Connect with us

ព័ត៌មានជាតិ

១២ ខែ កម្ពុជាសម្រេចនាំចេញអង្ករបានជាង ៧០ ម៉ឺន​តោន​ទៅ​បរទេស​

បានផុស

នៅ

ឧកញ៉ា ចាន់ សុឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបាន​អះអាង​ថា នៅ​​ក្នុង​រយៈ​ពេល ១២​ ខែ​ កម្ពុជា​សម្រេច​បាន​ការ​នាំ​ចេញ​អង្ករ​បាន​ជាង ៧០ ម៉ឺន​តោន ទៅ​កាន់​ទី​ផ្សារបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ១២ ខែ (ខែសីហាឆ្នាំ ២០២៣ ដល់ ខែសីហា ឆ្នាំ ២០២៤) នៃរាជរដ្ឋាភិបាលនីតិកាលទី៧ វិស័យស្រូវអង្ករកម្ពុជា​មានការរីក​ចម្រើន​គួរ​ឱ្យកត់​សម្គាល់ គឺការ​នាំចេញអង្ករបានចំនួន ៧០៥ ៦៣៨ តោន និងនាំស្រូវចេញបានចំនួន ៥,០២៧,៣៦៩ តោន

លើក​ឡើង​ក្នុង​វេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ឧកញ៉ា ចាន់ សុឃាំង បាន​គូស​បញ្ជាក់​​ថា វិស័យ​ស្រូវ​អង្ករ​កម្ពុជា ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល ​តាមរយៈ​ការ​ដាក់​ចេញ​នូវ​កម្មវិធី​គោល​នយោបាយ​ស្តីពី ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលអនុម័តដោយគណរដ្ឋមន្ត្រី នាថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១០ ក្នុងគោលបំណង​ជំរុញ​ការអភិវឌ្ឍវិស័យកសិកម្មក្នុងសន្ទុះ និងទំហំថ្មីមួយដើម្បីពង្រីក និងពង្រឹង​មូលដ្ឋាន​កំណើន​សេដ្ឋកិច្ចផង ព្រម​ទាំង​ល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងលើកតម្កើងជីវភាពរបស់ ប្រជាជន​ផងដែរ។

ជាក់ស្តែង តាមរយៈគោលនយោបាយដ៏មានសារៈសំខាន់នេះ ផលិតកម្មស្រូវនៅក្នុងឆ្នាំ២០១០-២០១១ មាន បរិមាណត្រឹមតែ.៣ លានតោនស្រូវសើម ហើយការនាំចេញបានត្រឹមតែ ១៣ ពាន់តោនអង្ករ និង ២០ ពាន់តោន ស្រូវនៅឆ្នាំ២០០៩ ។

តាមរយៈគោលនយោបាយដាក់​ចេញដោយ​រដ្ឋាភិបាល​ បានជំរុញឱ្យមានការរីកចម្រើនជាជំហានៗ តួយ៉ាងផលិតកម្ម ស្រូវ​បានកើនដល់ ១២.៤៥ លានតោនស្រូវសើម នៅឆ្នាំ២០២២-២០២៣ និងបាននាំចេញអង្ករចំនួន ៦៥៦ ពាន់ តោនអង្ករ ដែលគិតជាទឹកប្រាក់បានចំនួន ៤៦៦ លានដុល្លារ​​សហរដ្ឋអាមេរិក និង​បាននាំចេញស្រូវចំនួន ៤.៣៩ លានតោនស្រូវ ដែលគិតជាទឹកប្រាក់បានចំនួន ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ជារួម ការនាំចេញស្រូវ និងអង្ករនៅឆ្នាំ២០២៣ មានទឹកប្រាក់សរុបចំនួន ១.៧៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងសេដ្ឋកិច្ចកម្ពុជា។

ជា​មួយ​គ្នា​នោះ រយៈ​ពេល​ ១០​ ឆ្នាំ កម្ពុជា​ក៏​អាច​ពង្រីកគោល​ដៅទីផ្សារនាំចេញ ដែល​មានការ​កើន​ពីចំនួន ៣៥ គោលដៅ នៅឆ្នាំ២០១០ រហូតដល់ ១២១ គោលដៅ ត្រឹមឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ វិនាទី មុន

ក្រសួងយុត្តិធម៌ នឹងពន្លឿនដោះស្រាយការកកស្ទះរឿងក្ដីតាមតុលាការឱ្យចប់ក្នុងពេល១ឆ្នាំកន្លះទៀត  

សេដ្ឋកិច្ច២ នាទីutes មុន

កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ ជាមួយទុនប្រមាណ ៦,៧ ពាន់លានដុល្លារនៅឆ្នាំ ២០២៤

ចរាចរណ៍៧ នាទីutes មុន

ថ្ងៃទី១៣មករា មានអ្នកស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ និងរបួស១៣នាក់

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

​តារា​ហូលីវូដ​ចេញមុខ​រិះគន់​​​​​វិស័យ​ធានារ៉ាប់រង​លំនៅឋាន​​​​នៅ​​​ LA

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ថៃ​អនុម័ត​សេចក្តីព្រាងច្បាប់​​ដាក់​កាស៊ីណូ និង​ល្បែងស៊ីសងឱ្យនៅ​ស្របច្បាប់ ដើម្បីជំរុញសេដ្ឋកិច្ច ​

ចរាចរណ៍៨ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១០ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍៨ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានជាតិ៤៤ នាទីutes មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម