Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍រំពឹងថាក្រុមហ៊ុនអាមេរិក VISA នឹងចូលរួមចំណែកដល់ការទាក់ទាញភ្ញៀវ​ទេសចរអន្តរ​ជាតិ​មកកាន់កម្ពុជា

បានផុស

នៅ

លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងនៅថ្ងៃទី១០ ខែកញ្ញាថា​ក្រុមហ៊ុន​ទូទាត់លំដាប់អន្តរជាតិរបស់អាមេរិក VISA Worldwide នឹងជួយទាក់ទាញភ្ញៀវទេសចរ​អន្តរជាតិ​មក​កាន់ប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត ជាពិសេសការសម្រួលដល់​ការទូទាត់​របស់​ពួកគេអំឡុងពេលទស្សនាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកម្មវិធី​ចុះហត្ថលេខាភាពជាដៃគូយុទ្ធសាស្ត្រជាមួយ VISAនៅ​រសៀលថ្ងៃទី១០ខែកញ្ញាថា លោក សុខ សូកេនថាក្រសួងទេសចរណ៍មានចក្ខុវិស័យច្បាស់លាស់ក្នុងការរួមចំណែកពង្រឹងកិត្យានុ​ភាពនិងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ។

លោកបានថ្លែងបញ្ជាក់ ៖​ក្រសួងបានប្តេជ្ញាចិត្តសម្រាប់កិច្ចសហការជាយុទ្ធសាស្ត្រ នវានុវត្តន៍ និងការផ្តោតទៅលើអនាគតសម្រាប់វិស័យទេសចរណ៍ដែលមានថាមពល ការប្រកួតប្រជែង និងនិរន្តរភាពនៅកម្ពុជា ហើយថែមទាំងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន ទាំងជាតិ និងអន្តរជាតិផងដែរ។ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) គឺជាយន្តការស្ថាប័នមួយដ៏អំណោយផល និងបើកចំហដែលអាចឱ្យវិស័យឯកជនចូលរួមយ៉ាងពេញលេញជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។

លោករដ្ឋមន្រ្តីថ្លែងថា៖«តាមរយៈ MOU នេះ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូយុទ្ធសាស្ត្រជាមួយ VISA នឹងក្លាយជាយន្តការដ៏សំខាន់ និងជាផ្លែផ្កាសម្រាប់ជួយយើងឱ្យសម្រេចបាននូវចក្ខុវិស័យរបស់យើង។ ការយល់ដឹង និងជំនាញដែល VISA នាំមក នឹងជួយយើងកែលម្អ និងលើកកម្ពស់កិត្តិនាមវិស័យទេសចរណ៍របស់យើង ដើម្បីបំពេញតម្រូវការទីផ្សារពិភពលោក»។

លោកថា ភាពជាដៃគូនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការលើកកម្ពស់គុណភាពនៃបទពិសោធធ្វើដំណើរក្នុងប្រទេសកម្ពុជា ដោយធានាថាពួកគេមិនត្រឹមតែទទួលបានការយល់ដឹងទូលំទូលាយលើផ្នែកវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធឌីជីថលផងដែរ។ «កិច្ចសហការលើបរិវត្តកម្មឌីជីថល និង ជាពិសេសលើការកសាងសមត្ថភាព បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិវឌ្ឍស្ថាប័ន ដែលជាចំណុចស្នូលនៃសមត្ថភាពរបស់យើងក្នុងការធ្វើដំណើរឆ្លងកាត់ភាពស្មុគស្មាញនៃទិដ្ឋភាពទេសចរណ៍ទំនើប»។

លោករដ្ឋមន្រ្តីបានលើកឡើងបន្ថែមទៀតថា៖«ជាមួយនឹងការចូលប្រើប្រាស់ទិន្នន័យ និងការយល់ដឹងជាសកលដ៏ទូលំទូលាយរបស់ VISA ក្រសួងនឹងអាចតាមដាននិន្នាការ កំណត់ទីផ្សារដែលកំពុងរីកចម្រើន និងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីអាកប្បកិរិយាអ្នកប្រើប្រាស់។ ការយល់ដឹងទាំងនេះនឹងអនុញ្ញាតឱ្យយើងកែសម្រួលឱ្យបានកាន់តែល្អប្រសើរនូវសេវាទេសចរណ៍របស់យើង ឱ្យស្របទៅតាមចំណូលចិត្តរបស់អ្នកធ្វើដំណើរ»។

លោក Arturo Planell នាយកគ្រប់គ្រងប្រចាំតំបន់ អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន Visa មានប្រសាសន៍ថា៖«Visa មានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយក្រសួងទេសចរណ៍ ដើម្បីគាំទ្រដល់ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍នៅកម្ពុជា។ ការដឹកនាំរបស់ក្រសួងគឺជាមូលដ្ឋានគ្រឹះក្នុងការស្តារវិស័យទេសចរណ៍នៅក្នុងប្រទេស ហើយវាជាកិត្តិយសសម្រាប់ Visa ក្នុងការជួយពន្លឿនកិច្ចខិតខំប្រឹងប្រែងនោះ។ ​

លោកបានថ្លែងថា៖«យើងទន្ទឹងរង់ចាំកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ដោយសារតែក្រសួងនឹងដឹកនាំជំរុញភាពប្រសើរឡើងនៃការអភិវឌ្ឍន៍​កំណើន និងជំរុញកំណើនសេដ្ឋកិច្ច​សម្រាប់ប្រទេសកម្ពុជា»។

ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៣,៧៤ ​ លាននាក់ក្នុងរយៈពេល ៧ខែនៃឆ្នាំ ២០២៤ កើនឡើង ២៣ ភាគរយដោយកើនពីជិត ៣,០៤ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលភ្ញៀវភាគច្រើនគឺមិនពីប្រទេសក្នុងតំបន់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ចិនពិចារណាចាក់​បញ្ជូលមូលធន​ជាង​ ១៤០ ប៊ីលាន​ដុល្លារ​ ទៅ​កាន់ធនាគារ​ធំ​ៗ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​

ព័ត៌មានជាតិ២ នាទី មុន

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពែងក្រុងអង្គរធំ ដែលខូចខាតឱ្យរឹងមាំឡើងវិញ

ជីវិតកម្សាន្ដ៣ នាទី មុន

លោកគ្រូកេនយ៉ា នឹងដឹកនាំក្រុមខ្លាំងគុនបុរាណខ្មែរ បង្ហាញវត្តមានថ្ងៃព្រឹត្តិការណ៍វប្បធម៌កម្ពុជា នៅអាមេរិក

ព័ត៌មានជាតិ៧ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ លើកទឹកចិត្តកម្មករប្រើរថយន្តក្រុងជាមធ្យោបាយ​ធ្វើដំណើរទៅស្រុកកំណើត​ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ១១ នាទី មុន

Min Hee Jin ចោទ HYBE ថា ឲ្យលុយបំបិទមាត់នាងចាកចេញពីក្រុមហ៊ុន

Sokha Hotels

ព័ត៌មានពេញនិយម