ព័ត៌មានជាតិ
មន្ត្រីរាជការខេត្តកោះកុងជិត ៧០០ នាក់ បន្តធ្វើតេស្តរកសារធាតុញៀនក្នុងខ្លួន
រដ្ឋបាលខេត្តកោះកុង សហការជាមួយកងកម្លាំងជំនាញ បានបន្តយុទ្ធនាការធ្វើតេស្តរហ័សដល់ក្រុមមន្ត្រីរាជការស៊ីវិលតាមមន្ទីរអង្គភាពមកពី ២៤ អង្គភាព ដើម្បីបង្ហាញពីភាពស្អាតស្អំដោយមិនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។
មន្ត្រីរាជការស៊ីវិលសរុបជិត ៧០០ នាក់ បានកំពុងធ្វើតេស្តរហ័សស្វែងរកសារធាតុញៀនក្នុងខ្លួន តាមកាតព្វកិច្ចដោយឈរលើទំនួលខុសត្រូវខ្ពស់ចំពោះមុខថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល។
លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី ៩ ខែកញ្ញា នេះថា កន្លងទៅ ក្រុមការងារបានធ្វើតេស្តដល់ថ្នាក់ដឹកនាំខេត្តក្រុងស្រុករួចរាល់ហើយ ដោយថ្ងៃនេះបន្តយុទ្ធនាការចំពោះមន្ត្រីរាជការស៊ីវិលតាមមន្ទីរអង្គភាពជុំវិញខេត្តម្ដង។
លោកអភិបាលរងខេត្ត បន្ថែមទៀតថា យុទ្ធនាការធ្វើតេស្តរកសារធាតុញៀននេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឈានទៅដល់ការប្រយុទ្ធប្រឆាំងជាមួយបទល្មើសផ្សេងៗ និងបញ្ហាមិនប្រក្រតីនានាដែលកើតឡើងនៅក្នុងសង្គម ហើយតបនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។
លោក សំ ឃិតវៀន ចាត់ទុកថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងាររួមគ្នា មិនមែនចំពោះតែនរណាម្នាក់នោះទេ ដូច្នេះការសម្អាតផ្ទះ ផ្តើមចេញពីខ្លួនយើងម្នាក់ ទើបអាចទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ឬបទល្មើសផ្សេងៗ បាន។ មន្ត្រីរាជការ និងកងកម្លាំងអនុវត្តច្បាប់ ត្រូវសម្អាតខ្លួនជាមុនសិន ទើបប្រសិទ្ធភាព នៃការអប់រំណែនាំ តម្រង់ទិសដល់មហាជនទូទៅមានប្រសិទ្ធភាព។
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង ថ្លែងថា លោក និងមន្ត្រីរាជការស៊ីវិលរបស់ខ្លួន បានគោរពទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ចំពោះការបង្ហាញពីភាពស្អាតស្អំដោយមិនជាប់ពាក់ព័ន្ធគ្រឿងញៀនតាមរយៈចូលរួមតេស្តរហ័សនេះ។ ដូច្នេះយើងត្រូវរួមគ្នាលុបបំបាត់គ្រឿងញៀនដោយផ្តើមពីខ្លួនឯងទៅ ទើបសង្គមជាតិគ្មានបទល្មើសដោយសារតែគ្រឿងញៀន។
កន្លងទៅ រដ្ឋបាលខេត្តក្រុងស្រុកក្នុងភូមិសាស្ត្រខេត្តកោះកុង សរុបចំនួន ៤៤២ នាក់ ស្ត្រី ១១៩ នាក់ បានធ្វើតេស្តរួចរាល់ហើយ ជាលទ្ធផលពុំរកឃើញនរណាម្នាក់ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ ប៉ុន្តែក៏មានមន្ត្រី ៣ នាក់ មិនបានធ្វើតេស្ត ព្រោះមានជំងឺប្រចាំកាយ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា