Connect with us

សេដ្ឋកិច្ច

កម្ពុជាមានរោងម៉ាស៊ីនកិនស្រូវខ្នាតធំ ចំនួន ១៩ ជាមួយ​ទុនវិនិយោគជាង ៣៤២ លានដុល្លារ

បានផុស

នៅ

បច្ចុប្បន្នកម្ពុជាមានរោងម៉ាស៊ីនកិនស្រូវខ្នាតធំចំនួន ១៩ មូលដ្ឋាន ជាមួយដើមទុនវិនិយោគជាង ៣៤២ លានដុល្លារ និងម៉ាស៊ីនកិនស្រូវខ្នាតតូច និងមធ្យមចំនួន ១៩ ៥៧០ មូលដ្ឋាននៅ​ទូទាំង​ប្រទេស ដែលមានទុនសរុបជាង ១១១ លានដុល្លារ។ នេះបើយោងរបាយការណ៍របស់ក្រសួង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានលើក​ឡើង​នៅ ក្នុងកម្មវិធីបើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ នៅថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០២៤នេះថា​ នៅ​ក្នុង​រយៈពេល ១០ឆ្នាំចុងក្រោយនេះកម្ពុជា​ សម្រេច​ការ​នាំចេញ​អង្ករចំនួន​ជាង ៦.១ លាន​តោន ទៅកាន់ ជាង​១០០គោលដៅ តាមរយៈសហគ្រាសចំនួន ២៣៤ ខណៈ​មានតែ​ក្រុម​ហ៊ុន​ចំនួន​ជាង ៣០ តែប៉ុណ្ណោះដែលអាចបន្តប្រតិបត្តិការ​នាំចេញ​ជា​ប្រចាំ​ដែលក្នុងនោះ ៨០% គឺគ្រប​ដណ្តប់​ដោយក្រុមហ៊ុនចំនួន ១៥តែប៉ុណ្ណោះ។

លោកបានបន្តថា ការបន្តនិរន្តរភាពប្រតិបត្តិការ និងភាពធន់របស់រោងម៉ាស៊ីនកិនស្រូវ និងក្រុម​ហ៊ុននាំចេញទាំងនេះ គឺកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការបង្កើនភាព​ប្រកួតប្រជែងតាមរយៈយន្តការ លើកលែងពន្ធគ្រប់ប្រភេទ សម្រួលសេវាគ្រប់ប្រភេទ​សម្រាប់​ការ​នាំចេញ និងប្រតិបត្តិការរបស់រោងម៉ាស៊ីនកិនស្រូវ ការអន្តរាគមន៍ហិរញ្ញវត្ថុតាមរយៈ​ធនា​គារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ការពង្រឹកហេដ្ឋារចនាសម្ព័ន្ធធារា​សាស្ត្ររបស់​រាជរដ្ឋាភិ​បាល ការផ្តល់យកចិត្តទុកដាក់លើការដាំដុះ និងការពង្រឹងប្រព័ន្ធពូជសុទ្ធ​របស់ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ដែលជាមូលដ្ឋានសំខាន់សម្រាប់ធ្វើឱ្យ​ដំណាំស្រូវ​បានរីក​ចម្រើន​កើន​ឡើង​ពីជាង ៨លានតោនកើនដល់ជាង ១២លានតោននៅឆ្នាំ២០២៣។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖« រាជ​រដ្ឋា​ភិបាល​បានយកចិត្តទុកដាក់នៅក្នុងវិស័យស្រូវអង្ករ តាមបណ្ដោយខ្សែច្រវាក់​តម្លៃទាំង​មូល ចាប់ពីការដាំដុះ ប្រមូលផល ទៅដល់ការកែច្នៃ វេចខ្ចប់ ហើយរៀបចំលក់ ធ្វើពាណិជ្ជ​កម្ម​ក្នុង​ស្រុក និងអន្តរជាតិ»។

លោក ឌិត ទីណា បញ្ជាក់ថា គោលនយោបាយវិស័យកសិកម្មផ្ដោតលើការ មានហូប មានបាន និងមានរហូត ដែលមានន័យថា ជាសន្តិសុខស្បៀង និងមូលដ្ឋាននៃការអភិវឌ្ឍន៍ឧស្សាហកម្ម និងមូលដ្ឋានជួយដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ព្រមទាំងនិរន្តភាព។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ស្រូវ-អង្ករ គឺជាដំ​ណាំ​ដែល​មាន​សក្ដានុពលទី១  សម្រាប់កម្ពុជា ទាំងការដាំដុះ ការកែច្នៃ និងនាំចេញ។

យោងតាម ក្រសួងពាណិជ្ជកម្មនៅ ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២៤  កម្ពុជា​បាន​នាំចេញ​អង្ករ​បានចំនួនសរុប ៤១២ ០២៣ តោន​ គិតជាទឹកប្រាក់ជាង៣០៥,១៥​ លានដុល្លារ​ទៅកាន់​ទីផ្សារគោលដៅចំនួន​ ៦៥ប្រទេស ទាំងនៅក្នុងតំបន់ និងលើសកល​លោក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ វិនាទី មុន

សម្តេច ម៉ែន សំអន កោតសរសើរសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ក្នុងការងារផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា

សេដ្ឋកិច្ច២១ នាទីutes មុន

អតីតបុគ្គលិកសណ្ឋាគារម្នាក់ ចាប់យករបរចិញ្ចឹមកង្កែប កំពុងមានទីផ្សារខ្ពស់

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

អ៊ីស្រាអែល គំរាម​​ផ្ដាច់​ទឹក និង​ភ្លើង​នៅ​តំបន់​ហ្គាហ្សា ដើម្បី​ដាក់​សម្ពាធ​ក្រុម​ហាម៉ាស

ដំណាំកៅស៊ូឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

​ឧស្សាហកម្មកៅស៊ូ​សកល រំពឹង​ពីផលិតកម្មមិនគ្រប់តម្រូវការឆ្នាំនេះ

សេដ្ឋកិច្ច៣៥ នាទីutes មុន

រដ្ឋលើកលែងពន្ធ ក្នុងការនាំចូលសម្ភារសាងសង់សហគ្រាសស្វាយចន្ទី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

សន្តិសុខសង្គម៥ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៦ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម