ព័ត៌មានអន្ដរជាតិ
បំណុលគ្រួសារថៃ ហក់ឡើងខ្ពស់ដល់កំណត់ត្រាថ្មី ដោយសារបញ្ហាសេដ្ឋកិច្ច
កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយកាលពីថ្ងៃអង្គារ ដោយស្រង់ការស្ទង់មតិមួយដែលបង្ហាញថា បំណុលគ្រួសារជាមធ្យមក្នុងប្រទេសថៃ បានឈានដល់កម្រិតខ្ពស់បំផុតដោយសារតែកំណើនសេដ្ឋកិច្ចយឺតយ៉ាវ ប្រាក់ចំណូលទាប និងថ្លៃរស់នៅខ្ពស់ ហើយប្រជាជនកំពុងមានបញ្ហាក្នុងការទូទាត់បំណុលរបស់ខ្លួន។
ការស្ទង់មតិរបស់សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃដែលបានធ្វើឡើងនៅដើមខែកញ្ញានេះ និងចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា គ្រួសារថៃមួយត្រូវជាប់បំណុលជាមធ្យម ប្រមាណ ៦០៦ ៣៧៨ បាត ដោយកើនឡើងប្រមាណ ៨,៤ ភាគរយ ធៀបនឹងឆ្នាំមុន។ នេះគឺជាតួលេខខ្ពស់បំផុត រាប់ចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ២០០៩។
ការស្ទង់មតិដដែលបានរកឃើញថា បំណុលពីការផ្តល់ប្រាក់កម្ចីជាផ្លូវការរួមចំណែកប្រមាណ ៦៩,៩ ភាគរយ (ធ្លាក់ចុះពី ៨០,២ ភាគរយ កាលពីឆ្នាំមុន) ខណៈបំណុលពីការផ្តល់ប្រាក់កម្ចីក្រៅផ្លូវការរួមចំណែក ៣០ ភាគរយ។ សមាមាត្រនៃ ប្រាក់កម្ចីក្រៅផ្លូវការបានកើនឡើង ដោយសារតែប្រជាជនថៃកាន់តែច្រើន ឈានដល់ដែនកំណត់ទទួលបានឥណទានរបស់ខ្លួនពីស្ថាប័នហិរញ្ញវត្ថុ ដែលបណ្តាលឱ្យពួកគេងាកទៅរកប្រាក់កម្ចីក្រៅផ្លូវការ។
ការស្ទង់មតិបន្ថែមថា អ្នកជាប់បំណុលជាច្រើន មានប្រាក់ចំណូលមិនគ្រប់គ្រាន់ក្នុងការចំណាយ និងត្រូវប្រឈមមុខនឹងភាពអាសន្នផ្នែកហិរញ្ញវត្ថុ និងថ្លៃរស់នៅខ្ពស់ (ការចំណាយប្រចាំថ្ងៃខ្ពស់) ដែលមិនរំពឹងទុក។ ការសងបំណុលប្រចាំខែជាមធ្យមគឺ ១៨ ៧៨៧ បាត/ខែ ដោយកើនឡើងពី ១៦ ៧៤២ បាត/ខែ កាលពីឆ្នាំមុន ខណៈអត្រាបង់ប្រាក់យឺតយ៉ាវមានរហូតដល់ ៧១,៦ ភាគរយ។
គួរគូសបញ្ជាក់ថា បំណុលគឺជាបន្ទុកសេដ្ឋកិច្ចដ៏ធំមួយសម្រាប់ប្រទេសថៃ ដែលប្រឈមនឹងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ និងខ្សោយជាងប្រទេសក្នុងតំបន់ផ្សេងៗ ជាមួយនឹងអត្រាការប្រាក់កម្ចីខ្ពស់ និងការនាំចេញខ្សោយ នៅពេលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន ដែលជាដៃគូពាណិជ្ជកម្មកំពូលរបស់ថៃ ស្ថិតនៅក្នុងល្បឿនយឺតយ៉ាវ។
កន្លងមក រដ្ឋាភិបាល និងធនាគារកណ្តាលថៃ បានសម្តែងការព្រួយបារម្ភចំពោះបំណុលគ្រួសាររបស់ប្រទេសចំនួន ១៦,៤ ទ្រីលានបាត ឬស្មើនឹង ៩០,៨ ភាគរយ ធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) គិតត្រឹមចុងខែមីនា ឆ្នាំ ២០២៤ ដែលធ្វើឱ្យថៃស្ថិតនៅក្នុងចំណោមប្រទេសអាស៊ីកំពូលៗដែលមានបំណុលគ្រួសារខ្ពស់។ ធនាគារកណ្តាលបានគូសបញ្ជាក់ពីវិធានការជាបន្តបន្ទាប់ដែលខ្លួនសង្ឃឹមថា នឹងធ្វើឱ្យសមាមាត្របំណុលគ្រួសារធ្លាក់ចុះដល់ ៨៩ ភាគរយ នៃ GDP នៅឆ្នាំក្រោយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា