កីឡា
Rodrygo ថា ខ្លួនគួរមានឈ្មោះ៣០នាក់ចុងក្រោយដណ្តើមពាន Ballon d’Or
ខ្សែប្រយុទ្ធ Rodrygo របស់ក្លិប Real Madrid មិនសប្បាយចិត្តទេដែលគ្មានឈ្មោះក្នុងបញ្ជីបេក្ខភាព៣០នាក់ចុងក្រោយក្នុងការប្រជែងពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ។
កីឡាករវ័យ២៣ឆ្នាំ Rodrygo បានស៊ុតបញ្ចូលទីបាន១៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន៩លើក ក្នុងការបង្ហាញខ្លួនឲ្យក្រុម Real Madrid កាលពីរដូវកាលមុន ដោយបានជួយឲ្យក្រុមឈ្នះពានរង្វាន់ Champions League និង La Liga ប៉ុន្តែបែរជាមិនមានក្នុងបញ្ជីឈ្មោះ៣០នាក់ចុងក្រោយក្នុងការប្រជែងពានរង្វាន់ Ballon d’Or ។ រូបគេបានបង្ហាញពីការខកចិត្ត និងលើកឡើងថា ខ្លួនសមនឹងមានឈ្មោះ៣០នាក់ចុងក្រោយ។
ថ្លែងទៅកាន់សារព័ត៌មាន ESPN កីឡាករ Rodrygo បាននិយាយថា ៖«ខ្ញុំអន់ចិត្ត ខ្ញុំគិតថា ខ្ញុំសមនឹងទទួលបានវា។ ខ្ញុំមិនចង់មើលងាយកីឡាករនៅទីនោះទេ ប៉ុន្តែខ្ញុំគិតថា ខ្ញុំគួរមានឈ្មោះក្នុងបញ្ជីកីឡាករ៣០នាក់ចុងក្រោយ។ វាជាការភ្ញាក់ផ្អើលមួយ តែខ្ញុំមិនអាចធ្វើអ្វីបានច្រើនទេ ហើយខ្ញុំក៏មិនមែនជាអ្នកសម្រេចរឿងនេះដែរ»។
នៅក្នុងក្រុមដែលពោរពេញដោយតារាឆ្នើម វាអាចជាការលំបាកសម្រាប់ Rodrygo ដើម្បីបង្ហាញភាពលេចធ្លោ។ ក្រោមការដឹកនាំរបស់លោក Carlo Ancelotti កីឡាករ Rodrygo បានក្លាយជាកីឡាករធម្មតាក្នុងក្រុម ខណៈកីឡាករ Vinicius Junior ក្លាយជាកីឡាករលេចធ្លោ។
ការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិប្រេសុីលវិញ កីឡាករ Rodrygo ទើបតែទទួលបានពានរង្វាន់ជាកីឡាករល្អប្រចាំការប្រកួត ទល់នឹងក្រុមអេក្វាឌ័រក្នុងវគ្គជម្រុះ World Cup កាលពីថ្ងៃសៅរ៍។ ការប្រកួតបន្ទាប់ ប្រេសុីលនឹងត្រូវជួបក្រុមប៉ារ៉ាហ្គាយ នៅថ្ងៃពុធ ទី១១ ហើយ Rodrygo គឺជាកម្លាំងសំខាន់។ ក្រោយបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ រូបគេនឹងត្រឡប់ទៅ Real Madrid វិញសម្រាប់ការប្រកួត La Liga ដែលត្រូវជួយក្រុម Real Sociedad នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត