Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុងហូជីមិញ​ចេញ​ផែនការកំណត់គោលដៅក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនលំដាប់ពិភពលោក

បានផុស

នៅ

រដ្ឋបាលក្រុងហូជីមិញនៃ​ប្រទេស​វៀតណាម​ បាន​ឱ្យដឹង​ថា​ ​ក្រុង​ហូជីមិញ​នឹងអនុវត្តភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីបង្កើនការវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការពង្រីកសមត្ថភាពផ្ទុកទំនិញ និងដឹកជញ្ជូន និងការកសាងឃ្លាំងកំពង់ផែសមុទ្រ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Investor កាល​ពី​ថ្ងៃ​ពុធ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពទាំងនេះ នឹងត្រូវបានអនុវត្តក្រោមផែនការដែល​រដ្ឋបាលបានចេញ​នា​ពេលថ្មីៗនេះ ក្នុង​គោលដៅ​អភិវឌ្ឍន៍វិស័យ​ភស្តុភារ​ឱ្យក្លាយ​ទៅជាឧស្សាហកម្មដ៏សំខាន់​របស់​ក្រុងនៅឆ្នាំ ២០៣០ ដោយផ្អែកលើការបង្កើនឱកាសដើម្បីឈានមុខគេក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក​។

បើ​តាម​ The Investor ផែនការ​ដដែល​​អំពាវនាវ​ឱ្យ​គម្រោង​វិនិយោគ​​ ទទួល​បាន​ការ​អនុវត្ត​ក្នុង​លក្ខណៈ​ស្រប ប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ និង​ផ្លូវច្បាប់។ វាក៏កំណត់គោលដៅអតិបរមាផងដែរ​នៃធនធានសង្គមក្នុងការអនុវត្ត ដោយ​លើកទឹកចិត្តការវិនិយោគពីសហគ្រាសឯកជនដោយបង្កើតលក្ខខណ្ឌអំណោយផលតាមរយៈគោលនយោបាយទាក់ទងនឹងពន្ធ ដីធ្លី និងនីតិវិធីរដ្ឋបាល។

ជាមួយ​គ្នានោះ​ ផែនការក៏​ផ្តោតយ៉ាងច្បាស់លាស់លើការអនុវត្ត «ភស្តុភារបៃតង» ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព ខណៈកាត់បន្ថយការបំពុល និងល្អ​សម្រាប់​បរិស្ថាន។ ​ចំណុច​នេះ​ត្រូវបានចាត់ទុកថាជាតម្រូវការចម្បង​សម្រាប់ការអភិវឌ្ឍ និងសមាហរណកម្មអន្តរជាតិ ដែលនឹងជួយឱ្យអាជីវកម្មវៀតណាម​បង្កើនសមត្ថភាពប្រកួតប្រជែង និងសម្រេចបាននូវកំណើនប្រកបដោយចីរភាព។

យោង​តាម​សេចក្ដីរាយការណ៍​ដដែល​ ដើម្បីក្លាយជាមជ្ឈមណ្ឌលភស្តុភារនៅអាស៊ីអាគ្នេយ៍ ​ក្រុង​ហូជីមិញ​នឹងផ្តោតលើការ​វិនិយោគក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនើប និង​បង្កើនការតភ្ជាប់រវាងសេដ្ឋកិច្ច ឧស្សាហកម្ម សេវាកម្មពាណិជ្ជកម្ម និងមជ្ឈមណ្ឌលចែកចាយនៃតំបន់ភាគអាគ្នេយ៍​ និងតំបន់សេដ្ឋកិច្ចគន្លឹះភាគខាងត្បូងរបស់​វៀតណាម​។ ត្រឹម​ឆ្នាំ ២០៤៥ ​ក្រុងហូជីមិញ​នឹង​មានការអភិវឌ្ឍន៍ផ្នែកភស្តុភារទៅជាវិស័យសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព គុណភាពខ្ពស់ និងតម្លៃបន្ថែម ដែលមានសមត្ថភាពប្រកួតប្រជែងទាំង​ក្នុងតំបន់ និងទូទាំង​ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម