Connect with us

ព័ត៌មានជាតិ

កម្ពុជាលើក​យក​យុទ្ធសាស្ត្រ​ចក្រា​បរិស្ថាន​ នៅ​ចំពោះ​មុខ​មន្រ្តី​ជាន់​ខ្ពស់​មហា​អនុ​តំបន់​មេគង្គ

បានផុស

នៅ

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហា​អនុ​តំបន់​មេគង្គ (The 6th GMS Environment Ministers’ Meeting, EMM-6) លោក សាន វណ្ណទី រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​បរិស្ថាន បាន​លើក​យក​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត ដើម្បី​គាំទ្រ​ដល់​កិច្ចការពារ​បរិស្ថាន ​ឆ្លើយតប​ទៅ​ការ​ប្រែប្រួល​អាកាសធាតុ។

នៅ​ចំពោះ​មុខ​ប្រតិភូ​ប្រទេស​ដែល​បាន​ចូលរួម​ចំនួន ៦ លោក សាន វណ្ណទី រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​បរិស្ថាន​បាន​គូស​បញ្ជាក់ថា ការ​ប្រែប្រួល​អាកាសធាតុបាន​បង្ក​ការ​គំរាមកំហែង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ជីវភាព​រស់នៅ​របស់​ពលរដ្ឋ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​យុទ្ធសាស្រ្ត​ចក្រា​ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឲ្យ​អនុវត្ត​គឺ​ជា​ផែនទី​ចង្អុល​ផ្លូវ​មួយ​ ដើម្បីធានា​បាន​ចិរភាព​បរិស្ថាន​ ភាពធន់​នឹងការប្រែប្រួល​អាកា​សធាតុ និង​ការលើកកម្ពស់​សេដ្ឋកិច្ច​បៃតង។

លោក​ លោក សាន វណ្ណទី បានបន្ត​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គំនិតផ្តួចផ្តើម​ជាច្រើន ​ក្នុង​គោលបំណង​អភិរក្ស​ធនធានធម្មជាតិ កាត់បន្ថយការបំពុល និងកាត់បន្ថយ​ផលប៉ះពាល់​នៃការ​ប្រែប្រួល​អាកាសធាតុ។

កម្ពុជា​កំពុង​ចាត់វិធានការ​យ៉ាងសកម្ម កាត់បន្ថយ​ការបំភាយឧស្ម័នផ្ទះកញ្ចក់ និង​កសាង​ភាព​ធន់​នឹង​គ្រោះ​មហន្តរាយ​ដែល​ទាក់ទង​នឹងអាកាសធាតុ។ នេះរួមបញ្ចូល​ទាំងការ​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ការកែ​លម្អ​ប្រសិទ្ធភាព​​នៃការប្រើប្រាស់​ថាមពល រួម​ទាំង​ការអនុវត្ត​កសិកម្ម​ឆ្លាតវៃ​។

បើ​តាម​មន្រ្តី​ក្រសួង​បរិស្ថាន ​ប្រទេស​កម្ពុជា​ក៏​កំពុង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​សំរាម​តាម​រយៈ​ជំរុញ​ការ​កែច្នៃ​ឡើងវិញ និង​គំនិត​ផ្តួចផ្តើម​កាត់បន្ថយ​កាកសំណល់។

រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដាក់​ឲ្យ​អនុវត្ត​ “យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឆ្នាំ​២០២៣-២០២៨ ក្នុង​គោលបំណង​តម្រង់ទិស និងចង្អុលបង្ហាញការងារ​ជាអាទិភាព ក្នុងការធានា​ឱ្យបាន​នូវចីរភាព​បរិស្ថាន និងសុក្រឹតកម្ម​បរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល​អាកាសធាតុ និង​លើកកម្ពស់​សេដ្ឋកិច្ចបៃតង ដើម្បី​សម្រេច​គោលដៅនៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​គឺ «ជា​ប្រទេស​អព្យាក្រឹត​កាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

រាជរដ្ឋាភិបាលនីតិកាលទី៧ បាន​កំណត់ទិសដៅការងារ​ជាអាទិភាព គឺការ​លើកកម្ពស់​ការយល់​ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរ​ឥរិយាបទនិងទម្លាប់ការរស់នៅ ដើម្បី​ធានា​ដល់​កិច្ចការពារ ថែរក្សា និងអភិរក្សធនធាន​ធម្មជាតិ​​ទាំងអស់ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ។

គួរ​បញ្ជាក់ថា ប្រទេសកម្ពុជា​បាន​ទទួល​ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី ៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុ​តំបន់​មេគង្គ (The 6th GMS Environment Ministers’ Meeting, EMM-6) និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី១០ ដល់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

បើ​តាម​សេចក្តីប្រកាសព័ត៌មាន​ ប្រតិភូរដ្ឋមន្ត្រីបរិស្ថាននៃមហាអនុតំបន់មេគង្គចំនួន ៦ ប្រទេស ​រួម​ទាំង​តំណាងក្រសួង ស្ថាប័នដៃគូអភិវឌ្ឍន៍ អង្គទូតនានា នឹងចូលរួមពិនិត្យនិងពិភាក្សាលើឯកសារយុទ្ធសាស្ត្រ​នានាដ៏​មាន​សារសំខាន់ ​ដើម្បី​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​សម្រាប់​ការសម្រេច​ឱ្យបានពេញលេញ​ នូវ​ចក្ខុវិស័យ​នៃមហាអនុតំបន់​មេគង្គ​ប្រកប​ដោយភាព​ស្អាត បៃតង និង​ចីរភាព ឆ្ពោះទៅរកការ​កសាង​សហគមន៍​នៃតំបន់​មួយ​ដែល​មានអនាគតរួមគ្នា​ដ៏ភ្លឺស្វាង។

កិច្ចប្រជុំដែល​ធ្វើ​ឡើង​រយៈពេល ៤ ថ្ងៃ គ្រោងនឹង​ពិនិត្យអនុម័ត​លើឯកសារសំខាន់​ចំនួនពីររួមមាន៖

ទី១៖ សេចក្តីព្រាងសេចក្ដីថ្លែងការណ៍រួមភ្នំពេញ ស្តីពីការទប់ស្កាត់​ការបំពុលដោយ​ប្លាស្ទិក​ក្នុង​មហា​អនុតំបន់មេគង្គ​។
ទី២៖ សេចក្តីព្រាង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ សម្រាប់​ពន្លឿន​សកម្មភាព​អាកាសធាតុ និង​និរន្តរភាពបរិស្ថាន ​ក្នុង​មហា​អនុតំបន់មេគង្គ​​ឆ្នាំ​២០៣០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៦ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

Sokha Hotels

ព័ត៌មានពេញនិយម