ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនជាង៦០គ្រឿង ដែលវាយប្រហារក្រុងមូស្គូ និងតំបន់ក្បែរព្រំដែន
អង្គភាពការពារដែនអាកាសរបស់រុស្ស៊ី បានកម្ទេចដ្រូន (យន្តហោះគ្មានមនុស្សបើក) របស់អ៊ុយក្រែនយ៉ាងហោចណាស់៧គ្រឿងដែលសំដៅវាយប្រហារលើរដ្ធធានីមូស្គូ ខណៈដែលដ្រូនចំនួន ៥៩គ្រឿងផ្សេងទៀតក៏ត្រូវបានបាញ់ទម្លាក់ពីលើតំបន់ Bryansk ជិតព្រំដែនជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១០ខែកញ្ញា។

អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងតេឡេក្រាម(Telegram) ថា យោងតាមព័ត៌មានបឋម មិនមានការខូចខាត ឬរបួសនៅកន្លែងដែលមានធ្លាក់កម្ទេចកម្ទីនៃការបាញ់ទម្លាក់ដ្រូនទាំងនោះទេ។
លោក Sobyanin បានបន្ថែមថា ដ្រូនត្រូវបានបាញ់ទម្លាក់នៅក្នុងសង្កាត់ Lyubertsy និងសង្កាត់ Ramenskoye នៃក្រុងមូស្គូ ក៏ដូចជានៅក្នុងទីក្រុង Podolsk ដែលមានចម្ងាយប្រហែល ៣៨គីឡូម៉ែត្រភាគខាងត្បូងនៃវិមានក្រឹមឡាំង។
គ្រុបតេឡេក្រាម SHOT និង Baza របស់រុស្ស៊ី ដែលនៅជិតស្និទ្ធនឹងទីភ្នាក់ងារសន្តិសុខជាតិ បានឲ្យដឹងថា ជើងហោះហើរនៅអាកាសយានដ្ឋាន Vnukovo និង Domodedovo របស់ទីក្រុងមូស្គូត្រូវបានផ្អាក ខណៈកំពុងមានការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន។
លោក Alexander Bogomaz អភិបាលនៃតំបន់ Bryansk ភាគនិរតីនៃប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន បានប្រកាសថា អង្គភាពការពារដែនអាកាសបានបំផ្លាញដ្រូនចំនួន ៥៩គ្រឿងទាំងយប់។ លោកបាននិយាយនៅលើតេឡេក្រាមថា មិនមានការខូចខាតឬរងរបួសទេ។
បើតាមសារតេឡេក្រាមរបស់អភិបាលតំបន់ Lipetsk លោក Igor Artamonov ដ្រូនជាច្រើនគ្រឿងក៏ត្រូវបានបាញ់ទម្លាក់ផងដែរនៅក្នុងតំបន់ Lipetsk របស់រុស្ស៊ី ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងមូស្គូ។ លោកក៏បានរាយការណ៍ថា មិនមានរបួស ឬខូចខាតអ្វីធ្ងន់ធ្ងរនោះទេ។
ជារឿយៗមន្ត្រីរុស្ស៊ីមិនដែលបង្ហាញអំពីទំហំពេញលេញនៃការខូចខាត ក្រោយរងការវាយប្រហាររបស់អ៊ុយក្រែននោះទេ។ យ៉ាងណា មកទល់នឹងពេលនេះ ក៏មិនទាន់មានសេចក្ដីរាយការណ៍ពីភាគីអ៊ុយក្រែននោះដែរទាក់ទិននឹងការវាយប្រហារមួយនេះ។
ទីក្រុងកៀវ ធ្លាប់បានបញ្ជាក់ថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធា ដឹកជញ្ជូន និងថាមពលរបស់រុស្ស៊ី គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងមូស្គូមកលើទឹកដីរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២៕
ដោយ៖ ឈាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ