Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលីនឹង​ហាម​​អនីតិជន​ប្រើ​​កម្មវិធី​បណ្តាញ​សង្គម រីឯការរិះគន់​​ក៏​​ខ្លាំង​​

បានផុស

នៅ

ប្រទេសអូស្ត្រាលីគ្រោងនឹងហាមឃាត់កុមារពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម​ដែល​កំពុង​​ពេញ​និយម​​បំផុត​ក្នុង​សកល​លោក ចំពេលមានការព្រួយបារម្ភថា កម្មវិធី​​បណ្តាញ​សង្គម ដូចជា Instagram និង TikTok កំពុងជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់យុវជន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera​ នៅថ្ងៃទី១០ខែកញ្ញានេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រកាសនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងចាប់ផ្តើមការសាកល្បងផ្ទៀងផ្ទាត់អាយុនៅប៉ុន្មានខែខាងមុខនេះ មុនពេលការដាក់ឱ្យប្រើប្រាស់ច្បាប់ដើម្បីអនុវត្តការហាមឃាត់។
ជាមួយគ្នានេះ រដ្ឋាភិបាលកំពុងពិចារណាអាយុអប្បបរមាចន្លោះពី ១៤ទៅ១៦ឆ្នាំ ស្របពេលឪពុកម្តាយនានាព្រួយបារម្ភអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កូនៗរបស់ពួកគេ និងចង់ឲ្យឱ្យកូនៗរបស់ពួកគេបិទកម្មវិធីទូរស័ព្ទដែលកំពុងប្រើ។

ពាក់ព័ន្ធបញ្ហានេះ មេដឹកនាំបក្សប្រឆាំង លោក Peter Dutton ដែលជាប្រធានគណបក្សសេរីនិយមកណ្តាល ធ្លាប់បានសម្តែងការគាំទ្រចំពោះការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់អ្នកដែលមានអាយុក្រោម១៦ឆ្នាំ។
ទោះ​យ៉ាង​​ណា អ្នករិះគន់មួយចំនួន បានអះអាងថា វិធានការបែបនេះប៉ះពាល់ដល់សិទ្ធិរបស់យុវជនក្នុងការបញ្ចេញមតិ និងបង្កហានិភ័យដល់ឯកជនភាព។

(រូបភាព៖ AAP) លោក Anthony Albanese

លោក Daniel Angus សាស្ត្រាចារ្យផ្នែកទំនាក់ទំនងឌីជីថលនៅសាកលវិទ្យាល័យ Queensland University of Technology បានរិះគន់ការហាមប្រាមដែលបានស្នើឡើងរបស់ប្រទេសអូស្ត្រាលី ថាជា «ការមិនយកចិត្តទុកដាក់ ដ៏ជ្រុលនិយម និង មានបំណងរំខានដោយចេតនា» ។ លើសពីនេះ លោកសាស្រ្តាចា្យ​លើក​ឡើង​ថា ការហាមឃាត់បែបនេះនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយការមិនរាប់បញ្ចូលមនុស្សវ័យក្មេងក្នុងការចូលរួមនៅក្នុងពិភពឌីជីថល ដែលកំពុងរីកចម្រើន។

គួរបញ្ជាក់ថា ប្រទេសចិន បារាំង និងរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិកបានអនុម័តច្បាប់ហាមប្រាមបែបនេះដែរក្នុងគោលបំណងដាក់កម្រិតលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះអនីតិជន ចំពេលមានការព្រួយបារម្ភអំពីគ្រោះថ្នាក់លើអ៊ីនធឺណិត រួមទាំងការគំរាមកំហែងតាមអ៊ីនធឺណិតផងដែរ៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​អាមេរិក​ផ្តើម​​រឹតត្បិត​​ក្រុមហ៊ុន​ចិន​​ជា​ង​១០​​០ពីការ​នាំ​ចូល​ផលិត​ផល​អាហារ​និង​ដែក​ចូលអាមេរិក​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្នើវៀតណាមបន្តផ្ដល់សេរីភាពខាងជំនឿ ប្រពៃណី សាសនា ដល់ពលរដ្ឋខ្មែររស់នៅវៀតណាម

សន្តិសុខសង្គម២ ម៉ោង មុន

Update ៖ ដុតសំរាមរាលឆេះរោងស្តុកឈើក្នុងរោងចក្រផលិតសាឡុងមួយកន្លែង យ៉ាងសន្ធោសន្ធៅ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា និង KOICA រួមគ្នាលើកស្ទួយកេរ្តិ៍ឈ្មោះម៉ាកផលិតផលរបស់កម្ពុជា ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន បញ្ជា​ឲ្យ​ផលិត​មីស៊ីល​ទ្រង់ទ្រាយ​ធំ ហើយ​ថា​គ្មាន​នរណា​លើ​លោកអាច​បញ្ឈប់​វា​បាន​ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម