Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋាភិបាលកូរ៉េមើលថែពលរដ្ឋខ្មែរ ទោះបីពលរដ្ឋខ្លះធ្វើបាតុកម្ម

បានផុស

នៅ

សម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា ស្នើឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទីនោះ និងជួយសម្រួលលក្ខខណ្ឌការងារដល់ពលករកម្ពុជាដែលកំពុងបំពេញការងារ។ សំណើរនេះបានធ្វើឡើង ទោះបីជាដឹងថាពលករមួយចំនួន គ្រោងធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV ដែលដឹកនាំដោយសកម្មជនប្រឆាំងជ្រុលនិយមក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើររបស់សម្តេចតេជោ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសបំពេញទស្សនកិច្ចទទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី ២៥ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សាធាណរដ្ឋកូរ៉េ និងកម្ពុជា ជាប្រទេសដន្លងនឹងគ្នាដោយប្រជាជនកម្ពុជា ជាពិសេស គឺស្ត្រីកម្ពុជា បានរៀបការជាមួយជនជាតិកូរ៉េច្រើនប្រមាណជា៨,០០០នាក់ និងមានកូនចៅរហូតដល់ទៅប្រមាណជា ៧៥,០០០នាក់។ ក្នុងន័យនេះសម្ដេចសំណូមពរឱ្យរដ្ឋាភិបាលកូរ៉េ ផ្តល់ឱកាសឱ្យកូនចៅពលរដ្ឋទាំងអស់នោះ បានរៀនទាំងភាសាខ្មែរ និងភាសាកូរ៉េ ដើម្បីមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងទៅវិញទៅមក ក៏ដូចជារួមចំណែកក្នុងការជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េផងដែរ។

បន្ថែមពីនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងត្បូង ដែលបានផ្តល់លក្ខខណ្ឌអំណោយផលដល់ពលករកម្ពុជា ដែលបង្កភាពងាយស្រួលដល់ពួកគេក្នុងការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេស។ ជាពិសេស ពលករពេលត្រឡប់​មកកម្ពុជាវិញ បាននាំយកទៅជាមួយនូវបច្ចេកទេសទំនើបទៅបង្កើតការងារនៅកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។


អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា ជាធម្មតាថ្នាក់​ដឹកនាំនៃប្រទេសនីមួយៗនៅពេលបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសដៃគូ តែងតែឆ្លៀតបង្កើនទំនាក់ទំនងទ្វេភាគី ​និងការផ្តាំផ្ញើឱ្យប្រទេសដែលជា​ដៃគូយកចិត្ត​ទុកដាក់​ជួយការពារទាំងសុខទុក្ខ និងផលប្រយោជន៍ប្រជាពលរដ្ឋរបស់ខ្លួន។
លោក ឈត ប៊ុនថង យល់ថា ការផ្តាំផ្ញើរបស់សម្តេចតេជោនាពេលនេះ បង្ហាញពីគុណធម៌ និងភាពចាស់ទុំ ហើយលោកសង្ឃឹមថា ពលករខ្មែរដែលរស់នៅទីនោះអាចពិចារណាឡើងវិញ ចៀសវាងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា តាមការញុះញង់របស់សកម្មជននយោបាយប្រឆាំងជ្រុលនិយម។ លោកថ្លែងថា៖‍«ថ្វីត្បិតតែមានការសម្តែងមតិមិនគាំទ្រគម្រោងណាមួយជាសិទ្ធិបញ្ចេញមតិយោបល់ ប៉ុន្តែអ្នកខ្លះជ្រុល ជួនកាលដោយសារមានការជំរុញពីសកម្មជននយោបាយណាមួយដើម្បីកេងចំណេញទៅលើការព្រួយបារម្ភ និងការសម្តែងមតិរបស់ពលករខ្មែរនៅកូរ៉េ។  អ៊ីចឹងហើយសម្តេចហាក់មិនប្រតិកម្មទៅលើអ្វីដែលបងប្អូនកម្មករបានធ្វើហើយថែមទាំងអំពាវនាវឱ្យរដ្ឋាភិបាលកូរ៉េជួយការពារសុខុមាលភាពរបស់ពលរដ្ឋខ្មែរយើង បង្ហាញពីសុឆន្ទៈរបស់ថ្នាក់ដឹកនាំតែងតែការពារប្រជាពលរដ្ឋផង និងភាពចាំទុំខាងនយោបាយ»។

សម្រាប់លោកយល់ថា ការផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីគុណធម៌ និងភាពជាអ្នកដឹកនាំ ដែលបារម្ភសុខទុក្ខរបស់ពលរដ្ឋនៅគ្រប់ទិសទី។

ឆ្លើយតបទៅនឹងសំណើរកម្ពុជា ប្រធានសភាកូរ៉េ លោក អ៊ូ វ៉ន់ស៊ីក បានជម្រាបសម្តេចតេជោថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានខិតខំសម្រួល និងការពារពលរដ្ឋរបស់កម្ពុជាដែលកំពុងរស់នៅសាធាណរដ្ឋកូរ៉េប្រមាណជា៦ម៉ឺននាក់ ដោយកែសម្រួលលលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព និងការពារពលករទាំងនោះឱ្យបានត្រឹមត្រូវ។
លោកក៏បានសម្តែងនូវការរីករាយដោយឃើញថា ទំហំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនមានការកើនឡើងវិញ បន្ទាប់ពីសម័យកូវីដ ១៩ ហើយកូរ៉េនឹងខិតខំធ្វើយ៉ាងណាដើម្បីឱ្យទេសចរទ្វេភាគីមានការកើនឡើងវិញ។

ប្រធានសភាកូរ៉េខាងត្បូង ក៏មិនភ្លេចសរសើរ ចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំរាជ​រដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្ត្រីអស់រយៈពេលដ៏យូរ ដែលនាំមកនូវសុខសន្តិភាព និងមានការរីកចម្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម