Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី សន្យា​បញ្ចប់​ការ​វាស់វែង​ដីធ្លី​ឲ្យរួចរាល់ មុនបំណាច់​​​ឆ្នាំ ២០២៨

បានផុស

នៅ

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអះអាងថា រហូតមកដល់ពេលនេះ ក្រសួងបានចុះវាស់វែងក្បាលដីបានប្រមាណ ២ លាន ៣ សែនក្បាលដី ខណៈនៅសល់ក្បាលដីជាង ១ លាន​ទៀត គ្រោងនឹងចុះវាស់វែងឱ្យចប់សព្វគ្រប់នៅបំណាច់ឆ្នាំ ២០២៨ ខាងមុខ

ថ្លែងបើកពិព័រណ៍វិស័យសំណង់ និងសម្ភារៈសាងសង់ខ្នាតអន្តរជាតិលំដាប់លេខ ១ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត​កោះពេជ្រនៅព្រឹកថ្ងៃទី ១១ កញ្ញានេះ លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា នេះលើកទី ១ ​និងជាប្រវត្តិសាស្ត្រដែល​កម្ពុជាបានវាស់វែងចុះបញ្ជីដី្លទាំងអស់នៅទូទាំងប្រទេស ខណៈសម្តេចតេជោបានផ្តើមនៅឆ្នាំ ១៩៨៩ ហើយឆ្នាំ ២០២៩ ខាងមុខនឹងត្រូវខួបទី ៤០ នៃការចុះបញ្ជីដីធ្លីនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងខួប ៤០ ឆ្នាំខាងមុខនេះ យើងប្តេជ្ញាថានឹងចុះបញ្ជីដីធ្លីឱ្យរួចរាល់នៅត្រឹមខែធ្នូឆ្នាំ២០២៨។ ប៉ុន្តែយើងត្រូវចំណាយពេលវេលាចេញបណ្ណ ហើយរឿងនេះនឹងលែងធ្វើឱ្យប្រជាជនកម្ពុជាឈឺក្បាលបន្តទៀតហើយ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ចំពោះបញ្ហាជម្លោះដីធ្លីដែលពីដើមអាណត្តិ យើងបានដាក់ចេញថាបង្កើតបរិយាកាស​​​គ្មានវិវាទដីធ្លីនៅកម្ពុជា​រហូតមកដល់ពេលនេះ យើងបានទទួលបរិយាកាសមួយថា​មិនមានទៀតទេ​ដូចជាបញ្ហា​ធំៗ បញ្ហារសើប បញ្ហានយោបាយនិងពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចគឺបញ្ចប់អស់ហើយ ពោលគឺនៅសេសស់រឿងតូចៗហើយបញ្ហានេះយើងនឹងព្យាយាមដោះស្រាយបញ្ចប់តែម្តង។

យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នេះមិនមែនមានន័យថាយើងបានបញ្ចប់វិវាទដីធ្លី ១០០% នោះ​ទេ ព្រោះថានៅមានវិវាទរវាងបុគ្គលនិងបុគ្គល វាជារឿងពិបាកដោះស្រាយលុះត្រាតែបុគ្គលនីមួយៗស្រុះស្រួលគ្នាទើប​បានបញ្ចប់។ បើមិនព្រមចប់យើងក៏មិនដឹងធ្វើម៉ិចដែរ តែយើងនៅតែបន្តជួយសម្របសម្រួល​ជាមួយពួកគាត់ដើម្បីដោះ​ស្រាយឱ្យបានលឿន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក Yoon ​ទំនង​គ្មានវាសនា​វិលកាន់អំណាច​វិញទេ​ ខណៈសំណុំរឿងចាក់ស្រេះ​កាន់តែ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តុលាការរុស្ស៊ី កាត់ទោសដាក់គុកទាហានស៊ីឈ្នួលម្នាក់ ពេញមួយជីវិត

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

សន្តិសុខសង្គម៥ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម