ជីវិតកម្សាន្ដ
សង្សារថ្មីទៀតហើយ? ផ្ទុះការសង្ស័យ ក្រោយប្រទះឃើញ Ryu Jun Yeol អង្គុយតែ២នាក់ តារាស្រីដ៏ល្បីល្បាញរូបនេះ
កាលពីថ្មីៗនេះ មានរូបភាពមួយបានលេចឡើងនៅលើបណ្ដាញសង្គម ដែលបានបង្កឲ្យមានការងើយឆ្ងល់ចំពោះទំនាក់ទំនងរបស់តារាសម្ដែងប្រុស Ryu Jun Yeol និង តារាស្រី ដ៏ល្បីល្បាញ Krystal។ តាមរយៈរូបភាព ធ្វើឲ្យទាក់ទាញចំណាប់អារម្មណ៍មហាជន ត្រូវបានគេចែករំលែកជាង២ម៉ឺននាក់ឯណោះ។

គួររំលឹកឲ្យដឹងដែរថា Ryu Jun Yeol ធ្លាប់បានពាក់ព័ន្ធទៅនឹងរឿងអាស្រូវស្នេហាត្រីកោណ ដែលគេចោទថា ខ្លួនជាមនុស្សប្រុសបោកប្រាស់ សាវ៉ា មិនស្មោះត្រង់ជាមួយនឹងគូស្នេហ៍ ដោយលួចទាក់ទងនឹងតារាសម្ដែងស្រី Han Sohee ប៉ុន្ដែដោយទទួលរងសម្ពាធពីមហាជនមិនពេញចិត្តខ្លាំងពេក ពួកគេក៏បានចែកផ្លូវគ្នាវិញ ថ្មីៗកន្លងទៅនេះ។

ជុំវិញនឹងកេរ្តិ៍ឈ្មោះមិនល្អខ្លួនមិនទាន់ស្ដារបានមកវិញផង ពេលនេះ Ryu Jun Yeol ត្រូវបានមហាជនចោទការសង្ស័យ និង មិនពេញចិត្តជាខ្លាំង ក្រោយឃើញខ្លួន អង្គុយមើលកីឡាករវាយកូនបាល់ នៅសហរដ្ឋអាមេរិក ជាមួយនឹងតារាស្រី Krystal ដែលជាអតីតសមាជិកក្រុម F(X) តែ២នាក់។

ជាមួយគ្នានេះ អ្នកលេងបណ្ដាញសង្គមជាច្រើនបាននិយាយថា ហេតុអ្វីបានជា តារាប្រុសរូបនេះ តែងតែទាក់ទាញបានមនុស្សស្រីដែលស្អាតជាងគេបែបនេះ ខណៈដែល Krystal គឺជាតារាស្រី ដែលមានប្រជាប្រិយភាព ជាពិសេសមានរូបសម្រស់ស្រស់ស្អាត ដែលបុរសគ្រប់រូបប្រាថ្នាចង់បាន។

យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យរបស់អ្នកលេងបណ្ដាញអ៉ិនធើណែតប៉ុណ្នោះ ដោយសារតែពួកគេស្អប់តារាប្រុសរូបនេះ មិនចង់ឃើញនៅក្បែរស្និទស្នាលនឹងនារីណាម្នាក់ឡើយ បន្ទាប់មានរឿងអាស្រូវក្បត់ចិត្តអតីតសង្សារខ្លួន ដែលទាក់ទងគ្នាអស់រយៈពេល៦ឆ្នាំ៕

ប្រភព៖ Koreaboo


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ