ព័ត៌មានជាតិ
អ្នកជំនាញ៖ វៀតណាមត្រូវធ្វើកំណែទម្រង់ពន្ធ ដើម្បីទប់ការដំឡើងថ្លៃអចលនទ្រព្យ លើសកំណើនចំណូលប្រជាជន
អ្នកជំនាញក្នុងស្រុកវៀតណាមបានព្រមានថា ប្រទេសវៀតណាមត្រូវការធ្វើកំណែទម្រង់ពន្ធ ដើម្បីទប់ទល់នឹងការដំឡើងតម្លៃ និងអតុល្យភាពជាច្រើនក្នុងវិស័យអចលនទ្រព្យដែលបន្តការផ្គត់ផ្អង់ផ្តាច់មុខ និងធ្វើឱ្យតម្លៃផ្ទះខ្ពស់ហួសពីលទ្ធភាពរបស់ប្រជាជនភាគច្រើន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមកាលពីថ្ងៃអង្គារ។

សមាគមអ្នកអចលនទ្រព្យវៀតណាម (VARS) បាននិយាយថា តម្លៃផ្ទះកំពុងបន្តឡើងដល់កម្រិតខ្ពស់ថ្មី ដែលលើសពីកំណើនប្រាក់ចំណូលរបស់ប្រជាជនភាគច្រើនរបស់ប្រទេស។ សន្ទស្សន៍តម្លៃសម្រាប់អាផាតមិននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានកើនឡើង ៥៨ ភាគរយ និង ២៧ ភាគរយ ជាបន្តបន្ទាប់គ្នា ក្នុងត្រីមាសទី២ឆ្នាំនេះ ធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ ២០១៩។
តាមសេចក្ដីរាយការណ៍ គម្រោងអាផាតមិនដែលទើបនឹងចេញថ្មីៗជាច្រើន មានតម្លៃរាប់ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃខ្ពស់នៃអាផាតមិនថ្មី កំពុងជំរុញឱ្យតម្លៃអាផាតមិនចាស់ៗកើនឡើង ដោយខ្លះដែលប្រើអស់ជាច្រើនទសវត្សរ៍មកហើយនោះ ត្រូវបានដាក់លក់ក្នុងតម្លៃខ្ពស់ជាងតម្លៃដើម រហូតដល់ ២ ទៅ ៣ ដង។
VARS បានកត់សម្គាល់ថា ការកើនឡើងនៃតម្លៃអាផាតមិន បាននាំឱ្យមានការកើនឡើងនៃតម្លៃ «ផ្ទះជាប់ដី» រួមទាំងវីឡា និងផ្ទះល្វែង។ និន្នាការនេះ បានរីករាលដាលដល់គម្រោងនៅតាមស្រុក និងជាយក្រុងឆ្ងាយពីកណ្តាលក្រុង។ ជាមួយគ្នានោះ តម្លៃដីឡូតិ៍ក៏កំពុងឡើងថ្លៃផងដែរ រួមទាំងនៅតាមខេត្ត និងក្រុងមួយចំនួន ដោយសារតែសកម្មភាពវិនិយោគឡើងវិញ ឬយុទ្ធសាស្រ្តបំភ្លើសការផ្គត់ផ្គង់-តម្រូវការ។

បើតាម VARS ក្របខ័ណ្ឌច្បាប់ថ្មីលុបបំបាត់អ្នកអភិវឌ្ឍន៍ដែលខ្សោយផ្នែកហិរញ្ញវត្ថុ ដោយបង្ខំអ្នកអភិវឌ្ឍន៍ដែលនៅសេសសល់ឱ្យសាងសង់តំបន់ទីក្រុងខ្នាតធំ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារដ៏ទូលំទូលាយ។ នេះនឹងជំរុញឱ្យមានការចំណាយកើនឡើង ដែលពិបាកធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះ។ លើសពីនេះ ទីផ្សារអចលនទ្រព្យដែលគ្របដណ្តប់ដោយក្រុអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុរឹងមាំ និងមានសមត្ថភាព នឹងបន្តផ្តាច់មុខលើការផ្គត់ផ្គង់។ អ្នកអភិវឌ្ឍន៍ធំៗ នឹងបន្តកំណត់តម្លៃទីផ្សារខ្ពស់ជាងមុន ដើម្បីបង្កើនប្រាក់ចំណេញ។
យោងតាម VARS ការទិញអចលនទ្រព្យសម្រាប់ប្រើប្រាស់ ជួល ឬផ្ទេរគឺស្របច្បាប់ និងស្របតាមច្បាប់ទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ ការជួញដូរដោយគ្មានការត្រួតពិនិត្យ គឺជាមូលហេតុចម្បងនៃទិញអចលនទ្រព្យទុកលក់នៅទូទាំងតំបន់ជាច្រើនទូទាំងប្រទេស ដែលបង្កហានិភ័យដល់ទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចទាំងមូល។
VARS ស្នើថា អត្រាពន្ធគួរតែកើនឡើងជាលំដាប់ដោយផ្អែកលើរយៈពេលនៃការកាន់កាប់អចលនទ្រព្យ ព្រោះគោលនយោបាយពន្ធបែបនេះនឹងកាត់បន្ថយ ឬលុបបំបាត់ការលើកទឹកចិត្តសម្រាប់អ្នកទិញអចលទ្រព្យដើម្បីទុកជួញដូរ ទប់ស្កាត់ការឡើងថ្លៃផ្ទះ។ ការទិញ និងលក់អចលនទ្រព្យដើម្បីរកប្រាក់ចំណេញ ឬបង្កើតតម្រូវការ-ផ្គត់ផ្គង់ក្លែងក្លាយ នឹងកាន់តែមិនអាចទៅរួច៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ