Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ដង្កោ ដាក់គ្រឿងចក្រកាយដាក់ប្រព័ន្ធរំដោះទឹក នារដូវវស្សា

បានផុស

នៅ

អាជ្ញាធរ​ជំនាញ បាន​ចុះ​ពិនិត្យ​ផ្លូវ​មួយ​ខ្សែ ដែល​រង​ផល​ប៉ះពាល់​ជន់​លិច ខណៈ​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ ដើម្បី​កាយ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក បញ្ចៀស​ទឹក​ជំនន់ នា​រដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ ឃើញ​ថា ផ្លូវលំ​មួយ​ខ្សែ ចាប់ពី​កែង​ផ្លូវ ២១៧ រហូត​ទៅ​ដល់​វត្ត​ធុ​ដុង​ចំការ​ដូង ស្ថិត​នៅ​ភូមិ​សំបូរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ពិបាក​ដល់​អ្នក​ធ្វើ​ដំណើរ និង​ប្រកប​របរ​ផ្សេងៗ ខណៈ​ភ្លៀង​ធ្លាក់​មក​ម្តងៗ ទឹក​ដក់​លិច​ផ្លូវ កង្វះ​នូវ​ប្រព័ន្ធ​លូ ទើប​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ជាក់ស្ដែង និង​បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ កាយ​ដាក់​ប្រព័ន្ធ​លូ ដើម្បី​បញ្ចៀស​ទឹកជំនន់​ជន់​លិច​លំនៅឋាន​ប្រជាពលរដ្ឋ។

មន្ត្រី​ជំនាញ​សាលា​ខណ្ឌ​ដង្កោ បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​ដែល​កំពុង​ស្ថាបនា​កាយ​ដាក់​ប្រព័ន្ធ​លូ​ខាង​លើ​នេះ មាន​ប្រវែង ៤០០ ម៉ែត្រ ដោយ​ប្រើប្រាស់​ថវិកា​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​របស់​សាលា​ខណ្ឌ​ដង្កោ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ១២ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៥២ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម