ព័ត៌មានជាតិ
ស្លាប់៣៣០នាក់ និងរបួសធ្ងន់៥៣៩នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៦៧ថ្ងៃ ដើមឆ្នាំ២០២១
តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះបានឲ្យដឹងថា នៅថ្ងៃច័ន្ទទី០៨ ខែមីនា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៨ លើក ក្នុងនោះស្លាប់ចំនួន០៤ នាក់ របួសចំនួន០៩ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៥ នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៨។
ចំណែករយៈពេល៦៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៦០០ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៣៣០ នាក់ របួសចំនួន៨៧៨ នាក់ របួសធ្ងន់ចំនួន៥៣៩ នាក់ ហើយរយៈពេល៦៧ ថ្ងៃនេះដែរ មានយានយន្តល្មើសចំនួន៥៧០៣២ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះម៉ូតូចំនួន៤១៨៧៩ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១៥១៥៣ គ្រឿង ក្នុងនោះមានរថយន្តតូចចំនួន១២៣០២ គ្រឿង និងរថយន្តធំចំនួន២៨៥១គ្រឿង។
លោកឧត្តមសេនីយ៏ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងដែរថា សម្រាប់ថ្ងៃទី០៨ ខែមីនា នេះដែរ នគរបាលចរាចរណ៏ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន៤៦៩ គ្រឿង ក្នុងនោះមានម៉ូតូចំនួន៣៤២ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១២៧ គ្រឿង។
ក្នុងចំណោមម៉ូតូល្មើសទាំង៣៤២ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន២៨៦ នាក់, បើកបរល្មើសសញ្ញាចំនួន៤៣ គ្រឿង, បើកបរដោយអត់ស្លាកលេខចំនួន០៧ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន០៦ នាក់។
ចំណែករថយន្តទាំង១២៧ គ្រឿងនោះ មានរថយន្តតូចចំនួន១០៥ គ្រឿង និងរថយន្តធំចំនួន២២ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន២៩ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន០៩ នាក់, ល្មើសញ្ញាចំនួន១៣ គ្រឿង, បត់ជែងចំនួន០១ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន៥៧ នាក់, លើសចំណុះចំនួន០២ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០១ នាក់, អត់ស្លាកលេខចំនួន០៥ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន១០នាក់៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២២ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី