ព័ត៌មានអន្ដរជាតិ
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
មិនត្រឹមតែទឹកជំនន់និងភ្លៀងធ្លាក់ខ្លាំងទេ ពេលនេះវៀតណាម ក៏បានចេញការព្រមានអំពីរន្ទះបាញ់នៅទីក្រុងហាណូយផងដែរ ដោយអាជ្ញាធរអំពាវនាវឲ្យប្រជាជនមានការប្រុងប្រយ័ត្ន។
តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃពុធទី១១ខែកញ្ញាឆ្នាំ២០២៤, មជ្ឈមណ្ឌលព្យាករធនធានជលសាស្ត្រជាតិ បានព្រមានថា ទីក្រុងហាណូយ អាចជួបប្រទះខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ក៏ដូចជាបាតុភូតអាកាសធាតុផ្សេងៗថែមទៀត។
គិតត្រឹមម៉ោង១១:៤០នាទីព្រឹក កម្រិតទឹកភ្លៀងនៅហាណូយ មានចន្លោះ៧.៥ ដល់២៧.៣មិល្លីម៉ែត្រ ខណៈកម្ពស់ទឹកទន្លេក្រហមបានឈានដល់កម្រិតប្រកាសអាសន្នទៅហើយ។
ពាក់ព័ន្ធគ្រោះទឹកជំនន់នេះដែរ គណៈកម្មាធិការប្រជាជនខណ្ឌ Bac Tu Liem បានជម្លៀសមនុស្សរស់នៅតាមបណ្តោយដងទន្លេក្រហមប្រមាណ ៤២៩គ្រួសារ ខណៈខណ្ឌ Hoan Kiem ជូនដំណឹងឲ្យមនុស្ស ៤៦គ្រួសារ ត្រូវរើទៅកាន់កន្លែងសុវត្ថិភាព។
មិនត្រឹមប៉ុណ្ណឹង ខណ្ឌផ្សេងៗ ក៏បានចេញបញ្ជាជម្លៀសប្រជាជនរាប់រយគ្រួសារផងដែរ។
ការព្រមាននេះកើតឡើង ស្របពេលតួលេខមនុស្សស្លាប់ដោយសារឥទ្ធិពលនៃព្យុះ យ៉ាកជី កើនដល់១៥៥នាក់ និងបាត់ខ្លួន១៤១នាក់។
សូមបញ្ជាក់ថា យ៉ាកជី បាននាំមកនូវជាមួយខ្យល់បក់បោកក្នុងល្បឿនជិត១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ក្លាយជាព្យុះមានឥទ្ធិពលខ្លាំងបំផុតដែលវាយប្រហារប្រទេសវៀតណាម នារយៈពេល៣០ឆ្នាំចុងក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចំនួនមនុស្សស្លាប់នៅវៀតណាម ដោយសារព្យុះយ៉ាកជី កើនឡើងយ៉ាងគំហុក ឈានដល់១៤១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា