ព័ត៌មានជាតិ
ក្រសួងដែនដី នឹងបង្កើតសេវាឌីជីថលទំនើបដើម្បីផ្តល់សេវាជូនពលរដ្ឋលឿនរហ័សទាន់ចិត្ត
ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នឹងបង្កើតសេវាឌីជីថលថ្មីមួយទំនើបដែលមានឈ្មោះថា «សេវាគាប់ចិត្ត»
ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋលឿនរហ័សទាន់ចិត្តដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់មន្ទីរសុរិយាដី ឬច្រកចេញចូលតែមួយដូចមុនទៀតទេ។
ថ្លែងបើកពិព័រណ៍វិស័យសំណង់ និងសម្ភារៈសាងសង់ខ្នាតអន្តរជាតិលំដាប់លេខ១ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣នៅមជ្ឈមណ្ឌលកោះពេជ្រ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា «យើងខ្ញុំកំពុងប្រែក្លាយសេវាគាប់ចិត្តទាំងនេះទៅជាសេវាឌីជីថល។ ហើយបច្ចុប្បន្ននេះសេវាមន្ត្រីជំនាញក្រសួងកំពុងធ្វើជិតរួចរាល់ហើយដែរនៅរង់ចាំពេលវេលាបន្តិចទៀតគឺបានចប់ហើយ»។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា នៅពេលសេវានេះដាក់ដំណើរការទៅថ្ងៃក្រោយ សេវាសុរិយាដី សេវាសំណង់ប្រជាពលរដ្ឋទាំងអស់គឺអាចចុចតាមទូរស័ព្ទបានពោល គឺសេវានៅនឹងបាតដៃប្រជាពលរដ្ឋក្នុងករណីចង់លក់ផ្ទះ ឬផ្ទេរកម្មសិទ្ធទៅកូន ឬប្អូនគឺនៅលើទូរស័ព្ទទាំងអស់ដោយមិនចាំបាច់ចំណាយពេលវេលាទៅមន្ទីរសុរិយាដី ឬច្រកចេញចូលតែមួយដូចមុនទៀតទេ។
លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ការបង្កើតសេវាគាប់ចិត្តនេះ គឺក្រសួងចង់ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរមានភាពងាយស្រួល និងចង់ឃើញប្រទេសខ្មែរតូចច្រឡឹងងាយស្រួលក្នុងការរស់នៅ។
ពាក់ព័ន្ធនឹងរឿងបុរីវិញ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងនឹងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរហើយបច្ចុប្បន្ននេះក្រសួងបានដោះស្រាយជិតចប់សព្វគ្រប់ហើយនៅសេសសល់បន្តិចបន្តួចទៀតនឹងបញ្ចប់ឆាប់ខាងមុខនេះដើម្បីឱ្យប្រជាពលរដ្ឋខ្មែរមានលំនៅដ្ឋានស្អាតល្អ ឬមានទ្រនំសុភមង្គល។
លោកឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា «អីចឹងយើងខ្ញុំនៅក្រសួងធ្វើមិញដោះស្រាយបញ្ហាបុរីនេះឱ្យឆាប់ចប់ដើម្បីឱ្យគាត់មានផ្ទះនៅរស់នៅឱ្យសុខស្រួលកុំឱ្យមានហ្មងសៅមាន ម្ហូបលើតុសម្បូរបែបមានការងារធ្វើមានប្រាក់ចំណូល និងកូនទៅរៀន អានេះជាអ្វីៗដែលយើងខ្ញុំធ្វើសម្រាប់ប្រជាជន»៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា