ព័ត៌មានជាតិ
លោក សាន ដារ៉ាវីដ ចង់ចំណាយពេល១០ឆ្នាំទៀតរបស់ខ្លួន បង្កើតសាលាបង្រៀនក្មេងតាមតំបន់ដាច់ស្រយាលឱ្យបានច្រើន
លោក សាន ដារ៉ាវីដ គេធ្លាប់ស្គាល់ថាជាយុវជនសំរាម ពេលនេះបានប្តូរឈ្មោះមកជា យុវជនគ្រូ វិញ ដោយចូលរួមចំណែកជួយសង្គមក្នុងការបង្រៀនក្មេងៗក្រីក្រនៅតំបន់ដាច់ស្រយាល ហើយលោកក៏មានឆន្ទៈខ្ពស់ក្នុងការបន្តបេសកកម្មនេះបន្តទៀត ព្រមទាំងចង់ចំណាយពេលវេល១០ឆ្នាំខាងមុខក្នុងជីវិតលោក ជួយបង្រៀនក្មេងៗតាមតំបន់ដាច់ស្រយាលដែលមិនមានលទ្ធភាពចូលសាលារៀន អាចទទួលបានចំណេះដឹងដូចក្មេងដទៃ។
ដោយមើលឃើញពីភាពលំបាក និងចង់ឱ្យក្មេងៗដែលរស់នៅតំបន់ដាច់ស្រយាល ឬ ក្មេងៗជួបការលំបាកទទួលបានចំណេះវិជ្ជា លោកក៏បានចាប់ផ្តើមបេសសកម្មបង្រៀនក្មេងៗក្រីក្រ មិនគិតថ្លៃ រួមជាមួយការផ្តល់អាហារដល់ពួកគេផងដែរ។ ថវិកា សម្រាប់ផ្គត់ផ្គង់បេសសកម្មនេះ គឺលោកបានមកពីការរៃអង្គាសប្រាក់ពីសាធារណជនតាមបណ្តាញសង្គម ដើម្បីអាចមានលទ្ធភាពបង្កើតសាលារៀន ផ្តល់សម្ភារៈ និងអាហារដល់ពួកគេ។
លោក សាន ដារ៉ាវីដ បានលើកឡើងក្នុងវីដេអូរយៈពេលជិត៤នាទីថា លោកចង់ចំណាយពេលជីវិត១០ឆ្នាំទៀត ដើម្បីធ្វើគម្រោងនេះជោគជ័យ និងរីកចម្រើន ហើយលោកក៏មានឆន្ទៈក្នុងការបង្រៀនសាលារៀនតាមតំបន់ដាច់ស្រយាលដទៃទៀតជាច្រើន ព្រមទាំងចង់ដឹកនាំធនធានគ្រូដើម្បីផ្តល់ចំណេះដឹងដល់ក្មេងតាមតំបន់ឆ្ងាយៗ ដែលពួកគេមិនមានឱកាសបានរៀនសូត្រ។ សព្វថ្ងៃ លោកមានវ័យ៣៦ឆ្នាំហើយ លោកក៏បានបង្កើតសាលាបាន២សាខាផងដែរ ដោយសាខាទី១ បង្កើតនៅភ្នំពេញ មានរយៈពេលជិត២ឆ្នាំមកហើយ។ ចំពោះក្មេងដែលមករៀននៅសាខាភ្នំពេញ ភាគច្រើនជាក្មេងដែលចំណាកស្រុក មករស់នៅតាមឪពុកម្តាយដែលធ្វើការនៅភ្នំពេញ ពួកគេមួយចំនួនមិនធ្លាប់ចូលសាលារៀនទេ ហើយខ្លះទៀតបានបោះបង់ការសិក្សាដើម្បីមកភ្នំពេញតាមម្តាយឪពុក ឬអាណាព្យាបាល។ ចំណែកសាខាទី២ គឺមាននៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបង្កើតនៅដើមឆ្នាំ២០២៤ ដើម្បីសិក្សាពីការចំណាកស្រុក ឬ ឫសគល់បញ្ហាជីវភាព និងមូលហេតុបោះបង់ការសិក្សារបស់ក្មេងៗ។
លោក និយាយថា៖ “សង្គមយើងហាក់ដូចជាបាត់បង់ធនធានមនុស្សជំនាន់ក្រោយជាច្រើន ដោយមូលហេតុយើងជាមនុស្សធំ បានមើលរំលងជ្រុងទាំងអស់នោះ និងមិនសូវខ្វាយខ្វល់អំពីពួកគាត់ទាំងអស់នោះទេ។ ពួកគាត់នឹងគ្មានជម្រើសក្នុងការធ្វើការងារល្អទេ ពួកគាត់នឹងអាចក្លាយជាបន្ទុកសង្គមទៅថ្ងៃក្រោយ ហើយអ្វីដែលសំខាន់បំផុតនោះគឺពួកគាត់មិនអាចស្រែកហៅអ្នកទាំងអស់គ្នាឱ្យជួយបានទេ ដោយសារគាត់អត់ដឹងថាត្រូវការនរណាជួយ ឬខ្វះអីនោះទេ”។ លោកតែងតែព្យាយាមបង្ហាញឱ្យសាធារណជណបានឃើញពីបញ្ហាទាំងអស់នេះ ដើម្បីឱ្យមានការចូលរួមជួយដល់ពួកគេ ឱ្យក្មេងមានឱកាសបានសិក្សា និងរួមចំណែកជួយដោះស្រាយគម្លាតជីវភាពពួកគេនាពេលអនាគត។
បើតាមសំណេរលើហ្វេសប៊ុករបស់ លោក សាន ដារ៉ាវីដ លោក បានប្តូរឈ្មោះបេសកកម្ម យុវជនសំរាម មកជា យុវជនគ្រូ វិញដោយផ្តោតទៅលើការបង្កើតសាលា បង្កើតបណ្ណាល័យ បង្រៀនសិស្សក្រីក្រ និងការចងក្រងយុវជនគ្រូបង្រៀន នៅតាមតំបន់ដាច់ស្រយាល។ រយៈពេលកន្លងទៅជាងមួយឆ្នាំក្នុងបេសកកម្មនេះ លោកបានបានមើលឃើញពីភាពខ្វះខាតរបស់ក្មេងតាមជនបទរហូតឈានទៅដល់ការបោះបង់ចោលការសិក្សា។ លោកបានឃើញពីធនធានមនុស្សជាច្រើនដែលមិនបានទទួលការអប់រំពេញលេញ ហើយក៏សង្ឃឹមថាបេសកកម្មនេះនឹងទទួលបានលទ្ធផលល្អមួយ ដោយមានការចូលរួមជួយពីសាថារណជន ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។
គួរបញ្ជាក់ថា យុវជនគ្រូ បើកទទួលបង្រៀនសិស្សក្រីក្រមិនគិតថ្លៃចាប់ពីអាយុ៥ឆ្នាំឡើងទៅ សូម្បីតែអាណាព្យាបាលក៏មិនតម្រូវឱ្យបង់ប្រាក់ដូចគ្នា។ ក្រៅពីបង្រៀនមិនគិតថ្លៃ យុវជនគ្រូ ក៏ផ្តល់ជូនអាហារ២ពេលដល់សិស្ស គឺពេលព្រឹក និងថ្ងៃត្រង់ ផ្តល់ជាសម្ភារៈសិក្សាដល់សិស្ស និងមានជារង្វាន់លើកទឹកចិត្តដល់សិស្សដែលរៀនពូកែផងដែរ៕
ដោយ៖ អុន ស្រីមាន
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខេត្តចំនួនបីរបស់ប្រទេសថៃ ដែលផ្តល់កន្លែងទេសចរណ៍គួរជាទីចាប់អារម្មណ៍សម្រាប់វិស្សមកាលនេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
វៀតណាមជួបគ្រោះផ្ទួនៗ ព្យុះទីហ្វុងផងនិងរញ្ជួយដីផង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
វៀតណាម មានមនុស្សស្លាប់និងរបួសសរុប ៨២នាក់ ដោយឥទ្ធិពលព្យុះ យ៉ាកជី
-
ចរាចរណ៍៥ ថ្ងៃ ago
ចាប់វាយខ្នោះលោក ម៉ៃ សុគន្ធ បន្ទាប់ពីព្យាយាមបើករថយន្ដគេចពីសមត្ថកិច្ចរហូតបង្កគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ព្រះសង្ឃគង់នៅវត្ត ជោតិវ័ន ហៅវត្តត្រពាំងក្របៅ ត្រូវរង្វាន់ ១២៥លានរៀលពីខារ៉ាបាវ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកអ្នកដំណើរ បុករះម៉ូតូ-រថយន្ត ចំនួន ៤ គ្រឿង ស្លាប់មនុស្ស ៣ នាក់