ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង ប្រជុំផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤
នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានអញ្ជេីញប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី កិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយ លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ និងឯកសារពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង។
ក្នុងឱកាសនោះផងដែរ លោក ម៉ែន អេង អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការបោះឆ្នោតគឺជាបេះដូងនៃលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសកម្ពុជាប្រកាន់ភ្ជាប់ជានិច្ចនូវការបោះឆ្នោតយ៉ាងត្រឹមត្រូវ និងយុត្តិធម៌។ លោក ម៉ែន អេង មានប្រសាសន៍ បន្ថែមទៀតថា មិនថាជាការបោះឆ្នោតសកល ឬជាការបោះឆ្នោតអសកលទេ ដំណើរការរៀបចំការបោះឆ្នោត ចាំបាច់ត្រូវបែងចែកជាដំណាក់កាលសំខាន់ៗចំនួន៤ គឺ៖ ទី១,ដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ ទី២, ដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ ទី៣ ដំណាក់កាលឃោសនាបោះឆ្នោត និងទី៤ ដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលនៃការបោះឆ្នោត។
ដូចដែលពលរដ្ឋបានឃេីញយ៉ាងច្បាស់ហេីយថា ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រក្នុងពេលថ្មីៗនេះ គឺប្រព្រឹត្តទៅយ៉ាងរលូន សេរីភាព យុត្តិធម៍ និងត្រឹមត្រូវ នេះសបញ្ជាក់បានថា ប្រទេសកម្ពុជា គឺប្រកាន់ភ្ជាប់នូវរបបលទ្ធិប្រជាធិបតេយ្យយ៉ាងច្បាស់លាស់៕
ដោយ៖ ភក្ដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២២ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
សន្តិសុខសង្គម៧ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម