ព័ត៌មានអន្ដរជាតិ
ខេត្តឈៀងម៉ៃនិងឈៀងរ៉ៃ របស់ថៃ ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៣០ឆ្នាំ
ស្របពេលវៀតណាម កំពុងរងទុក្ខដោយគ្រោះធម្មជាតិនោះ នៅប្រទេសថៃឯណោះវិញ ក៏កំពុងប្រឈមមុខនឹងបញ្ហាដូចគ្នានេះ ដោយខេត្ត ឈៀងម៉ៃ និងឈៀងរ៉ៃ កំពុងជួបប្រទះទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានសោះក្នុងរយៈពេល៣០ឆ្នាំមកនេះ ខណៈមនុស្សចំនួន៦នាក់ត្រូវបាត់បង់ជីវិតនិង៤នាក់រងរបួស ដោយសារបំណាក់ដីនៅខេត្តឈៀងម៉ៃ។
ក្រុមជួយសង្គ្រោះកំពុងធ្វើការមិនហ៊ានសម្រាកចាប់តាំងពីយប់ថ្ងៃពុធមក បន្ទាប់ពីការបាក់ដីវាយប្រហារស្រុក ម៉ែអៃ នៃខេត្ត ឈៀងម៉ៃ ត្បិតថា ប្រតិបត្តិការត្រូវរំខានដោយភ្លៀងធ្លាក់ខ្លាំងក៏ដោយ។
ស្របពេលជាមួយគ្នានោះ នៅស្រុក ម៉ែសៃ នៃខេត្តឈៀងរ៉ៃ, ភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃកាលពីយប់ថ្ងៃពុធ បានបណ្តាលឲ្យទឹកជន់លិចកម្ពស់២-៣ម៉ែត្រនៅតាមសហគមន៍ទាបៗ ជំរុញឲ្យប្រជាជនមួយចំនួនត្រូវឡើងលើដំបូងផ្ទះ ដើម្បីសុវត្ថិភាព។
អគ្គិសនីក៏ត្រូវកាត់ផ្តាច់ផងដែរដើម្បីការពារករណីឆក់ ហើយកងកម្លាំងបានដាក់ពង្រាយ ដើម្បីឈរជើងចាំជួយជនរងគ្រោះដោយទឹកជំនន់ ជាពិសេសនៅតាមតំបន់មានហានិភ័យខ្ពស់។
លើសពីនេះ ខេត្តឈៀងរ៉ៃ បានព្រមានដល់ពលរដ្ឋរស់នៅតាមដងទន្លេ សៃ ត្រូវតាមដានស្ថានភាពទឹកឲ្យបានដិតដល់ ហើយត្រៀមខ្លួនជម្លៀសជាបន្ទាន់ក្នុងករណីចាំបាច់។
ការព្រមាននេះកើតឡើង ក្រោយពេលប្រទេសថៃ ជូនដំណឹងដល់ប្រជាជនរស់នៅក្នុងខេត្តចំនួន៤៨ រួមទាំងរាជធានីបាងកកផងដែរ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ដែលវាយប្រហារភ្លាមៗ ចាប់ពីថ្ងៃទី១៣ដល់ទី១៨ខែនេះ។
ខេត្តទាំងនោះរួមមាន Chiang Rai, Chiang Mai, Mae Hong Son, Tak, Phayao, Nan, Phrae, Uttaradit, Phitsanulok, Kamphaeng Phet, Phichit, Nakhon Sawan, Phetchabun, Loei, Nong Khai, Bueng Kan, Nakhon Phanom, Khon Kaen, Maha Sarakham, Roi-Et, Yasothon, Nakhon Ratchasima, Buri Ram, Surin, Si Sa Ket, Ubon Ratchathani, Lop Buri, Saraburi, Nakhon Nayok, Prachin Buri, Chon Buri, Rayong, Chanthaburi, Trat, Chumphon, Ranong, Phangnga, Phuket, Krabi, Surat Thani, Trang, Satun, បាងកកនិងខេត្តជុំវិញនេះផ្សេងទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ព្រមានឲ្យខេត្តចំនួន៤៨ រួមទាំងរាជធានីបាងកក ត្រូវប្រយ័ត្នគ្រោះទឹកជំនន់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា