ព័ត៌មានអន្ដរជាតិ
ទប់លែងឈ្នះ ចិន បង្ខំចិត្តបើកទ្វារទំនប់ទឹកនៅខេត្ត យូណាន
ដោយសារតែកម្រិតទឹកឡើងដល់កម្រិតគ្រោះថ្នាក់ ប្រទេសចិន កាលពីថ្ងៃពុធទី១១ខែកញ្ញាឆ្នាំ២០២៤ បានបង្ខំចិត្តបើកទ្វារទំនប់ទឹក Madushan នៅផ្នែកខាងលើនៃទន្លេ Lo ប៉ុន្តែការបើករំដោះទឹកនេះ គឺមានកម្រិតទាបជាងផែនការដោយសារតែសំណើរបស់វៀតណាម។

តាមការបញ្ជាក់ពីអាជ្ញាធរចិន, ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យកម្រិតទឹកហក់ឡើង បណ្តាលឲ្យទំនប់នៅខេត្តយូណានមួយនេះមានហានិភ័យ ទើបខ្លួនសម្រេចចិត្តបើកទ្វាររំដោះទឹកតែម្តង ប៉ុន្តែយ៉ាងណា ខ្លួនក៏បានជូនដំណឹងដល់ខេត្ត Ha Giang នៃប្រទេសវៀតណាម ជាមុនរួចហើយដែរ។
តាមផែនការ, ទំនប់ Madushan ត្រូវបើករំដោះទឹក២៥០ម៉ែត្រគូបក្នុងមួយវិនាទី ប៉ុន្តែក្រោយទទួលសំណើពីភាគីវៀតណាម ចិនក៏យល់ព្រមបន្ថយមកត្រឹម២០០ម៉ែត្រគូប ក្នុងមួយវិនាទីវិញ។
យ៉ាងណាក្តី ចិន គូសបញ្ជាក់ថា ការបើកនេះគឺមានដែនកំណត់ ហើយខ្លួនបើកតែទ្វារទំនប់ Madushan មួយប៉ុណ្ណោះ ពោលគឺមិនបើកនៅទំនប់ផ្សេងទៀត នៅផ្នែកខាងលើដងទន្លេ Lo ទេ។

ពាក់ព័ន្ធរឿងនេះដែរ មន្ត្រីកសិកម្មវៀតណាមនិយាយថា ការបើកទំនប់ Madushan នឹងមិនប៉ះពាល់ខ្លាំង ដល់តំបន់ខាងក្រោមខ្សែទឹកក្នុងប្រទេសវៀតណាមឡើយ។
ទន្ទឹមនោះ គណៈកម្មាធិការប្រជាជននៃខេត្ត Ha Giang ក៏បានចេញសេចក្តីប្រកាស ឲ្យប្រជាជនរស់នៅតាមដងទន្លេ ត្រូវប្រុងប្រយ័ត្នផងដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធគ្រោះធម្មជាតិ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី១២ខែកញ្ញាឆ្នាំ២០២៤ ចំនួនមនុស្សស្លាប់នៅវៀតណាម បានកើនឡើងដល់១៨១នាក់នាក់ហើយ ខណៈ១៤៥នាក់ទៀត កំពុងបាត់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទំនប់វារីអគ្គិសនីស្ទឹងអាតៃខេត្តពោធិ៍សាត់ជួបបញ្ហាខ្វះទឹករយៈពេល៣ខែនៅរដូវប្រាំង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា