Connect with us

KPT+

តំបន់ទឹកធ្លាក់ ៥ លើខ្នងភ្នំត្បែង ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តព្រះវិហារ

បានផុស

នៅ

ភ្នំត្បែង ជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលផ្សារភ្ជាប់នូវប្រវត្តិសាស្ត្រ វប្បធម៌ និងសាសនា និងជាជម្រកសត្វព្រៃជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះ ភ្នំត្បែង ក៏ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ របស់ខេត្តព្រះវិហារផងដែរ ដោយសារតែមានតំបន់ទឹកធ្លាក់ជាច្រើនកន្លែង ហ៊ុំព័ទ្ធដោយធម្មជាតិស្រស់ស្អាតគ្រប់រដូវកាល ដោយមានទីតាំងក្បែរៗគ្នា ដូចជា ទឹកធ្លាក់តាំងយូរ ទឹកធ្លាក់បេងកោង ទឹកធ្លាក់ចាក់អង្អ្រែកក្រោម ទឹកធ្លាក់តាម៉ា និងទឹកធ្លាក់កណ្តុរស ជាដើម…។

នៅពេលនេះ កម្ពុជាថ្មី សូមណែនាំគោលដៅទេសចរណ៍ទាក់ទាញប៉ុន្មានកន្លែង ដែលស្ថិតលើខ្នងភ្នំត្បែង។

១. ទឹកធ្លាក់តាំងយូរ
តាំងយូរជាសក្តានុពលទេសចរណ៍ធម្មជាតិ លើខ្នងភ្នំត្បែង និងប្រវត្តិដ៏អស្ចារ្យ។ នេះបើតាមការបញ្ជាក់របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ។ ដើម្បីទៅកាន់តំបន់ទឹកធ្លាក់នេះ គឺតម្រូវឱ្យដើរឡើងភ្នំតាមជណ្តើរដែលខាងសហគមន៍រៀបចំឡើងជាស្រេច សម្រាប់សុវត្ថិភាពអ្នកដំណើរ ប្រហែលជាង ១០០០កាំ។

រូបភាព៖ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ Daway Cambodia

២. ទឹកធ្លាក់បេងកោង
ទឹកធ្លាក់បេងកោង គឺជាផ្នែកមួយនៃតំបន់រមណីយដ្ឋានវប្បធម៌ និងធម្មជាតិភ្នំត្បែង ដែលស្ថិតនៅក្នុងភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦២ ដែលមានផ្លូវចូលតាមខ្លោងទ្វារវត្តលើភ្នំត្បែង ហៅវត្តដំបូកខ្មៅ។ ក្បែរនៅទឹកធ្លាក់នេះ ក៏មានផ្ទះលំហែ ដែលមានសេវាស្នាក់នៅ និងទទួលទាន របស់អ្នកទេសចរផងដែរ។

រូបភាព៖ VoThy-វុទ្ធី / Kanh-សិដ្ឋ

៣. ទឹកធ្លាក់ចាក់អង្រែក្រោមឬ ទឹកធ្លាក់អន្លង់ស្វាយ
តំបន់ទឹកធ្លាក់នេះ ស្ថិតនៅក្នុងតំបន់ការពារបេតិកភណ្ឌធម្មជាតិ លើខ្នងភ្នំត្បែងមានជ័យ និងមានខ្សែផ្លូវទឹកតែមួយជាមួយនឹងតំបន់ទឹកធ្លាក់តាំងយូរដែរ។

រូបភាព៖ ChhingChang Waterfall
Cambodia Amazing Trip Planner

៤. ទឹកធ្លាក់តាម៉ា
តំបន់ទឹកធ្លាក់មួយនេះ តែងមានទេសចរជាតិ ទៅកម្សាន្តច្រើនអ៊ូអរ រាល់រដូវកាលបុណ្យជាតិធំ ដោយសារតែការធ្វើដំណើរងាយស្រួល មានសេវារទេះគោយន្តជួល អាចជូនភ្ញៀវទេសចរទៅកៀកនឹងទីតាំងតែម្តង។

៥. ទឹកធ្លាក់កណ្តុរស
ជាតំបន់ទឹកធ្លាក់ធម្មជាតិមួយផ្សេងទៀត នៅលើខ្នងភ្នំត្បែង ឆ្ងាយបន្តិចពីតំបន់ទឹកធ្លាក់តាំងយូរ និងចាក់អង្រែក្រោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រទីប​របស់​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញ​សោភ័ណភាព​បែប​សហសម័យ ដើម្បី​ត្រៀម​ដាក់​បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកវិភាគ៖ចរិតច្រឡោងខាមនៃក្រុមទណ្ឌិត សម រង្ស៊ី ជានយោបាយជ្រុលនិយមបំបែកបំបាក់ជាតិដែលពលរដ្ឋមិនត្រូវដើរតាម

ព័ត៌មានជាតិ៦ ម៉ោង មុន

ទូក ង «ធីវេតតេជះឈ្នះអស់ការលំបាក» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការ ឃុំខ្លួនលោក មួង ឃីម និងឧកញ៉ា អ៊ុត ធី​ បណ្ដោះអាសន្ន ដើម្បីបន្តការស៊ើបសួរ

បច្ចេកវិទ្យា៧ ម៉ោង មុន

កម្ពុជា ដាក់គោលដៅបង្កើនអត្រាអក្ខរកម្មឌីជីថលមូលដ្ឋានសម្រាប់សិស្សចប់បាក់ឌុប ដល់ ១០០% ត្រឹមឆ្នាំ២០៣០

Sokha Hotels

ព័ត៌មានពេញនិយម