Connect with us

ព័ត៌មានជាតិ

យុវជន​ខេត្តកោះកុង ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ពី​ប្រទេស​ថៃ​

បានផុស

នៅ

​កោះកុង ​៖ ក្រុមយុវជន​នៅ​ខេត្តកោះកុង បានទទួល​ការជួយ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ចំនួន​៣​ជំនាញ​ពី​មន្ទីរ​ការងារ​ខេត្ត​ត្រាត ប្រទេស​ថៃ ដោយ​លោកស្រី​អភិបាលខេត្ត​កោះកុង​ក៏​ជំ​រុញឱ្យ​សិក្សា​ជំនាញ​វិស័យ​ទេសចរណ៍​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាក់ដឹកនាំ​ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស និង​អភិវឌ្ឍន៍​ជំនាញ​ខេត្ត​ត្រាត បាន​ស្មោះ​ចិត្ត​គាំទ្រ​ដល់​ការចែករំលែក​ចំណេះដឹង​ជំនាញ​សំខាន់ៗ​ដល់​យុវជន​ខេត្តកោះកុង ដើម្បី​ធ្វើជា​ទុន​រក​ការងារ​ធ្វើបាន​សមរម្យ និង​ទទួល​ប្រាក់ចំណូល​បាន​ច្រើន​។​

​លោកស្រី ផ្ល​ង​មង្គល ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស និង​អភិវឌ្ឍន៍​ជំនាញ​ខេត្ត​ត្រាត និយាយ​នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២៤​ថា ជំនាញ​ចំនួន​៣ នឹងត្រូវ​ផ្តល់​ចំណេះដឹង​ដល់​យុវជន​ខេត្តកោះកុង គឺ​ទី​១-​ជំនាញ​ការប្រើ​កម្មវិធី កម្មវិធី Microsoft office កម្រិត​ខ្ពស់ (Microsoft Excel Advance) ទី​២-​ជំនាញ​រៀបចំ​សណ្ឋាគារ និង​ទី​៣-​ជំនាញ​ជាង​ជួសជុល​ខ្នាតតូច​ដើម្បី​កសិកម្ម​។​

​លោកស្រី ផ្ល​ង​មង្គល លើកឡើង​ទៀតថា គម្រោង​កសាង​សម្ថ​ភាព និង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការងារ កម្ពុជា​/​ឡាវ​/​មី​យ៉ាន់​ម៉ា នេះ​អាចជួយ​បង្កើន​ចំណេះដឹង​វិជ្ជាជីវៈ​ពិតប្រាកដ​ដល់​ប្រជាជន​កម្ពុជា មានមុខ​របរការ​ងា​រ មាន​ប្រាក់ចំណូល ដែល​អាច​ផ្គត់ផ្គង់​ខ្លួនឯង និង​ក្រុមគ្រួសារ បាន​យ៉ាង​ប្រសើរ​។ ទៀតសោត ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ឲ្យ​មានការ​រីកចម្រើន និង​ពង្រឹង​ទំនាក់ទំនង​អន្តរជាតិ​។​

​ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស និង​អភិវឌ្ឍន៍​ជំនាញ​ខេត្ត​ត្រាត ក៏បាន​រម្លឹក​ដែរ​ថា ឆ្នាំ​២០២៣ ខេត្ត​ត្រាត​បាន​ចាត់​ឱ្យ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ជំនាញ ៣៣ ខេត្ត​ត្រាត បាន​ប្រជុំពិភាក្សា​អំពី​តម្រូវការ​ឲ្យ​មានការ​បណ្តុះបណ្តាល ដើម្បី​អភិវឌ្ឍ​ប្រជាជន​ខេត្តកោះកុង​អោយមាន​សក្ដានុពល និង​អាច​បង្កើន​ជំនាញ​ក្នុង​ការប្រកប​អាជីព​បាន​។​

​អ្នកអង្គម្ចាស់​បណ្ឌិត ស៊ីសុវត្ថិ ឬ​ទ្ធី​រ៉ាវ​ង្ស នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានចាត់ទុក​ការជួយជ្រោមជ្រែង​របស់​ភាគី​ថៃ​លើ​ការអប់រំ​សិក្សា​ជំនាញ​បច្ចេកទេស​ថា ជាការ​រួមចំណែក​មួយ​យ៉ាង​ធំធេង​សម្រាប់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស្អិតរ​មួ​ត ដើម្បី​ពង្រឹង​លើ​ការសិក្សា​ផ្នែក​ធនធានមនុស្ស​លើ​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​នៅ​ខេត្តកោះកុង​។​

នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បាន​បន្តថា វគ្គ​សិក្សា​នេះ​មាន​រយៈពេល​៣០​ម៉ោង ដែល​ធ្វើឡើង​ក្នុង​ចន្លោះ​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៤ សរុប​ចំនួន​៥​ថ្ងៃ ដោយមាន​សិក្ខាកាម​ចូលរួម​ចំនួន ២០​នាក់ ក្នុង​មួយ​ជំនាញ​សរុប​ចំនួន​៦០​នាក់ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង​។​

អ្នកអង្គម្ចាស់​បណ្ឌិត សម្លឹង​ឃើញថា វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​វិស័យ​អាទិភាព​មួយ​ដែល​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងន័យ​ជំ​រុ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​កំណើន​សេដ្ឋកិច្ចជាតិ​ទាំងមូល​។ ម្យ៉ាងទៀត ក៏​ជាការ​រក្សាបាន​កំលាំង​ពលកម្ម​ដែលមាន​ជំនាញ​ពិតប្រាកដ​អោយ​រីកដុះដាល​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន​។​

​ដោយឡែក​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ស្វាគមន៍​ចំពោះ​ភាគី​ថៃ​ដែលមាន​បំណង​ចង់​ជួយ​ពង្រឹងសមត្ថភាព​ដល់​យុវជន​ក្នុង​ខេត្តកោះកុង តាមរយៈ​ការទទួល​ចំណេះដឹង​ជំនាញ​ច្បាស់លាស់​។ លោកជំទាវ មើលឃើញថា វិស័យ​ទេសចរណ៍​ក៏​កំពុងមាន​ការរីកចម្រើន​ផងដែរ ដោយ​ស្នើសុំ​ដល់​យុវជន​ចាប់អារម្មណ៍​សិក្សា​ជំនាញ​នេះ ព្រោះ​ឱកាស​ការងារ​ក៏មាន​ច្រើន​សម្រាប់​ទាញយក​ប្រាក់ចំណូល​៕

អត្ថប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម