Connect with us

សុខភាព

លោក ឈាង រ៉ា៖ ពលរដ្ឋខ្មែរចេញទៅព្យាបាលនៅក្រៅប្រទេសឆ្នាំ២០២៣ មានជាង២០ម៉ឺននាក់ បើធៀបនឹងព្យាបាលក្នុងស្រុកស្មើ ១.៥%

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានលើកឡើងពីការប៉ាន់ប្រមាណខ្ពស់បំផុត ដែលប្រជាជនខ្មែរចេញទៅព្យាបាលនៅក្រៅប្រទេសក្នុងឆ្នាំ២០២៣ មានជាង២០ម៉ឺននាក់ ទៅ២៥ម៉ឺននាក់ ស្របពេលដែលអ្នកព្យាបាលក្នុងប្រទេសមានជិត១៤លាននាក់ មានន័យថា អ្នកដែលនៅព្យាបាលនៅក្រៅប្រទេសមានតែ១.៥% ប៉ុណ្ណោះ។ នេះជាការលើកឡើងក្នុងវេទិកាសាព័ត៌មានក្រោមប្រធានបទ “ស្ថានភាពសុខាភិបាលកម្ពុជា៖ បញ្ហាប្រឈម និងឱកាស” នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈាង រ៉ាង បន្តថា ករណីពលរដ្ឋខ្មែរដែលចេញទៅព្យាបាលនៅក្រៅប្រទេស មិនមែនទើបតែកើតមាននោះទេ គឺមានយូរណាស់មកហើយ ក៏មិនមែនមានតែនៅកម្ពុជាដែរ សូម្បីតែប្រទេសដទៃទៀត ដូចជាវៀតណាម សិង្ហបុរី ដែលពលរដ្ឋខ្មែរទៅព្យាបាល ក៏មានប្រជាជនគេចេញទៅព្យាបាលនៅក្រៅប្រទេសដូចគ្នា ពោល គឺអាស្រ័យលើស្ថានភាពប្រទេសនីមួយៗ និងការសម្រេចចិត្តរបស់ប្រជាជនប៉ុណ្ណោះ។ ចំពោះទិន្នន័យ ១.៥% របស់ប្រជាជនខ្មែរដែលចេញទៅព្យាបាលនៅបរទេសនេះ ក្រសួងសុខាបាលក៏បានគិតគូរ ក្នុងការធ្វើយ៉ាងណាឱ្យបានថមថយចុះផងដែរ។

ស្របពេលជាមួយគ្នានេះ លោក ឈាង រ៉ា បញ្ជាក់ថា យុទ្ធសាស្ត្រដែលក្រសួងបានគិតគូរលើបញ្ហានេះ គឺធ្វើយ៉ាងណាខិតខំប្រឹងប្រែងឱ្យបានល្អថែមទៀតក្នុងការបម្រើសេវាព្យាបាលក្នុងស្រុកឱ្យកាន់តែល្អក្នុងវិស័យសុខាភិបាល ទាំងវិស័យសាធារណៈ និងឯកជន ទោះបីបច្ចុប្បន្នមានកន្លែងព្យាបាលល្អច្រើន លោកក៏ទទួលស្គាល់ថា នៅតែមានចន្លោះខ្វះខាត។ បន្ថែមពីនេះ ទាំងក្នុងវិស័យរដ្ឋ និងឯកជន គិតផ្តល់យ៉ាងណាក្នុងរយៈពេលវែងជាប្រចាំ ដើម្បីឱ្យមានការកើនឡើងស្របតាមវឌ្ឍនភាព និងការខិតខំរបស់ក្រសួងសុខាភិបាល។ បន្ទាប់មក ត្រូវធ្វើការអប់រំ និងពន្យល់ពីបញ្ហាសុខភាព ហើយចូលរួមទប់ស្កាត់ចំពោះការឃោសនាណាដែលមិនពិត។

ចំពោះការសម្រេចចិត្តថា ជ្រើសរើសព្យាបាលនៅក្នុង ឬ ក្រៅប្រទេសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏គោរពចំពោះការសម្រេចចិត្តរបស់ពលរដ្ឋ លោកក៏សូមឱ្យមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ រវាងបរិក្ខារ សេវាព្យាបាល និងតម្លៃជាដើម។ លើសពីនេះ លោកបន្ថែមថា បច្ចុប្បន្នក្រសួងបានខិតខំយ៉ាងខ្លាំងក្នុងការពង្រឹងការព្យាបាលក្នុងស្រុក ហើយមន្ទីរពេទ្យរដ្ឋមួយចំនួនមានការរីកសម្រើនច្រើនដូចគ្នា ដោយមានពលរដ្ឋខ្មែរ ៩៨,៥% ដែលទទួលការព្យាបាលក្នុងប្រទេស៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ នាទីutes មុន

កសិករលើកឡើងថា តម្លៃទីផ្សារគោបន្តធ្លាក់ចុះ

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យបន្តរឹតបន្តឹងវិធានការច្បាប់ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍

នយោបាយ១៣ នាទីutes មុន

ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងបើកវេទិកាជជែកពិភាក្សាពីបញ្ហាបដិវត្តន៍ពណ៌ និងសណ្ដាប់​ធ្នាប់ពិភពលោកដែលកំពុងវិវត្ត

ព័ត៌មានជាតិ១៧ នាទីutes មុន

​នេះ​សេវាសាធារណៈសំខាន់ៗទាំង ៣ ក្រសួងដែនដី ដាក់​​ឲ្យ​ប្រើប្រាស់​តាម​អនឡាញ សម្រួល​​កាត់បន្ថយនីតិវិធីស្មុគស្មាញ

វប្បធម៌ ជំនឿ២៧ នាទីutes មុន

ចូលដល់២០២៥ភ្លាម ឆ្នាំទាំង៤ត្រូវប្រយ័ត្នរឿងសុខភាព និងការបណ្ដាក់ទុនគ្មានប្រភពច្បាស់ការ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ផលិតកម្មបារមី ទទួលបានការកោតសរសើរ ក្រោយទទួលស្គាល់កំហុស និងសម្រេចធ្វើកំណែបទ “ម្តងហើយម្តងទៀត”

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យោធាថៃ​​និង​កងកម្លាំង​ភាគតិច​មីយ៉ាន់​ម៉ា​​​នៅ​តំបន់​ត្រីកោណមាស​ត្រៀម​ប៉ះទង្គិចគ្នា

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា សំ សុខនឿន តម្កល់សៀវភៅ«គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ា អចលនទ្រព្យ» នៅបណ្ណាល័យសម្តេចតេជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​​លើ​ប្រទេស​ចំនួន​៣ ពេល​ឡើង​កាន់​តំណែង

សេដ្ឋកិច្ច២៤ ម៉ោង មុន

តម្លៃជ័រកៅស៊ូកើនឡើងជាង ២៦០ ដុល្លារ ក្នុងមួយតោន ដោយសារមានតម្រូវការនាំចេញ

Sokha Hotels

ព័ត៌មានពេញនិយម