ព័ត៌មានជាតិ
បុគ្គលល្បីៗណាខ្លះ នឹងមានវត្តមានក្នុងព្រឹត្តិការណ៍ ??????? ???? លើទឹកដីអង្គរចុងសប្តាហ៍នេះ?
នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ វត្តមានអ្នកជំនួញល្បីៗជុំវិញពិភពលោក; តារាល្បីៗ; Youtuber អន្តរជាតិ ក៏ដូចជា ស្ថាប័នឯកជននានា ជាមួយរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង នឹងមកជួបជុំគ្នានៅទីក្រុងភ្នំពេញ នៅរសៀលថ្ងៃទី ១៥កញ្ញា ខាងមុខនេះ ដើម្បីចូលរួមព្រឹត្តិការណ៍ ??????? ???? មុននឹងបន្តដំណើរទៅកាន់ខេត្តសៀមរាប។
ព្រឹត្តិការណ៍ ??????? ???? លើកទី២៥នេះ គឺប្រមូលផ្ដុំទៅដោយរថយន្ត Supercar និងកំពូលរថយន្ត ប្រណិតៗ ពីសំណាក់ជនមានឥទ្ធិពល ធុរជន កីឡាករ និងកំពូលតារាលំដាប់ពិភពលោក មកជួបជុំគ្នានៅកម្ពុជា ដោយរួមមាន លោក Maximillion Cooper នាយកប្រតិបត្តិ និងស្ថាបនិក Gumball 3000 ផ្ទាល់; អ្នកជំនួញនាឡិកាម៉ាកដ៏ល្បី លោក Nico Leonard; តារាសម្តែងជនជាតិម៉ាឡេស៊ីលោក Zizan Razak; ពិធីករ និងតារាចម្រៀងរ៉េបល្បីរបស់វៀតណាម លោក Binz Da Poet ក៏ដូចជា Youtuber អន្តរជាតិល្បីៗ លោក Lazarbeam; លោក Ishowspeed និង Lachlan ជាដើម។

ក្នុងនោះ ក៏នឹងមានវត្តមានជើងឯកប្រណាំងឡានម៉ាឡេស៊ី Leona Chin ដែលទើបទទួលបានជ័យជំនះផ្ទួនៗអំឡុងខែឧសភា ឆ្នាំ២០២៤ នេះផងដែរ។ តួយ៉ាងជើងប្រណាំងឡានរូបនេះ បានបង្ហាញវត្តមានអំឡុង Pre-Gumball 3000 កាលពីដើមខែកញ្ញានេះរួចទៅហើយ។


យ៉ាងណាមិញ ក្រៅពីបុគ្គលល្បីៗអន្តរជាតិ អ្នកជំនួញល្បីៗ ស្ថាប័នធំៗ ក៏ដូចជាអ្នកមានឥទ្ធិពលរបស់កម្ពុជាជាច្រើនរូប ក៏បានបង្ហាញវត្តមានរួចហើយដែរ អំឡុងពេល Pre-Gumball 3000 ដែលជាការបើកសាកល្បងត្រៀមសម្រាប់ ព្រឹត្តិការណ៍ធំនៅថ្ងៃទី១៥-១៧ ខាងមុខនេះ ដែលរួមមានដូចជា Chip Mong Group; Rev Up Cambodia; GAC Motor Cambodia; Erich; ឧកញ៉ា ខេមរៈ សិរីមន្ត; លោក សុង សុវណ្ណារ៉ា រួមនឹង vlogger និង Youtuber ផ្សេងទៀត Fa seng; Chris Dyna; Han Media និង Tom GT ជាដើម។
ជាលើកដំបូងហើយសម្រាប់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ដែលមិនត្រឹមជាព្រឹត្តិការណ៍ជួបជុំក្បួន រថយន្តអន្តរជាតិ Gumball 3000 Rally លើកទី២៥ ប៉ុណ្ណោះទេ តែធ្វើឡើងក្នុងគោលដៅធំៗដូចជា ដើម្បីផ្សព្វផ្សាយ វិស័យទេសចរណ៍នៅកម្ពុជា; ជាយុទ្ធនាការសប្បុរសធម៌ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាបើក ឱកាសឱ្យវិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុកបានជួបគ្នា។
ព្រឹត្តិការណ៍នេះ នឹងរៀបចំសម្របសម្រួលដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័ន ពាក់ព័ន្ធនានា ដោយមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤។ នៅថ្ងៃទី១៥ ក្រុមរថយន្តនេះ នឹងធ្វើដំណើរចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដោយចតឡាន ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់សួនច្បារវត្តបុទុម ហើយក៏មានការសម្តែងរថយន្ត នៅផ្លូវសុធារស និងការប្រគុំតន្ត្រីដើម្បីស្វាគមន៍ផងដែរ។ នៅថ្ងៃបន្ទាប់ ក្រុមរថយន្តប្រណិតទាំងនេះ នឹងបន្តដំណើរទៅកាន់ខេត្តសៀមរាប ដោយមានការសម្រាកបាយថ្ងៃត្រង់ នៅបរិវេណចំណតព្រៃប្រស់។ នៅថ្ងៃចុងក្រោយ គឺជាថ្ងៃសំខាន់ ដែលស្ថាបនិក Gumball 3000 បានសម្រេចជ្រើសទឹកដីអង្គរ ដែនដីប្រវត្តិសាស្ត្ររបស់កម្ពុជា ជាទីតាំងចតរថយន្តច្រើនបំផុត ដើម្បីបំបែកកំណត់ត្រាពិភពលោក មុននឹងចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។


គួរជម្រាបដែរថា សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ នឹងអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាកម្សាន្តសេរី និងអាចចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីឧបត្ថម្ភជូនមន្ទីរពេទ្យកុមារអង្គរផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ