ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ប្រកាសត្រៀមបង្កើនចំនួនអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ឥឡូវនេះរដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងអនុវត្តគោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែរ ដើម្បីបង្កើនចំនួនអាវុធនុយក្លេអ៊ែរ «អតិផរណា»។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់ចេញពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី១០ខែកញ្ញា។
KCNA បានផ្សាយថា ការលើកឡើងរបស់លោក គីម ធ្វើឡើងនៅអំឡុងពេលសុន្ទរកថាមួយក្នុងខួបនៃការបង្កើតប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទ។
លោក គីម បានសង្កត់ធ្ងន់ថា កូរ៉េខាងជើងត្រូវតែរៀបចំឲ្យបានហ្មត់ចត់បន្ថែមទៀតនូវ «សមត្ថភាពនុយក្លេអ៊ែរ និងការត្រៀមខ្លួនក្នុងការប្រើប្រាស់វាឲ្យបានត្រឹមត្រូវគ្រប់ពេលវេលាក្នុងការធានាសិទ្ធិសន្តិសុខរបស់រដ្ឋ»។
បុរសខ្លាំងកូរ៉េខាងជើង បានបន្ថែមថា វត្តមានយោធាដ៏រឹងមាំគឺចាំបាច់ដើម្បីប្រឈមមុខនឹង «ការគំរាមកំហែងផ្សេងៗដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងបក្ខពួករបស់ខ្លួន»។
មួយថ្ងៃមុនប្រកាសបង្កើនចំនួនអាវុធនុយក្លេអ៊ែរ លោក គីម កាលពីថ្ងៃអាទិត្យបានចុះទៅពិនិត្យការដ្ឋានសាងសង់មូលដ្ឋានទ័ពជើងទឹកថ្មីដ៏ទំនើបមួយនៅទីក្រុងTapchon ក្នុងឈូងសមុទ្រ Wonsan ហើយប្តេជ្ញាអភិវឌ្ឍកងកម្លាំងដែនសមុទ្ររបស់ប្រទេសនេះ ឲ្យរឹតតែខ្លាំងថែមទៀត។ មេដឹកនាំវ័យ៤០ឆ្នាំរូបនេះ បានបញ្ជាក់ថា ការធ្វើទំនើបកម្មកងទ័ពជើងទឹក គឺជាអាទិភាពបន្ទាន់មួយ ខណៈបរិយាកាសសន្តិសុខក្នុងតំបន់ កំពុងអាប់អួ ហើយទីតាំងនេះនឹងក្លាយជាមូលដ្ឋានទ័ពជើងទឹកដ៏លេចធ្លោមួយរបស់ប្រទេស ដែលមានន័យថា ជាកន្លែងផ្ទុកនាវាចម្បាំង និងនាវាមុជទឹកទំនើបៗ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច