Connect with us

ព័ត៌មានជាតិ

១០ ឆ្នាំនេះ កម្ពុជាពង្រីកទីផ្សារនាំចេញស្រូវអង្ករ​កើនដល់ ១២១ គោលដៅ

បានផុស

នៅ

បើ​តាម​ការ​គូស​បញ្ជាក់​ពីឧកញ៉ា ចាន់ សុឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឱ្យ​ដឹង​ថា រយៈ​ពេល​ ១០ ​​ឆ្នាំ​មក​នេះ កម្ពុជា​អាច​ពង្រីក​ទីផ្សារ​​នាំ​ចេញ​ស្រូវ​អង្ករ​​កម្ពុជា​ពី ៣៥ ដល់ ១២១ គោលដៅ ទៅ​កាន់​ប្រទេស​ក្នុង​តំបន់ និង​សាកល​លោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​វេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ការប្រែក្លាយខ្សែ​ច្រវាក់​ផ្គត់ផ្គង់​អង្ករ​កម្ពុជា​ឱ្យកាន់​តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព” ​ឧកញ៉ា ចាន់ សុឃាំង បាន​ឱ្យ​ដឹង​ថា តាមរយៈការដាក់ចេញគោល​នយោបាយ​ស្តីពីការ​ជំរុញផលិតកម្មស្រូវនិង​ការនាំចេញអង្ករ ក៏​ដូច​ជា​ការគាំទ្រពី​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​នានា​លើ​ការ​អភិវឌ្ឍពូជស្រូវ និង​បច្ចេកទេស​ដាំដុះ ​បទដ្ឋានស្តង់ដារ និងការ​កិនកែច្នៃ ​ការធ្វើពិពិធកម្មទីផ្សារ និង​ការផ្សព្វផ្សាយ​លើឆាក​អន្តរជាតិ ព្រម​ទាំងមាន ការចូលរួមពី​ដៃគូអភិវឌ្ឍន៍របស់បណ្តាប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិនៃអង្គការ សហប្រជាជាតិ បានជួយ​ធ្វើ​ឱ្យទីផ្សារ​ស្រូវ អង្ករ​កម្ពុជា មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់។

លោក​បន្ត​ថា វិស័យ​ស្រូវអង្ករកម្ពុជាបានពង្រីកគោលដៅទីផ្សារនាំចេញ ដែលមានការកើន​ពីចំនួន ៣៥ គោលដៅ នៅឆ្នាំ២០១០ រហូតដល់ ១២១ គោលដៅ ត្រឹមឆ្នាំ២០២៣។

លោក​ឧកញ៉ា បាន​សង្កត់​ធ្ងន់​ថា «អង្ករកម្ពុជា​ ក៏ទទួល​បាន​ការទទួលស្គាល់ពេញ ពិភពលោក តាមរយៈ​ការ​ទទួល​បាន​ពានរង្វាន់​អង្ករ​​ល្អផ្តាច់គេ​នៅ​លើ​​សកល​លោក​ចំនួន ៥ ដង សម្រាប់​អង្ករ​ពូជស្រូវ ផ្ការំដួល គឺនៅឆ្នាំ២០១២ ២០១៣ ២០១៤ ២០១៨ និង​ឆ្នាំ២០២២ និង​ពានរង្វាន់មាសអ​ង្ករពូជស្រូវសែន ក្រអូបពី​ប្រទេស​ចិននាឆ្នាំ២០២៣ ផងដែរ»។

ឧកញ៉ា ចាន់ សុឃាំង បាន​អះអាង​ដែរ​ថា ដើម្បីជួយដល់វិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដែលក្នុងនោះរួមមានការលើកទឹកចិត្ត​លើផ្នែកពន្ធដារ និងពន្ធគយ លើការនាំចេញអង្ករ និងនាំចូលគ្រឿងបរិក្ខារម៉ាស៊ីនកិនស្រូវ ចាប់តាំងពី ឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន។

វិធានការគោលនយោបាយហិរញ្ញប្បទាន និងឥណទាន​របស់​រាជរដ្ឋាភិបាលតាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជា ជាពិសេស​រោងម៉ាស៊ីនកិនស្រូវមានលទ្ធភាព ពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួន លើ​សមត្ថភាព​នៃការ​បំពាក់​ឡសម្អាត​ដែលអាចសម្អាតស្រូវបានចំនួន ៥០ ពាន់តោនក្នុងមួយថ្ងៃ ឃ្លាំងស្តុកស្រូវបានចំនួន ២លានតោនក្នុងមួយវគ្គ បំពាក់បរិក្ខារកិនកែច្នៃអង្ករដែលមានភាព ទំនើប និងបច្ចេកវិទ្យាចុង​ក្រោយរបស់ពិភពលោកដូចបណ្តា​ប្រទេសនានាដែលផលិតអង្ករសម្រាប់កិនកែច្នៃ និង​នាំចេញផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

នាយឧត្តមសេនីយ៍ ស ថេត រម្លឹកអ្នកដឹកជញ្ជូនទំនិញ និងអាហារ កុំទទួលរបស់បញ្ញើខុសច្បាប់

ព័ត៌មានជាតិ១៥ នាទី មុន

ក្រសួងការងារ ពង្រីកមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព កើនឡើង ១៣ កន្លែង ដើម្បីសម្រួលដល់អ្នកជំនាញមកធ្វើតេស្ត

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

ចិនសាកល្បងការ​ចុះ​ចត​យន្តហោះចម្បាំង J-35​ជំនាន់​ក្រោយ​ លើនាវាផ្ទុកយន្តហោះ CNS Liaoning​​ ដែលទិញ​ពីអ៊ុយក្រែន​

សេដ្ឋកិច្ច២៧ នាទី មុន

រដ្ឋមន្ត្រីកសិកម្មលើកទឹកចិត្តឱ្យក្រុមហ៊ុនកែច្នៃផលិតផលកសិកម្ម និងនាំចេញ

ព័ត៌មានជាតិ៥៣ នាទី មុន

​NBC៖ CamTech Summit 2024 នឹងចូលរួមចំណែកបង្ហាញអំពីការរីកចម្រើនបច្ចេកវិទ្យា​ឌីជីថលនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម