កីឡា
ប្រវត្តិមិនធម្មតា Whelan ដៃគូរបស់ រឿង សុភ័ណ្ឌ ប្រកួតនៅអង់គ្លេសខែក្រោយ
ដៃភ្លើងជើងរន្ទះ រឿង សុភ័ណ្ឌ ត្រូវធ្វើការធ្ងន់មែនទែននៅពេលរូបគេធ្វើដំណើរទៅប្រឈមនឹងម្ចាស់ផ្ទះអង់គ្លេស Luke Whelan នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងឡុងដ៍សម្រាប់ការប្រកួតដែលត្រូវបានដាក់រហស្សនាម«គុនខ្មែរ ប៉ះ មួយថៃ»។
កីឡាករអង់គ្លេស Luke Whelan អាយុ៣៣ឆ្នាំ បានប្រឡូកក្នុងអាជីពប្រដាល់ឃីកបុកស៊ីង និងមួយថៃអស់រយៈពេល១៥ឆ្នាំហើយ។ រូបគេបានឆ្លងកាត់បទពិសោធឡើងសង្វៀនធំៗស្ទើរទូទាំងពិភពលោកដូចជា សង្វៀនឃីកបុកស៊ីងលំដាប់ពិភពលោក K-1 របស់ជប៉ុន សង្វៀនលំដាប់ពិភពលោក Glory របស់ប្រទេសអង់គ្លេស និងសង្វៀនជាច្រើននៅតំបន់អឺរ៉ុប។
ក្នុងរយៈពេល១៥ឆ្នាំនៃប្រដាល់អាជីពប្រដាល់ កីឡាករកម្ពស់១.៨៥ម៉ែត្រ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ធ្លាប់ឡើងសង្វៀនចំនួន៧៣ដង ក្នុងនោះទទួលបានជ័យជម្នះ៥៧ដង ចាញ់១៤ដង និងស្មើ២ដង ហើយជាកីឡាករលំដាប់លេខ១នៅចក្រភពអង់គ្លេសក្នុងប្រភេទទម្ងន់៧០គីឡូក្រាម។
បើតាមស្ថិតិដែលបង្ហាញជាផ្លូវការនៅគណនី Instagram កីឡាករ Luke Whelan បានឈ្នះខ្សែក្រវាត់ចំនួន៨ខ្សែគឺ ជើងឯកពិភពលោក៦ខ្សែនៅស្ថាប័ន IKF, FIBA, KGP, ISKA, ជើងឯកទ្វីបអឺរ៉ុប European Championship និងជើងឯកចក្រភពអង់គ្លេស២លើក។
ការជួបគ្នាជាមួយអ្នកលេងគុនខ្មែរ រឿង សុភ័ណ្ឌ មិនមានអ្វីគួរឲ្យបារម្ភខ្លាំងសម្រាប់កីឡាករអង់គ្លេសរូបនេះទេ ពីព្រោះរូបគេបានឆ្លងកាត់ដៃគូខ្លាំងៗជាច្រើនស្ទើរទូទាំងពិភពលោក និងជាការប្រកួតនៅទឹកដីកំណើតខ្លួនឯងរឹតតែមានកម្លាំងចិត្ត។ អ្វីដែលថ្មីសម្រាប់កីឡាករអង់គ្លេសរូបនេះគឺប្រើពាក់ហ្គង់ដៃចេញម្រាម MMA ជាលើកដំបូង។
ផ្ទុយទៅវិញជាការប្រកួតមួយដ៏លំបាកសម្រាប់ រឿង សោភ័ណ្ឌ ដែលត្រូវធ្វើដំណើរទៅទឹកដីអង់គ្លេសចម្ងាយរាប់ពាន់គីឡូម៉ែត្រ ហើយប៉ះដៃគូជាម្ចាស់ផ្ទះ និងមានកម្ពស់ខ្ពស់ជាងថែមទៀត។
ជំនួបរវាង រឿង សុភ័ណ្ឌ និង Luke Whelan រៀបចំដោយស្ថាប័នប្រដាល់មួយថៃ MTGP នៅសង្វៀន Might Night London នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?