កីឡា
Nick Taylor ប្រាប់ពីបង្ហាញប្រឈម កម្ពុជាពិបាកប្រជែងក្នុងតំបន់
ខ្សែបម្រើប្រយុទ្ធកូនកាត់ខ្មែរ-អាមេរិក Nick Taylor បានមើលឃើញពីការប្រែប្រួលយ៉ាងខ្លាំងរបស់ក្រុមបាល់ទាត់ជម្រើសជាតិនៅក្នុងតំបន់អាស៊ាន និងអាស៊ី តាមរយៈការស្វះស្វែងរកកីឡាករនៅក្រៅប្រទេស ឬផ្តល់សញ្ជាតិដល់កីឡាករបរទេសដើម្បីពង្រឹងក្រុម។
បុរសសង្ហា Nick Taylor បានលើកឡើងថា កីឡាករក្នុងប្រទេសកម្ពុជានៅមានកម្រិត បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់។ ប្រការនេះជាមូលហេតុធ្វើឲ្យពិបាកក្នុងការជ្រើសរើសកីឡាករដើម្បីពង្រឹងក្រុមជម្រើសជាតិ។ ប្រទេសមួយចំនួននៅតំបន់អាស៊ាន ដូចជាឥណ្ឌូណេសុី និងម៉ាឡេសុី មានកីឡាករកូនកាត់ច្រើនលេងនៅក្រៅប្រទេស។
កីឡាករ Nick Taylor បាននិយាយថា ៖«ខ្ញុំមើលឃើញពីការប្រែប្រួលបាល់ទាត់ក្នុងតំបន់អាស៊ាន។ ឥណ្ឌូណេសុី និងម៉ាឡេសុី បានប្រើប្រាស់កីឡាករចូលសញ្ជាតិនិងកូនកាត់ច្រើន។ ចំពោះក្រុមជម្រើសជាតិកម្ពុជាយើងវិញមិនមានកីឡាករច្រើនដូចគេទេ។ មិនត្រឹមតែមិនសូវមានកីឡាករកូនកាត់នៅក្រៅប្រទេសប៉ុណ្ណោះទេ សូម្បីតែកីឡាករទៅលេងនៅក្រៅប្រទេស ដូច្នេះពិតជាពិបាកក្នុងការប្រកួតប្រជែងជាមួយគេណាស់»។
ទើបតែរយៈពេល២ឆ្នាំចុងក្រោយនេះប៉ុណ្ណោះដែលកម្ពុជាបានព្យាយាមស្វះស្វែងរកកីឡាករកូនកាត់នៅក្រៅប្រទេស និងផ្តល់សញ្ជាតិកីឡាករបរទេសលេងនៅលីគកំពូលកម្ពុជាដើម្បីក្លាយជាកីឡាករជម្រើសជាតិ។ ជាក់ស្តែង Nick Taylor ជាកីឡាករខ្មែរ-អាមេរិក យុវជន លឹម លោកាថុង និង Asharvy Mustapha ជាដើម។ ចំណែកកីឡាករផ្តល់សញ្ជាិមាន Yudai Ogawa មកពីប្រទេសជប៉ុន កីឡាករ Mizuno មកពីប្រទេសជប៉ុន និងកីឡាករ កាន់ ម៉ូ មកពីអាហ្វ្រិកខាងត្បូង៕
អត្ថបទ៖ ផា រតនា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់