Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ និងប្រធាន ICAPP ជជែកគ្នាពីការរៀបចំមហាសន្និបាត ICAPP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកា

បានផុស

នៅ

ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅកូរ៉េ, សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក Jung Eui-Yong ប្រធានអង្គការសន្និសីទអន្តរជាតិបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ជុំវិញការត្រៀមរៀបចំមហាសន្និបាត ICAPP លើកទី១២ ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ខាងមុខនេះ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក Jung Eui-Yong បានលើកឡើងថា ទស្សនកិច្ចរបស់សម្ដេចតេជោពេលនេះ បានចូលរួមចំណែកពង្រឹង​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយលោក អរគុណសម្តេចតេជោ ដែលបានគាំទ្រក្រុមការងាររបស់ ICAPP ក្នុងការរៀបចំមហាសន្និតបាត លើកទី១២ នៅប្រទេសកម្ពុជា នាពេលមុខនេះ។

លោកប្រធាន ICAPP បានជម្រាបជូនសម្ដេចតេជោ ថា មហាសន្និបាត ICAPP លើកទី១២ គឺ​​មានវិសាលភាពធំធេងជាងកិច្ចប្រជុំពេលមុនៗ ដោយមានប្រទេសនានាជាច្រើនមកពីគណបក្សនយោបាយនានានឹងអញ្ជើញមកចូលរួម ហើយគោលដៅនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺស្វែងរកសុខសន្តិភាព ផ្សះផ្សា ដោះស្រាយបញ្ហាផ្សេងៗ និងផ្ដល់នូវចំណេះដឹងទៅកាន់ពិភពលោកទាំងមូល។

បើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នេះជាលើកទី២ហើយ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំមហាសន្និបាត ICAPP ដោយលើកទី១ គឺកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី៦ កាលពីឆ្នាំ២០១០ ដោយដំណើរការរៀបចំបានប្រព្រឹត្តទៅរលូន ពុំមានឧបសគ្គអ្វីមករារាំងនោះទេ។ សម្ដេចបានបញ្ជាក់ឱ្យដឹងដែរថា ប្រធានសន្និសីទលើកនេះ នឹងត្រូវប្រគល់ជូនទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ហើយសម្ដេចតេជោផ្ទាល់ នឹងធ្វើជាប្រធានកិត្តិយស។

សម្ដេចតេជោ ក៏បានណែនាំឱ្យលោកប្រធាន ICAPP និងក្រុមការងារយកចិត្តទុកដាក់ក្នុងការរៀបចំបែបបទ ពិសេសគឺសេចក្ដីថ្លែងការណ៍ ដែលត្រូវថ្លឹងថ្លែងពាក្យសម្ដីឱ្យស្របតាមកាលៈទេសៈ និងទទួលយកបានទាំងអស់គ្នា។

គួរជម្រាបថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សទីមួយក្នុងគ្រួសារ ICAPP ដែលទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាត ICAPP ចំនួន២លើក ដែលក្នុងនោះ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី៦ កាលពីឆ្នាំ២០១០ ក្រោមប្រធានបទ «ស្វែងរកអនាគត កាន់តែប្រសើរសម្រាប់អាស៊ី» និងមហាសន្និបាត ICAPP លើកទី១២ នាឆ្នាំ២០២៤នេះ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាពនិងការផ្សះផ្សា»។ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងធ្វើជាប្រធានដឹកនាំមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលនឹងប្រព្រឹត្តទៅនៅ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

បុគ្គល លី សាម៉េត សារភាពថា«ខ្លួនពិតជាបានយកឈ្មោះសម្ដេចតេជោ ទៅបោកលុយអ្នកដទៃ» និងសុំពេលព្យាបាលជំងឺមួយរយៈ រួចនឹងទៅទទួលទោសតាមផ្លូវច្បាប់

សេដ្ឋកិច្ច១៥ នាទី មុន

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅទេសចរសម្រាប់ឆ្នាំ ២០២៥

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

ក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិក​ ព្រួយបារម្ភ​ពីព្រាង​ច្បាប់វៀតណាម ស្ដីពីការ​រឹតត្បឹត​លំហូរទិន្នន័យ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ក្រុមចម្រៀងស្រី NewJeans ក្លាយជាទូតសុច្ឆន្ទៈរបស់អុីនដូមី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការ​វិនិយោគបរទេស​នៅ​ថៃ​ កើន​ឡើង​ខ្លាំង​នៅ​រយៈពេល​ ៩ ខែ​ ដើមឆ្នាំ​

Sokha Hotels

ព័ត៌មានពេញនិយម