សេដ្ឋកិច្ច
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង $១០ ពាន់លាន នៅក្នុងរយៈពេល ៨ ខែ
នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារ កើនឡើងពី ៨ ពាន់លានដុល្លារ នៅក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ស្មើនឹង ២៤,៥ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ចាប់ពីខែមករា-ខែសីហា ឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរមានទឹកប្រាក់សរុប ១០,០៧ ពាន់លានដុល្លារ កើនឡើង ២៤,៥ ភាគរយ ក្នុងនោះកម្ពុជានាំទំនិញទៅចិន មានតម្លៃ ១,១៤ ពាន់លាន ដុល្លារ និងទំនិញចិននាំចូលមកកម្ពុជាតម្លៃ ៨,៩២ ពាន់លានដុល្លារ កើន ២៤,៨ ភាគរយ។
ចំនួននេះបង្ហាញថា ឱនភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិន បានកើនឡើងដល់ជាង ១០% ដែលមានទឹកប្រាក់ ៧,៧៧ ពាន់លានដុល្លារ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការនាំចូលពីប្រទេសចិនច្រើន ប៉ុន្តែផលិតកម្មចិនក៏មានច្រើននៅកម្ពុជា ដូចជារោងចក្រកាត់ដេរ រោងចក្រឧស្សាហកម្មផ្សេងៗទៀត ដែលទូរទាត់ទៅ មិនទាន់មានឱនភាពខ្ពស់នោះទេ។

លោកបណ្ឌិត ហុង វណ្ណៈ បន្តថា ទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយប្រទេសចិនក៏ដោយ ក៏ឱនភាពពាណិជ្ជកម្ម នៅតែបន្តកើតមាន ដោយសារតម្រូវការនៅកម្ពុជា មានតម្រូវការធំពីប្រទេសចិន ដែលមានសម្ភារបរិក្ខាផ្សេងៗ។
លោកថា តម្រូវការ វត្ថុធាតុដើម សម្ភារ ពីប្រទេសចិនធូរថ្លៃជាងគេ បើប្រៀបធៀបជាមួយអាស៊ាន ហើយសម្ភារវត្ថុធាតុដើមសម្លៀកបំពាក់ក៏មានច្រើន។ ក្រៅពីនេះ កសិផលហូបចុក ផ្លែឈើ និងគ្រឿងទេស ក៏មានតម្លៃដែលអាចទទួលយកបាន ដែលឆ្លើយតបទៅនឹងជីវភាពប្រជាជនកម្ពុជា។
លោកបណ្ឌិត ហុង វណ្ណៈបញ្ជាក់ថា ទំនិញមកពីអាមេរិក អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង សុទ្ធតែមានតម្លៃថ្លៃ ខណៈលទ្ធភាពប្រជាជនកម្ពុជាមិនទាន់អាចមានលទ្ធភាប្រើប្រានច្រើនទេ ដែលវាមានចំណែកទីផ្សារណាមួយសមស្រប។
ទោះជាយ៉ាងណា លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា កម្ពុជាក៏មានភព្វសំណាងដែរ ដែលមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដែលកម្ពុជាអាចទាក់ទាញវិនិយោគិនចិនមកវិនិយោគ និងនាំផលិតផលពីកម្ពុជាត្រឡប់ទៅវិញ រីឯផលិតផលមកពីចិនក៏កម្ពុជានៅតែទទួលទិញយកមកប្រើប្រាស់តាមតម្រូវការ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងខិតខំបន្តធ្វើពិពិធកម្មទីផ្សារ តាមរយៈការចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) និងការធ្វើពិពិធកម្មមុខទំនិញនាំចេញឱ្យរក្សាអាទិភាពចំពោះទំនិញនាំចេញក្រៅពីកសិផលយើងមានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប ទោចក្រយានយន្ត គ្រឿងបន្លាស់ គ្រឿងបង្គុំ និងទំនិញកសិផលកែច្នៃជាច្រើនទៀត ដើម្បីបង្កើននូវផលិតភាពនៃផលិតកម្ម៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ