ព័ត៌មានជាតិ
ប ស ស នឹងរៀបចំស្តង់ចល័តចុះបញ្ជីសមាជិកនៅតាមផ្សារធំៗចំនួន៥ក្នុងរាជធានីភ្នំពេញ
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំស្តង់ចល័តចុះបញ្ជីសមាជិក ប.ស.ស នៅតាមផ្សារធំៗចំនួន៥ នៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលប្រកបរបររកស៊ី និងកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរទៅមកដោយផ្ទាល់ក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស.។
បើតាម ប.ស.ស. ផ្សារធំៗចំនួន៥ដែល ប.ស.ស. រៀបចំស្តង់រួមមានផ្សារទួលទំពូង នឹងធ្វើនៅថ្ងៃទី១៣-១៦ ខែកញ្ញា ឆ្នាំ២០២៤ ផ្សារអូរឡាំពិក ធ្វើនៅថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០២៤ ផ្សារអូរឬស្សី ធ្វើនៅថ្ងៃទី២១-២៤ ខែកញ្ញា ឆ្នាំ២០២៤ ផ្សារធំថ្មី ធ្វើថ្ងៃ២៧-៣០ ខែកញ្ញា ឆ្នាំ២០២៤ និងផ្សារបឹងកេងកង ធ្វើនៅថ្ងៃទី១៨-២១ ខែតុលា ឆ្នាំ២០២៤។
ប.ស.ស. បានធ្វើការណែនាំដល់អាជីវករ យុវជន យុវវ័យ និងកូនៗក្នុងបន្ទុករបស់លោកអ្នក អាចអញ្ជើញមកចុះឈ្មោះស្នើសុំប័ណ្ណសមាជិក ប.ស.ស. នៅស្ដង់ចុះបញ្ជីចល័ត ប.ស.ស. នៅតាមទីតាំងខាងលើដើម្បីទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាលពិសេសការពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលជាដៃគូរបស់ ប.ស.ស. ដោយឥតគិតថ្លៃ។
ប.ស.ស. បានបញ្ជាក់ថា គម្រោងចុះបញ្ជីចល័តសមាជិកនេះធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងលើគម្រោងស្ដីពីការពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. រវាង ប.ស.ស.នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប (EU) ។ ក្រៅពីរាជធានីភ្នំពេញ ប.ស.ស. នឹងចុះបញ្ជីសមាជិក ប.ស.ស. ចល័តនៅខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ និងខេត្តសៀមរាប ដែលមានទីតាំងសរុបចំនួន ២២
កន្លែងដើម្បីបង្ខិតសេវាឱ្យកាន់តែកៀកប្រជាពលរដ្ឋ។
លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស.បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺជាជំហានបន្តថ្មីមួយ ដែលអាចបង្ខិតសេវារបស់ ប.ស.ស.កាន់តែទូលំទូលាយ និងខិតទៅកាន់តែគៀកប្រជាពលរដ្ឋដែលជាក្រុមគោលដៅ ក្នុងនោះរួមមាន ម្ចាស់សហគ្រាសគ្រឹះស្ថានដែលមានកម្មករនិយោជិតចាប់ពីម្នាក់ឡើង បុគ្គលស្វ័យនិយោជន៍
និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អាចចុះបញ្ជី និងទទួលបានប័ណ្ណសមាជិក ប.ស.ស. ភ្លាមៗនៅនឹងកន្លែង។
តាមរយៈគម្រោងនេះ នឹងក្លាយជាយន្តការអនុវត្តន៍យូរអង្វែងទៅមុខទៀតរបស់ ប.ស.ស.ព្រោះជាផ្នែកមួយជួយជំរុញឱ្យចំនួនសមាជិក ប.ស.ស. បន្តកើនឡើងជាបន្ដបន្ទាប់ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ និងឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួន ២ ៤៥៣ ៩១៤ នាក់ក្នុងនោះសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈមានចំនួន ៤៤០
៣៦៥នាក់ សមាជិក ប.ស.ស. ក្នុងវិស័យឯកជនមានចំនួន ១ ៦៤៣ ៩៨៧នាក់ សមាជិកប.ស.ស. ជាបុគ្គ លស្វ័យនិយោជន៍ចំនួន ២៨៣ ៤២១នាក់ និងសមាជិក ប.ស.ស.ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៨៧ ៩០៩នាក់៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេត្តចំនួនបីរបស់ប្រទេសថៃ ដែលផ្តល់កន្លែងទេសចរណ៍គួរជាទីចាប់អារម្មណ៍សម្រាប់វិស្សមកាលនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
វៀតណាមជួបគ្រោះផ្ទួនៗ ព្យុះទីហ្វុងផងនិងរញ្ជួយដីផង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម មានមនុស្សស្លាប់និងរបួសសរុប ៨២នាក់ ដោយឥទ្ធិពលព្យុះ យ៉ាកជី
-
ចរាចរណ៍៦ ថ្ងៃ ago
ចាប់វាយខ្នោះលោក ម៉ៃ សុគន្ធ បន្ទាប់ពីព្យាយាមបើករថយន្ដគេចពីសមត្ថកិច្ចរហូតបង្កគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ប៉ូលិសអន្តរជាតិកំពុងតាមប្រមាញ់បុរសដែលជះកាហ្វេក្តៅលើទារក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ព្រះសង្ឃគង់នៅវត្ត ជោតិវ័ន ហៅវត្តត្រពាំងក្របៅ ត្រូវរង្វាន់ ១២៥លានរៀលពីខារ៉ាបាវ