Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ​វៀតណាម៖តើ​​ជម្រើស​​​​វិនិយោគ​លើ​មាសនិងការ​រក្សាលុយ​ ណាមួយល្អជាងពេលនេះ​​?

បានផុស

នៅ

ការឡើងកម្ដៅនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងកត្តាភូមិសាស្ត្រនយោបាយ បានចាប់ទាញតម្លៃមាសឲ្យឡើងស្រឺតៗនៅឆ្នាំនេះ។ ការឡើងថ្លៃនៃលោហធាតុដែលគេចាត់ទុកថាជាទ្រព្យដែលមានសុវត្ថិភាពបំផុតនោះ បណ្ដាលឲ្យវិនិយោគសប្បាយអរនឹងការទិញ-លក់ ប៉ុន្តែក៏មានមន្ទិលជាច្រើន​អំពីពេលវេលា ក៏ដូចជាអនាគតមាសនៅក្នុងទីផ្សារអាចនឹងវិលត្រឡប់ដូចដើមវិញ​ឬក៏យ៉ាងណា។

ដូច្នេះ តើគួរវិនិយោគលើមាសឬរក្សា​ទុក​លុយ​នៅ​តាមធនាគារ​ ​ប្រសិនបើមាសធ្លាក់ថ្លៃវិញភ្លាមៗ?

លោក Tran Manh Hung  អ្នក​វិនិយោគមាសយូរមកហើយនៅទីក្រុងហាណូយ បាននិយាយថា មាសបន្ថែមពីលើតួនាទីជាឃ្លាំងស្តុកទុក ក៏ជាបណ្តាញវិនិយោគដែលរកប្រាក់ចំណេញផងដែរ។ ជាធម្មតានៅពេលដែលតម្លៃមាសមានការប្រែប្រួលខ្លាំង អ្នកវិនិយោគពិតជាចាប់អារម្មណ៍ក្នុងការចូលរួមក្នុងទីផ្សារមាស​។ នៅពេលដែលតម្លៃមាស​មិនសូវប្រែប្រួល​ខ្លាំង​ វា​មិនមែនជាគន្លឹះដ៏ទាក់ទាញសម្រាប់​ការ​ប្រឡូក​ក្នុង​ទីផ្សារ​មាស​នោះទេ​។

លោកបានបញ្ចាក់ទៀតថា៖«ដោយមានការចូលរួមពីធនាគាររដ្ឋ នាពេលខាងមុខ​ មាសអាចគ្រាន់តែជាខ្សែការពារ ក្នុងករណីមានវិបត្តិមួយទៀត ដូច្នេះអ្នកមិនគួរកប់ដើមទុនច្រើនពេកជាមួយមាសទេ។ តាមគំនិតរបស់ខ្ញុំ ពេលវេលាដ៏ទាក់ទាញបំផុតនៃមាសបានកន្លងផុត ហើយបច្ចុប្បន្នមាសបានអណ្តែតលើរលកតូចៗមួយចំនួនប៉ុណ្ណោះ»។

អត្ថាធិប្បាយលើភាពទាក់ទាញនៃមាសដល់អ្នកវិនិយោគនាពេលខាងមុខ លោក Ta Thanh Tung ប្រធាននាយកដ្ឋានស្រាវជ្រាវ និងប្រឹក្សាអចលនទ្រព្យរបស់ក្រុមហ៊ុន FIDT ក៏បានមានប្រសាសន៍ថា ក្នុងរយៈពេលខ្លី មាសនៅតែមានឱកាសកើនឡើងក្នុងរយៈពេល៦ខែ​​ចុងក្រោយ​នៃ​ឆ្នាំ​នេះ​​ ប៉ុន្តែ​មិន​ច្រើន​ពេក ​ដូច្នេះ​វា​លែង​មាន​ភាព​ទាក់ទាញ​ក្នុង​ការ​វិនិយោគ​ដើម​ទុន​។

សម្រាប់ពាក់កណ្តាលដែលនៅសល់នៃឆ្នាំ​២០២៤ ទោះបីជាមាសនឹងនៅតែស្ថិតក្នុងផលប័ត្រវិនិយោគក៏ដោយ វាគួរតែត្រូវបានចាត់ទុកថាជាទ្រព្យសកម្មការពារ សមាមាត្រនៃការកាន់កាប់មិនគួរលើសពី៥% អ្នកវិនិយោគគួរតែកាន់កាប់ទ្រព្យសកម្មទាំងនេះបន្ថែមទៀត។

ដោយឡែក លោក Nguyen Quang Huy នាយកប្រតិបត្តិនៃនាយកដ្ឋានហិរញ្ញវត្ថុ និងធនាគារ Nguyen Trai ក៏បាន​លើក​ឡើងថា៖«បច្ចុប្បន្នគឺជាពេលវេលាដ៏រសើបសម្រាប់អ្នកវិនិយោគមាស។ តាមគំនិតរបស់ខ្ញុំ ការទិញមាសសម្រាប់ការវិនិយោគនៅពេលនេះ ទាមទារឲ្យមានការគិតគូរពីការប្រែប្រួលម៉ាក្រូសេដ្ឋកិច្ចក្នុងប្រទេស និងក្រៅប្រទេស»។

លោក​ បន្តថា ​កត្តាត្រូវគិត​គួរ​​រួម​មាន និន្នាការនៃសង្រ្គាមជុំវិញពិភពលោក ការផ្លាស់ប្តូរគោលនយោបាយគ្រប់គ្រងមាសក្នុងស្រុក វិសោធនកម្មក្រឹត្យ២៤ រួមជាមួយនឹងវិធានការរក្សាស្ថិរភាពតម្លៃមាស ដូចជា ការដេញថ្លៃមាសដុំ​ ការលក់មាសតាមធនាគារ ការប្រឆាំងការរត់ពន្ធ ការត្រួតពិនិត្យទីផ្សារមាស។

លើសពីនេះ ចាំបាច់ត្រូវពិចារណាពីចំណង់ហានិភ័យរបស់អ្នកវិនិយោគនីមួយៗ កម្រិតនៃការយល់ដឹងអំពីជំនាញវិនិយោគ ពិគ្រោះជាមួយអ្នកជំនាញ និងរួមបញ្ចូលគ្នានូវការវិភាគបច្ចេកទេស ដើម្បីធ្វើសមតុល្យហានិភ័យដែលរំពឹងទុក និងប្រាក់ចំណេញមុនពេលធ្វើការសម្រេចចិត្ត។

ទោះបីជាបែបនេះក្ដី យោងតាមអ្នកជំនាញ ការពិតបច្ចុប្បន្នគឺនៅពេលដែលតម្លៃមានស្ថិរភាព មនុស្សមានការព្រងើយកន្តើយនឹងមាសយ៉ាងខ្លាំង។ ដោយសារតែតម្លៃមាសក្នុងស្រុកលែងមានការប្រែប្រួលខ្លាំង ចិត្តសាស្ត្ររបស់មនុស្សក៏កាន់តែមានស្ថិរភាព ហើយពួកគេមិនចាប់អារម្មណ៍នឹងការទិញដើម្បីរក្សាទ្រព្យសម្បត្តិដូចកាលពីមុនឡើយ។

ទន្ទឹមនឹងនោះ បណ្តាញវិនិយោគមួយចំនួនផ្សេងទៀតបានបង្ហាញពីសញ្ញានៃការងើបឡើងវិញ ដូច្នេះមនុស្សក៏មានជម្រើសជាច្រើនទៀតផងដែរ។ ឧទាហរណ៍ អត្រាការប្រាក់បញ្ញើបច្ចុប្បន្នរបស់ធនាគារបានកើនឡើងក្នុងពេលដំណាលគ្នា រហូតដល់លើសពី៦%ក្នុងមួយឆ្នាំ។

តាមទស្សនៈមួយផ្សេងទៀតពីអនុប្រធានសមាគមធុរកិច្ចមាសវៀតណាម​ លោក Nguyen The Hung បានលើក​ឡើង​ថា មូលហេតុសំខាន់ដែលមនុស្សលែងមានការភ្ញាក់ផ្អើលក្នុងការទិញមាស គឺដោយសារតែសកម្មភាពទិញមាសតាមអ៊ីនធឺណិតមានការលំបាក ហើយរារាំងមនុស្សជាច្រើនដែលចង់ទិញ។​ នៅលើទីផ្សារ ហាងនានាបច្ចុប្បន្នកំពុងខ្វះខាត ដូច្នេះពួកគេបានឈប់លក់មាសដុំ​ សូម្បីតែចិញ្ចៀនមាសក៏លក់បានតែក្នុងដំណក់តូចៗប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ អ្នកជំនាញសេដ្ឋកិច្ចលោក Dinh The Hien បានត្រឹមតែផ្តល់យោបល់យ៉ាងខ្លីថា៖«នៅដំណាក់កាលនេះ វានៅតែជាការល្អបំផុតក្នុងការសន្សំប្រាក់នៅក្នុងធនាគារ។ ​វាមានសុវត្ថិភាពបំផុតក្នុងការដាក់ប្រាក់រយៈពេលយ៉ាងតិច៦ខែ ហើយវាក៏មិនយឺតពេលទេក្នុងការពិចារណាលើបណ្តាញវិនិយោគបន្ថែមទៀតដែរ»៕

រូបភាព៖​​ VN
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បន្លែ​ឡើង​ថ្លៃ ក្រោយ​វៀតណាម​ទទួល​រង​ឥទ្ធិពល​ព្យុះ​យ៉ាកជី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម