ព័ត៌មានជាតិ
មណ្ឌលភ្នំពេញ មានបេក្ខជនប្រឡងជាប់ឌីប្លូម ជាង ១ ម៉ឺន ៦ ពាន់នាក់ ស្មើនឹងជាង ៩០%
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២ និងបានប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ៩ កញ្ញា ហើយជាលទ្ធផលនៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនប្រឡងជាប់ប្រមាណជាង ១ ម៉ឺន ៦ ពាន់នាក់ ស្មើនឹងជាង ៩០% ក្នុងចំណោមបេក្ខជនមកប្រឡង ១៨ ៣០៤ នាក់។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី ១០ កញ្ញា នេះថា សម្រាប់ប្រឡងឌីប្លូមឆ្នាំនេះ នៅមណ្ឌលប្រឡងភ្នំពេញមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៨ ៥២៦ នាក់ ស្រី ៩ ៤៩៨ នាក់ មាន ៦៤ មណ្ឌល ចែកជា ៧៧៧ បន្ទប់ ក្នុងនោះមានបេក្ខជនមកប្រឡងចំនួន ១៨ ៣០៤ នាក់ ស្រី ៩ ៣៩៨ នាក់ ក្នុងនោះមានបេក្ខជនប្រឡងជាប់ចំនួន ១៦ ៥៨៩ នាក់ ស្រី ៨ ៧៦១ នាក់ ស្មើនឹង ៩០,៦៣%។ បេក្ខជនប្រឡងជាប់និទ្ទេសល្អចំនួន ១១.២១% បេក្ខជនជាប់និទ្ទេសល្អបង្គួរ ៣២.៧៣% និងបេក្ខជនជាប់និទ្ទេសមធ្យម ៥៦.០៦%។
លោកប្រធានមន្ទីរបានបន្តថា ចំនួននេះបើធៀបទៅនឹងប្រឡងឌីប្លូមឆ្នាំមុនឃើញថា មានការថយចុះ ខណៈឆ្នាំមុនក្រសួងរៀបចំប្រឡងនៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៩ ០៣៨ នាក់ ស្រី ៩ ៦៦៩ នាក់ ក្នុងនោះបេក្ខជនមកប្រឡងចំនួន ១៨ ៧៨២ នាក់ ស្រី ៩៥៨៤ នាក់។ ក្នុងនោះមានបេក្ខជនប្រឡងជាប់ចំនួន ១៧ ៥៦៤ នាក់ ស្រី ៩ ១៧១ នាក់ ស្មើនឹង ៩៣.៥២%។ បេក្ខជនប្រឡងជាប់និទ្ទេសល្អចំនួន ១៣.៧៤% បេក្ខជនជាប់និទ្ទេសល្អបង្គួរ ៣៥.៧៧% និងបេក្ខជនជាប់និទ្ទេស មធ្យម ៥០.៤៧%។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះប្រព្រឹត្តិនាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ៩ កញ្ញា ដោយមានបេក្ខជនដាក់ពាក្យប្រឡងនៅទូទាំងប្រទេសចំនួន ២០១ ៧១២ នាក់ ស្រី ១០៧ ៨០៦ នាក់ ចែកជា ២ ០៩៦ មណ្ឌលទាំងរដ្ឋ និងឯកជន ក្នុងនោះមានបេក្ខជនស្វៃរិន និងបំពេញវិជ្ជាចំនួន ៩០២ នាក់ បេក្ខជនគថ្លង់ ២៩ នាក់ និងបេក្ខជនពិការភ្នែក ១៣ នាក់ និងមានបេក្ខជនមកពីគ្រឹះស្ថានឯកជនចំនួន ១៦ ៨៤៧ នាក់ ស្រី ៨ ៥៥៥ នាក់ ដែលមានមណ្ឌលប្រឡងចំនួន ៣១៨ មណ្ឌល។
ចំពោះលទ្ធផលប្រឡងទូទាំងប្រទេសនៅមិនទាន់ដឹងនៅឡើយទេ ដោយសារក្រសួងអនុញ្ញាតឱ្យសាលានីមួយៗ ជាអ្នករៀបចំដំណើរការប្រឡងដោយខ្លួនឯង៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន