ព័ត៌មានអន្ដរជាតិ
ក្នុងខែសីហា វៀតណាមផលិតម៉ូតូថ្មីបានជាង២៨ម៉ឺនគ្រឿង
យោងតាមរបាយការណ៍ចុងក្រោយពីការិយាល័យស្ថិតិទូទៅរបស់វៀតណាម ក្រុមហ៊ុនក្នុងស្រុកបានផលិតម៉ូតូថ្មីប្រហែល ២៨០ ៥០០គ្រឿងក្នុងខែសីហា ធ្លាក់ចុះ ៥,៨ភាគរយបើធៀបនឹងខែកក្កដា។ ទោះជាយ៉ាងណាក៏ដោយ ផលិតកម្មម៉ូតូបានកើនឡើង ៣០,៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលបង្ហាញពីការរីកចម្រើនជាវិជ្ជមាននៃវិស័យផលិតម៉ូតូរបស់វៀតណាម។
ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៤ វៀតណាមបានផលិតម៉ូតូថ្មីចំនួន ២ ០២២ ៥០០គ្រឿង កើនឡើង ៦,៩ភាគរយបើធៀបនឹងឆ្នាំមុន។
ចំនួនផលិតកម្មម៉ូតូខ្ពស់ក្នុងខែសីហា បានធ្វើឲ្យអ្នកជំនាញជាច្រើនមានការភ្ញាក់ផ្អើល ដោយសារជាធម្មតានៅក្នុងខែនេះគឺជាពេលវេលាដែលតម្រូវការអ្នកប្រើប្រាស់ធ្លាក់ចុះ ព្រោះតែវាជាខែ «Ngau» ពាក់ព័ន្ធនឹងជំនឿហុងស៊ុយរបស់ជនជាតិវៀតណាម ហើយខែនេះទៀតសោតជាខែទី៧នៅក្នុងប្រតិទិនចន្ទគតិវៀតណាម ដែលត្រូវគេចាត់ទុកថាជាពេលមិនល្អ ហើយអ្នកមានជំនឿរមែងជៀសវាងការទិញរបស់របរដែលមានតម្លៃចូលផ្ទះ។
បើតាមពិតទៅ ម៉ូតូដែលធ្លាប់ពេញនិយមជាច្រើនហើយពីមុនដាក់លក់ក្នុងតម្លៃថ្លៃកប់ពពក កំពុងផ្ដាស់ប្ដូរយុទ្ធសាស្ត្របញ្ចុះតម្លៃវិញ ដើម្បីទាក់ទាញអ្នកទិញបន្ថែម។
ទោះបីជាមានការកើនឡើងនៃផលិតកម្មក៏ដោយ ក៏ការលក់ក្នុងស្រុកមិនទាន់អាចបំពេញតាមការរំពឹងទុកនោះដែរ។
យោងតាមសមាគមក្រុមហ៊ុនផលិតម៉ូតូវៀតណាម (VAMM) មានតែម៉ូតូថ្មីចំនួន ១ ២០៦ ៨៧២គ្រឿងប៉ុណ្ណោះដែលត្រូវបានលក់ក្នុងឆមាសទី១នៃឆ្នាំ២០២៤ ធ្លាក់ចុះ ១,៤ភាគរយបើធៀបនឹងឆ្នាំ២០២៣។
ការធ្លាក់ចុះនេះជាសញ្ញាបង្ហាញថា អ្នកប្រើប្រាស់ក្នុងស្រុកកំពុងកាត់បន្ថយការចំណាយចំពេលមានការលំបាកខាងសេដ្ឋកិច្ច។
បច្ចុប្បន្ន VAMM មានសមាជិកធំៗចំនួន៥ រួមមាន Honda, Yamaha, SYM, Suzuki និង Piaggio។
ក្នុងចំណោមនោះ Honda ជាក្រុមហ៊ុនផលិតធំជាងគេដែលមាន២៧ម៉ូដែល និងចំណែកទីផ្សារ ៧០ភាគរយនៅវៀតណាម។ រីឯ Yamaha មាន២៧ម៉ូដែល ខណៈដែល SYM មាន១២ម៉ូដែល Suzuki មាន២៣ម៉ូដែល និង Piaggio មាន១០ម៉ូដែល។
ការប្រកួតប្រជែងក្នុងវិស័យម៉ូតូវៀតណាមកំពុងមានសន្ទុះកាន់តែខ្លាំងឡើង ដោយសារក្រុមហ៊ុនផលិតម៉ូតូធំៗបាននាំគ្នាធ្វើយុទ្ធនាការបញ្ចុះតម្លៃពិសេស ដើម្បីសម្របទៅតាមតម្រូវការជាក់ស្ដែង។
បើក្រឡេកមើលវិស័យម៉ូតូអគ្គិសនីរបស់វៀតណាមវិញក៏កំពុងទទួលបានផ្លែផ្កាបណ្ដើរៗផងដែរ ដោយប្រៀបបានដូចជានិន្នាការថ្មីមួយ។ ក្រុមហ៊ុនជាច្រើនរួមមាន VinFast, DatBike, Pega, Yadea និង Detech បានចូលរួមនៅក្នុងទីផ្សារម៉ូតូអគ្គិសនីជាមួយនឹងការផលិតម៉ូតូម៉ូដែលផ្សេងៗគ្នា ដោយមានគោលបំណងជំរុញនិន្នាការនៃការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនស្អាត និងមិនប៉ះពាល់ដល់បរិស្ថាន។
យ៉ាងណាមិញ ទិន្នន័យលក់ជាក់លាក់ពីក្រុមហ៊ុនម៉ូតូអគ្គិសនីទាំងនេះ មិនទាន់មានរបាយការណ៍ច្បាស់លាស់នោះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា