ព័ត៌មានជាតិ
សាធារណជនចង់ទៅធ្វើការងារនៅជប៉ុន សូមមកធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ចាប់ពីខែតុលា ខាងមុខនេះ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ចាប់ពីខែតុលា និងវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ សម្រាប់សាធារណជនទាំងឡាយណាដែលចង់ទៅធ្វើការនៅប្រទេសជប៉ុន។
បើតាម លោករដ្ឋលេខាធិការ បានបញ្ជាក់ថា សាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុនក្នុងគម្រោងពលករជំនាញ អាចមកធ្វើតេស្តជាមួយអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ដែលមានព័ត៌មានលម្អិតដូចខាងក្រោម ៖
ទី១.ការធ្វើតេស្តភាសាជប៉ុន នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣ ដល់ ២៧ ខែតុលា ឆ្នាំ ២០២៤, ថ្ងៃទី ២,៦,៧ និង ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤, និងថ្ងៃទី ១៨,១៩ និង ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ទី២.ការធ្វើតេស្តផ្នែកថែទាំ នៅថ្ងៃទី ១០-១៣ ខែតុលា ឆ្នាំ ២០២៤, ថ្ងៃទី ១៧-២០ ខែតុលា ឆ្នាំ ២០២៤, ថ្ងៃទី ២៣-២៧ និង ៣០ ខែតុលា ឆ្នាំ ២០២៤, ថ្ងៃទី ២,៦,៧,៩ និង ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤, និងថ្ងៃទី ១៨,១៩ និង ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ទី៣.ការធ្វើតេស្តផ្នែកសំណង់ នៅថ្ងៃទី ១០-១៣ ខែតុលា ឆ្នាំ ២០២៤, ថ្ងៃទី ១៧-២០ ខែតុលា ឆ្នាំ ២០២៤, ថ្ងៃទី ១៧-២០ ខែតុលា ឆ្នាំ ២០២៤, ថ្ងៃទី ២៣-២៧ និង ៣០ ខែតុលា ឆ្នាំ ២០២៤, ថ្ងៃទី ២,៦,៧,៩ និង ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤, និងថ្ងៃទី ១៨,១៩ និង ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ទី៤.ការធ្វើតេស្តផ្នែកកសិកម្ម នៅថ្ងៃទី ១០-១៣ ខែតុលា ឆ្នាំ ២០២៤, ថ្ងៃទី ១៧-២០ ខែតុលា ឆ្នាំ ២០២៤, ថ្ងៃទី ២៣-២៧ និង ៣០ ខែតុលា ឆ្នាំ ២០២៤, ថ្ងៃទី ២,៦,៧, ៩ និង ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤, និងថ្ងៃទី ១៨,១៩ និង ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ទី៥.ការធ្វើតេស្តផ្នែកការងារនៅភោជនីយដ្ឋាន នៅថ្ងៃទី ១០-១៣ ខែតុលា ឆ្នាំ ២០២៤, ថ្ងៃទី ១៧-២០ ខែតុលា ឆ្នាំ ២០២៤, ថ្ងៃទី ២៣-២៧ និង ៣០ ខែតុលា ឆ្នាំ ២០២៤, ថ្ងៃទី ២,៦,៧,៩ និង ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងថ្ងៃទី ១៨,១៩ និង ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា លក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុននេះ បេក្ខជនត្រូវមានអាយុចាប់ពី ១៧ ឆ្នាំ ឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌។ ទីតាំងមណ្ឌលធ្វើតេស្តស្ថិតនៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ (EDI) អាសយដ្ឋាន ៖ ផ្ទះលេខ ៩A ផ្លូវលេខ ៣៧០ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងមានលេខទូរសព្ទ ៖ +៨៥៥ ១២ ៩៣៧ ១៦៨/+៨៥៥ ១៦ ៨៦២ ៨៦៨/+៨៥៥ ១២ ២៦៩ ៧៦៨។
ដោយឡែកសេវា នៃការចុះឈ្មោះធ្វើតេស្តគឺបង់ជូនទៅអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន។ ឯកសារចាំបាច់ដែលត្រូវយកមកជាមួយនៅថ្ងៃធ្វើតេស្ត មានដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬ ប័ណ្ណបើកបរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា