ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន៖ ផ្ទៃក្នុងអាស៊ានរឹងមាំ ដោយសារគោលការណ៍កុងសង់ស៊ីស និងមិនជ្រៀតជ្រែកផ្ទៃក្នុងគ្នា
ថ្លែងនៅក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ពីប្រទេសកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការរក្សាបាននូវផ្ទៃក្នុងដ៏រឹងមាំរបស់អាស៊ាន តាមរយៈគោលការណ៍ធំៗ២ គឺគោលការណ៍កុងសង់ស៊ីស និងគោលការណ៍មិនជ្រៀតជ្រែកប្រទេសផងគ្នា។
តាមរយៈសុន្ទរកថាពិសេសថ្លែងទៅកាន់វេទិកាចំណេះដឹងពិភពលោក ក្រោមប្រធានបទ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ បានលើកឡើងថា កម្ពុជាបានសម្លឹងឃើញអាស៊ានជាយន្តការពហុភាគីនិយមកម្រិតតំបន់ ធ្វើការផ្អែកលើកុងសង់ស៊ីសមិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងជាស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការ ដែលចំណុចទាំងនេះ គឺជាភាពទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជា។
សម្ដេចតេជោ បានគូសបញ្ជាក់ថា ផ្ទៃក្នុងអាស៊ាន គឺអាចរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតល្មួត ដោយសារតែគោលការណ៍សំខាន់២ គឺការសម្រេចដោយកុងសង់ស៊ីស និងការមិនជ្រៀតជ្រែកប្រទេសផងគ្នា ហើយមួយវិញទៀត ប្រទេសនីមួយៗសុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូច ឬធំ មាន ឬក្រ ហើយមានលទ្ធភាពពេញលេញក្នុងការចូលរួមកសាងសហគមន៍មួយ ដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់វេទិកានេះ ថា រយៈពេល៦០ឆ្នាំមកនេះ អាស៊ានបានជួបបញ្ហាជាច្រើន ប៉ុន្តែអាស៊ានមិនបានថយក្រោយនោះទេ ផ្ទុយទៅវិញគឺអាស៊ានឆ្ពោះទៅមុខជានិច្ច និងរឹងមាំកាន់តែខ្លាំងឡើង ដោយប្រទេសជាច្រើនចង់បានអាស៊ានធ្វើជាដៃគូ ចង់ប្រើប្រាស់វេទិកាជាទៀងទាត់របស់អាស៊ាន និងបានទទួលស្គាល់នូវភាពចាំបាច់នៃវេទិកាអាស៊ាន មជ្ឈភាពអាស៊ាន និងអំណាចកោះប្រជុំរបស់អាស៊ាន ដែលមានឥទ្ធិពលប្រមូលផ្តុំគ្រប់តួអង្គសំខាន់ៗនៅក្នុងពិភពលោក។
ជាក់ស្តែង កន្លងមកនេះ មានប្រទេស៥៤ប្រទេសហើយ ដែលបានក្លាយទៅជាភាគីសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានស្ថានទូតប្រចាំនៅតំបន់អាស៊ានរហូតដល់៩៥ប្រទេសផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
កម្ពុជានឹងក្លាយជាប្រទេសនាំចេញស្វាយចន្ទីលេខ១ លើពិភពលោកនៅឆ្នាំ ២០៣០
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ