ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី៖ ត្បិតប្រទេសកម្ពុជាក្រីក្រ តែរដ្ឋមិនឱបដៃមើលពលរដ្ឋរងគ្រោះឡើយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ត្បិតប្រទេសកម្ពុជាក្រីក្រ តែរដ្ឋាភិបាលមិនឱបដៃមើលពលរដ្ឋរងគ្រោះឡើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នាថ្ងៃទី១០ ខែកញ្ញា នេះ។
សម្ដេចធិបតី សង្កត់ធ្ងន់យ៉ាងដូច្នេះ៖«ប្រទេសកម្ពុជាមិនមែនប្រទេសអ្នកមានទេ ប៉ុន្តែយើងក៏មិនអង្គុយឱបដៃឱ្យប្រជាជនដែលកុនការលំបាកនោះទេ។»។
គួរឱ្យដឹងថា ក្រោយរដ្ឋាភិបាលកម្ពុជាបានបង្វែរថវិកាដែលបានមកពីការប្រមូលពន្ធជាច្រើនយកទៅជួយសម្រួលដល់ជីវភាពពលរដ្ឋរងគ្រោះវិញ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងវិស័យសង្គមកិច្ចក្នុងពេលដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋរងគ្រោះ ក្រីក្រ រងសម្ពាធព្រោះវិបត្តិកូវីដ១៩ ដែលចំណាយអស់ថវិកាជាង១៤រយលានដុល្លារ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ កម្មវិធីមូលនិធិឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកម្មវិធីផ្សេងៗទៀត។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានដាក់ចេញនូវគោលការណ៍បន្ធូបន្ថយពន្ធ អនុគ្រោះពន្ធ មិនយកពន្ធ និងគោលការណ៍មួយចំនួនទៀតពាក់ព័ន្ធនឹងពន្ធ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ពន្យល់ថា ការដាក់ចេញនូវគោលការណ៍នេះ គឺក្នុងគោលដៅ ដើម្បីជួយដល់ពលរដ្ឋ និងអ្នករកស៊ី ក្នុងស្ថានភាពសេដ្ឋកិច្ចមិនទាន់អំណោយផលល្អទាំងស្រុង ដោយរដ្ឋាភិបាលសុខចិត្តប្រមូលពន្ធបានតិច ប៉ុន្តែបានជួយប្រជាពលរដ្ឋ។ តាមសម្ដេចនាយករដ្ឋមន្ត្រី គោលការណ៍បន្ធូបន្ថយពន្ធ លើកលែងពន្ធនេះ រដ្ឋាភិបាលនឹងបន្តពិនិត្យ វាយតម្លៃជាប្រចាំ ដើម្បីជួយដល់ប្រជាពលរដ្ឋ និងវិស័យឯកជនបន្តទៀត។
ក្រៅពីនេះ សម្ដេចប្រមុខរដ្ឋាភិបាល បានអះអាងថា នៅក្នុងអាណត្តិទី៧នេះ ក្នុងវិស័យកសិកម្ម រដ្ឋាភិបាលបានកំណត់ចេញនូវអាទិភាពចំនួន៣ដូចជា ទី១ការលើកស្ទួយផលិតកម្ម កសិកម្មរកទីផ្សារលំនឹងថ្លៃផលិតផល និងតាមរយៈកម្មវិធីហិរញ្ញប្បទាន។ ទី២ ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំសង្កាត់ និងទី៣ការអនុវត្តសហគមន៍កសិកម្មទំនើប៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
លើកដំបូងលើលោក! ចិន រកឃើញមេរោគស៊ីខួរក្បាលដ៏សាហាវ ឆ្លងមកមនុស្ស តាមសត្វចៃ