Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍១៨សីហា៖ ប្រធានសិទ្ធិមនុស្សកម្ពុជា ប្រាប់ទូតអឺរ៉ុបថា កម្ពុជាអនុវត្តច្បាប់តែលើមេក្លោងធ្វើបាតុកម្មខុសច្បាប់ប៉ុណ្ណោះ

បានផុស

នៅ

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់ឯកអគ្គរដ្ឋទូតអឺរ៉ុប ថា ការចាប់ខ្លួនបុគ្គលមួយចំនួននាពេលថ្មីៗនេះ​ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍១៨សីហា គឺជាការអនុវត្តតាមច្បាប់របស់កម្ពុជា​សុទ្ធសាធ ដោយសំអាងទៅលើអង្គហេតុ និងភស្តុតាងយ៉ាងជាក់លាក់ ហើយអាជ្ញាធរកម្ពុជាអនុវត្តវិធានការច្បាប់តែលើមេក្លោងញុះញង់ឱ្យមានសកម្មភាពខុសច្បាប់ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានពន្យល់លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបពីមូលហេតុនៃចាប់ខ្លួនបុគ្គលមួយចំនួន ពេលថ្មីៗនេះ គឺដោយសារអាជ្ញាធរបានរកឃើញភស្តុតាងរឹងមាំ និងជាក់លាក់ ដូចជាកាំបិត ស្នាប់ដៃ ដបសាំង កាំភ្លើងកែច្នៃ និងឧបករណ៍គ្រោះថ្នាក់ផ្សេងៗទៀត រួមទាំងរូបភាព និងសារសំឡេង ដែលក្រុមនេះបានត្រៀមរៀបចំ និងកំណត់គោលដៅជាក់លាក់សម្រាប់ការវាយប្រហារ តួយ៉ាងដូចជា ផ្ទះថ្នាក់ដឹកនាំ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។

ផ្អែកលើភស្តុតាងទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពរបស់បុគ្គលទាំងនោះ គឺមានផែនការគិតទុកជាមុនច្បាស់លាស់ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ។ ដូច្នេះ វិធានការរបស់អាជ្ញាធរកម្ពុជា គឺបានធ្វើឡើងស្របតាមច្បាប់ និងនីតិវិធីជាធរមាន សំដៅថែរក្សាស្ថិរភាពសង្គម សណ្តាប់សាធារណៈ និងសន្តិសុខជាតិ។ ម្យ៉ាងវិញទៀត វិធានការចាប់ និងបញ្ជូនខ្លួនបុគ្គលមួយចំនួនទៅកាន់ស្ថាប័នតុលាការ គឺធ្វើឡើងចំពោះតែមេក្លោងតែប៉ុណ្ណោះ រីឯបុគ្គលដែលជឿតាម ឬចាញ់ការបោកបញ្ឆោតរបស់ពួកមេក្លោង ត្រូវបានអាជ្ញាធរអប់រំណែនាំ និងដោះលែងឱ្យមានសិទ្ធិសេរីភាពវិញ។

នេះជាការគូសបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ទៅកាន់ភាគីសហភាពអឺរ៉ុប នៅក្នុងជំនួបនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០២៤ ដែលរៀបចំឡើង ដើម្បីបង្ហាញពីមូលដ្ឋានជាក់លាក់ក្នុងការដាក់ចេញវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗកន្លងទៅនេះ។

ជាការកត់សម្គាល់ ក្នុងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា កន្លងទៅ មនុស្សចំនួន៦៦នាក់ត្រូវបានឃាត់ខ្លួន ដែលក្នុងនោះ មនុស្សចំនួន៥៧នាក់ បានណែនាំអប់រំ និងដោះលែងវិញ ខណៈចំនួន៩នាក់ទៀត ដែលជាមេក្លោងញុះញង់ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ កន្លងមក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោមការញុះញង់ពីសំណាក់ក្រុមអ្នកមាននិន្នាការប្រឆាំងនៅក្រៅប្រទេស បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងស្រុក ធ្វើបាតុកម្មទាមទារឱ្យរាជរដ្ឋាភិបាល ដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ប៉ុន្តែពួកគេមានបំណងបង្វែរទៅជាការប្រមូលផ្ដុំធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាល ដោយយកគំរូតាមប្រទេសបង់ក្លាដេស។

ក្រោយពីបានស្តាប់ការពន្យល់បកស្រាយពីភាគីកម្ពុជារួចមក លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញការពេញចិត្តដែលលោក កែវ រ៉េមី តែងតែបានបើកចំហក្នុងន័យស្ថាបនានា ដោយលោកបានវាយតម្លៃខ្ពស់ថា កិច្ចសន្ទនាបែបនេះនឹងនាំមកប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ។ តែយ៉ាងណាលោកទូតអឺរ៉ុប នៅតែទទូចឱ្យអាជ្ញាធរកម្ពុជាពិនិត្យពិចារណាលើករណីឃាត់ខ្លួនយុវជន៣នាក់ក្នុងពេលមកចូលរួមសិក្ខាសាលាមួយដែលរៀបចំដោយសហភាពអឺរុប កន្លងទៅផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៥៤ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម