Connect with us

ព័ត៌មានអន្ដរជាតិ

លើកដំបូងលើលោក! ចិន រកឃើញមេរោគស៊ីខួរក្បាលដ៏សាហាវ ឆ្លងមកមនុស្ស តាមសត្វចៃ

បានផុស

នៅ

នេះជាលើកដំបូងហើយ ដែលពិភពលោក រកឃើញមេរោគស៊ីខួរក្បាលប្រភេទថ្មីដ៏កាចសាហាវឆ្លងលើមនុស្ស ហើយករណីនេះត្រូវបានគេរាយការណ៍នៅក្នុងប្រទេសចិន។

(រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃចន្ទទី៩ខែកញ្ញាឆ្នាំ២០២៤, មេរោគនេះមានឈ្មោះ WELV ដែលឆ្លងលើបុរសជនជាតិចិនអាយុ៦១ឆ្នាំម្នាក់ បន្ទាប់ពីគាត់ធ្វើដំណើរមកពីប្រទេសម៉ុងហ្គោលី។

តាមពិតទៅ ករណីនេះរកឃើញប៉ុន្មានឆ្នាំមកហើយ ប៉ុន្តែក្រុមគ្រូពេទ្យនៅទីក្រុងជិនចូវ ទើបតែបញ្ចេញរបាយការណ៍ក្នុងខែនេះប៉ុណ្ណោះ ក្រោយការសិក្សានិងពិនិត្យយ៉ាងល្អិតល្អន់។

រោគសញ្ញារបស់ WELV រួមមានគ្រុនក្តៅ ឈឺក្បាល វិលមុខ ក្អួត ចង្អោរ មិនឃ្លានអាហារ ហើមកូនកណ្តុរ ឈឺខ្នង និងរាគ។

(រូបថត៖ Getty)

ចំពោះការឆ្លងវិញ មនុស្សអាចឆ្លងមេរោគនេះ បន្ទាប់ពីប៉ះពាល់នឹងឈាមឬជាលិកាសត្វដែលមានមេរោគ។ វាក៏អាចឆ្លងពីមនុស្សទៅមនុស្ស តាមរយៈអង្គធាតុរាវក្នុងខ្លួនផងដែរ។

បន្ទាប់ពីការរកឃើញនេះ ក្រុមអ្នកស្រាវជ្រាវបានសិក្សាលើសត្វចៃប្រមាណ ១៤ ៦០០ក្បាលនៅទូទាំងភាគខាងជើងប្រទេសចិន ហើយរកឃើញថា មានសត្វចៃចំនួន៥ប្រភេទផ្សេងគ្នា ដែលអាចផ្ទុកមេរោគនេះបាន។

បច្ចុប្បន្ននេះ មិនទាន់មានការប្រកាសអាសន្នឬជូនដំណឹងអំពីការប្រុងប្រយ័ត្នអ្វីឡើយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តកំពុងតាមដានរឿងនេះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មនុស្សម្នាក់ទៀត ស្លាប់ដោយសារ “មេរោគស៊ីខួរក្បាល” នៅ សហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម