិវឌ្ឃន៍ខ្លួន»។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ មានប្រសាសន៍នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៤ថា នេះជារឿងដែលកើតឡើងច្រំដែល ជាដើមចមនៃការធ្លាក់ថ្លៃស្រូវ និងអាចឈានទៅបាត់បង់ទីផ្សារដែលយើងមានស្រាប់។
កញ្ញា អ៊ឹម រចនា លើកឡើងថា៖ «ចង់ចំណេញ ដាច់ចំណង បើពូមីងបងប្អូននៅតែបន្តធ្វើតាមទម្លាប់ចាស់ មិនស្ដាប់តាមការអំពាវនាវរបស់ក្រសួង នៅទីបំផុត អ្នករងគ្រោះមិនមែនមានតែបងប្អូនពូមីងដែលលក់ស្រូវ «ចំណេញតិចជាងមុន» ប៉ុណ្ណោះទេ វាប៉ះពាល់ផងដែរដល់សន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងទីផ្សារអង្ករខ្មែរលើឆាកអន្ដរជាតិ»។
បើតាមអ្នកនាំពាក្យរូបនេះ យើងធ្វើបានល្អហើយបើយើងមិនអាចប្រឹងប្រែងឱ្យកាន់តែប្រសើរឡើងទេ យ៉ាងហោចណាស់ គួររក្សាឱ្យបាននូវគុណភាពដែលមានស្រាប់ ដាច់ខាតកុំដើរថយក្រោយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) បានឱ្យដឹងថា នៅក្នុងរយៈពេល៨ខែដើមឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករបានចំនួនសរុប ៤១២ ០២៣ តោន គិតជាទឹកប្រាក់ជាង៣០៥,១៥ លានដុល្លារទៅកាន់ទីផ្សារគោលដៅចំនួន ៦៥ប្រទេស ទាំងនៅក្នុងតំបន់ និងលើសកលលោក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ